ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សកម្មភាពរត់ពន្ធធ្យូងខុសច្បាប់តាមច្រកប៉ុស្តិ៍នគរបាលទ្វេរភាគីជ័យឃ្លាំងទៅ កាន់ប្រទេសវៀត ណាមគ្មានការទប់ស្កាត់…!

ថ្ងៃទី២៦ ខែ​មេសាឆ្នាំ២០២៤
ខេត្តពក្រចេះ)៖ ប្រភពព័ត៌មានបាន
ឲ្យដឹងថា មួយខែ នេះកត់សម្គាល់ឃើញក្រុមឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញពីចំណុច១០៥ឃុំកន្ទួត
ស្រុកចិត្របូរីនិងតំបន់ព្រៃអភិរក្ស
ភ្នំព្រេចរួចបន្ត ដឹកចេញ ទៅ
កាន់ប្រទេសវៀតណាម តាមច្រកទ្វេរភាគីជ័យឃ្លាំង នៅពេល យប់យ៉ាងរលូនគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាម្នាក់ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ ហើយករណីនេះ ត្រូវបានមហាជន ដាក់ការសង្ស័យថា អាចមាន ការ ឃុប
ឃិតគ្នាជាប្រព័ន្ធ បើកដៃឲ្យក្រុមឈ្មួញនាំចេញជាថ្នូរទទួលបានផលប្រយោជន៍។

ជាក់ស្តែងចាប់តាំងពីថ្ងៃទី២២ទី
ខែមេសា ឆ្នាំ២០២៤ មហាជនបានកត់សម្គាល់ឃើញឈ្មោះ ចែមុំ
ដែលល្បីថាជាជើងខ្លាំង ខាងរកស៊ី
ដឹកជញ្ជូនធ្យូងខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍នគរបាល ទ្វេរភាគី ជ័យ
ឃ្លាំងហើយសកម្មភាពនាំចេញធ្យូង គឺផ្តើមឡើងចាប់ពីម៉ោង០១:00នាទីយប់ រហូតទល់ម៉ោង ៦:០០នាទីព្រឹក។

មានការលើកឡើង ថាតើលោកប្រ
ធានស្នាក់ការ ច្រកជ័យ ឃ្លាំងនិងលោកអ៊ាម សុខលីម នាយប៉ុស្តិ៍
នគរបាលអន្តោប្រវេសន៍ច្រកទ្វេរភាគីជ័យឃ្លាំង ព្រមទាំងលោកប្រធានការិយាល័យគយ និងរដ្ឋាករច្រកជ័យឃ្លាំង នាំគ្នាដេកលក់ ឬក៏មិនដឹង ទើបមិនឃើញពីសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាមយ៉ាងដូច្នេះ?

ចំណែក លោក សាក់ សារាង មេប៉េអឹមខេត្តក្រចេះ មិន ទាន់មានចំណាត់ការបង្ក្រាបនៅឡើយទេ ជាពិសេសកម្លាំងអាវុធហត្ថលើកផ្ទៃប្រទេស លោក លី បុកសិដ្ឋ និង
មេស្នាក់ការប៉េអឹម៧០៩ទើបមក
កាន់តំណែងថ្មីៗបានរក្សាភាព
ស្ងៀមស្ងាត់ ខណៈក្រុមឈ្មួញបានប្រើប្រាស់រថយន្តយ៉ីឌុប និងរថយន្ត វ៉េអង ដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាមក្នុងមួយយប់ៗជាច្រើនគ្រឿង តែមិនឃើញសមត្ថកិច្ចណាមួយចេញមុខ ចាត់វិធានការទប់ស្កាត់សកម្មភាពដឹកជញ្ជូនធ្យូងឆ្លងដែនខុសច្បាប់នេះឡើយ។

មានការអំពាវនាវដល់ ឯកឧត្តម
វ៉ា ថន អភិបាលខេត្តក្រចេះ
គួរពិនិត្យពីភាពអសកម្ម របស់ មន្ត្រីនៅតាមច្រកព្រំដែន និងជួយចាត់វិធានការទប់ស្កាត់នូវសកម្មភាពរត់ពន្ធធ្យូងខុសច្បាប់តាមច្រកប៉ុស្តិ៍នគរបាលព្រំដែនជ័យឃ្លាំងនេះផង ព្រោះវាជាដើមចមដែលបណ្តាលឲ្យមានការវិនាស
អន្តរាយដល់ព្រៃឈើយ៉ាងធ្ងន់ធ្ងរបំផុត៕

Leave a Reply

Your email address will not be published.