ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ថប ដាយអីម៉ិនកាសុីណូ បើកឲ្យពលរដ្ឋខ្ម្មែរចូលលេងល្បែងខុស ច្បាប់យ៉ាងអានាធិបតេយ្យ…!

(ខេត្តតាកែវ):  ក្រុមអ្នកញៀនល្បែង ទាំងអ្នកមានធនធានច្រើន និងអ្នកមានធនធានតិចតួចមកពីគ្រប់ទិសទី បាននាំគ្នាសម្រុកចូលទៅលេងល្បែងជល់មាន់ បៀរ និងអាប៉ោង ដោយខុសច្បាប់យ៉ាងគគ្រឹកគគ្រេងនៅក្នុងកាសុីណូ ថប
ដាយអីម៉ិន ដែលស្ថិតនៅក្នុងច្រក
អន្តរជាតិភ្នំឌិន ស្រុកគិរីវង្ស ខេត្ត
តាកែវ ជាប់ព្រំដែនប្រទេសវៀតណាម ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនខ្ចីអើពើក្នុងការចាត់
វិធានការផ្លូវច្បាប់ទៅលើម្ចាស់កាសុីណូ និងអ្នកញៀនល្បែងជាពល
រដ្ឋខ្មែរសោះឡើយ។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកគិរីវង្ស
បានឲ្យដឹងថា៖កាសុីណូថប ដាយអី
ម៉ិនបានបើកឲ្យ ពលរដ្ឋខ្មែរ ចូល
លេងល្បែង ស៊ីសង ហើយ ក៏មិន
ដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចជំនាញខេត្តតាកែវចុះ
ទៅទប់ស្កាត់ឬហាមឃាត់ដើម្បីកុំឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងម្តងណាសោះឡើយ បើទោះបីជាដឹងថា កាសុីណូមួយនេះមិនបានអនុវត្តតាមកិច្ចសន្យារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសេចក្តីណែនាំរបស់នាយកដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃក៏ដោយ។
សេក្តីរាយការណ៍ពីពលរដ្ឋខាងលើឲុ្យដឹងទៀតថា ក្នុងមួយថ្ងៃៗ ពួកគាត់ឃើញរថយន្ត និងម៉ូតូរបស់ក្រុមអ្នកញៀនល្បែងជនជាតិខ្មែររាប់សិបគ្រឿងសម្រុកចូលទៅលេងភ្នាល់ល្បែងជល់មាន់ បៀរ អាប៉ោង នៅក្នុងកាសុីណូថប ដាយអីម៉ិន
ដោយគ្មានការរំខានពីសមត្ថកិច្ចឡើយ ដែលធ្វើឲ្យមានមន្ទិលចំពោះការមិនអនុវត្តច្បាប់របស់អាជ្ញាធររដ្ឋបាលខេត្តតាកែវ ឬមួយថាមាន
អំណាចតិចជាងម្ចាស់កាសុីណូក៏ថាបាន។ល។

បើតាមប្រភពឲ្យដឹងថា មានមេការ
កាស៊ីណូបានគៀងគរពលរដ្ឋខ្មែរពីគ្រប់ទិសទីឲ្យចូលទៅលេងភ្នាល់ល្បែងជល់មាន់នៅក្នុងកាសុីណូមួយនេះ ដោយធានានូវសុខសុវត្ថិភាពថា គ្មានសមត្ថកិច្ចណាហ៊ានទៅរំខានឬបង្ក្រាបឡើយ។
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកគិរីវង្ស
រិះគន់ថា មិនគួរណាអាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញពាក់ព័ន្ធខេត្ត តាកែវបណ្តែតបណ្តាយឲ្យពលរដ្ឋខ្មែរចូលលេងភ្នាល់ល្បែងសុីសងជល់មាន់ បៀរ អាប៉ោងខុសច្បាប់យ៉ាងនឹងឡើយ៕

Leave a Reply

Your email address will not be published.