ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សាច់បង្កកដឹកតាមរថយន្តកុងតឺន័រ ជាច្រើនឡាន ចេញពីប្រទេសថៃចូល មកប្រទេសកម្ពុជា តាមច្រកអន្តរជាតិ អូរស្មាច់យ៉ាងរលូន….!

(ខេត្តឧត្តរមានជ័យ)÷ តាមប្រភពពីពលរដ្ឋសង្កាត់អូរស្មាច់បានឲ្យដឹង ថា មានរថយន្តប្រភេទទូរកុងតឺន័រខ្នាតយក្សជាច្រើនគ្រឿងសង្ស័យនាំបំណែកសាច់បង្កកចេញពីប្រទេសថៃ ចូលមកប្រទេសខ្មែរតាមច្រកទ្វារអន្តរជាតិអូរស្មាច់។ ទំនង់ជាក្រុមឈ្មួញដឹងមុនថា ក្រសួងពាណិជ្ជកម្មនិងក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ ចេញសេចក្ដីប្រកាសជាសាធាណៈក្នុងការផ្អាកបណ្ដោះអាសន្ន អំពីការផ្អាកការនាំចូល នូវគ្រឿងក្នុងនិងបំណែកសាច់បង្កក អនុវត្តចាប់ពីថ្ងៃទី១២ខែមិនាឆ្នាំ២០២៤រហូតមក ដល់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៥។
នៅថ្ងៃទី០១ដើមខែមិនាឆ្នាំ២០២៤នេះមានព័ត៌មានទូរទស្សន៍ក្នុងស្រុកបានធ្វើការចុះ ផ្យាយពីរថយន្តទូរកុងតឺន័រជាច្រើនគ្រឿងសង្ស័យថានាំនូវបំណែកសាច់បំណែកបង្កក ពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិអូរស្មាច់ចូលមកប្រទេសរួចឈ្មួញនាំចូលនៅផែស្ងួតមួយកន្លែងស្ថិតនៅភូមិធូរពកសង្កាត់កូនគ្រៀលក្រុងសំរោងខេត្តឧត្តរមានជ័យក្នុងមួយថ្ងៃៗមិនតិចពីរ១០គ្រឿងនោះឡើយ។
ជុំវិញការចុះផ្សាយលើករណីសង្ស័យថារថយន្តទូរកុងតឺន័របានចូលបំណែកសាច់បង្កកក្នុងមួយថ្ងៃរាប់រយតោន ហើយអ្នកសារព័ត៌មានទូរស្សន៍ក្នុងស្រុកបានសុំធ្វើបទសម្ភាសន៍លើមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធដែលឈរជើងនៅច្រកទ្វារអន្តរអូរស្មាច់មន្រ្តីខ្លះថាពុំមានសិទ្ធត្រួតពិនិត្យបានត្រឹមតែឈរនិងមន្រ្តីខ្លះមិនធ្វើការបកស្រាយនិងរុញទៅសួរនាំទៅថ្នាក់លើទៅវិញ។
ដែលបញ្ហាទាំងនេះធ្វើឲ្យពលរដ្ឋនិងមហាជន រិះគន់សម្តែងការហួសចិត្តយ៉ាងខ្លាំងព្រោះថាសមត្ថកិច្ចនិងមន្រ្តីជំនាញពាក់ព័ន្ធប្រចាំច្រកមិនមានការត្រួតពិនិត្យលើសាច់បង្កកទាំងនោះ។ ដូច្នេះហើយគេពុំដឹងថាបំណែកសាច់បង្កកនាំចូលទាំងនោះមានសាច់អ្វីខ្លះនោះទេហើយគេពុំដឹងថាសាច់ទាំងនោះខូច គុណភាពឬមិនខូចគុណភាពក៍គេពុំបានដឹងដែរ។
កន្លងទៅគេសង្កេតឃើញមន្រ្តីជំនាញផ្នែកពិនិត្យលើសាច់បង្កកនិងលើចំណីអាហារសាច់បង្កកដែលមន្រ្តីជំនាញរកឃើញសាច់ ខូចគុណភាពនិងមានផ្ទុកនៅសារធាតុគីមុីនៅច្រកបាវិតចំនួន០៤ទូរកុងតឺន័រ មានទម្ងន់ជាង១០០តោន បានបញ្ជូនទៅដល់អយ្យការអមសាលាដំបូងខេត្តស្វាយរៀងហើយកាលពីថ្ងៃទី០៦ខែកុម្ភ:ឆ្នាំ២០២៤ ធ្វើពិធីដុតកម្ទេចចោលទាំងស្រុង។ដោយឡែកនៅខេត្តបន្ទាយមានជ័យដែលជាខេត្តជាប់ព្រុំដែនបានរកឃើញនិងចាប់បានជាច្រើន លើកច្រើនសារមកហើយដែរ។
ចំណែកនៅឯខេត្តឧត្តរមាន ជ័យឯណ្ណេះវិញមន្រ្តីជំនាញពាក់ព័ន្ធមិនដែលធ្វើការហាម ឃាត់និងពិនិត្យឃើញបំណែកសាច់បង្កកបានម្តងណាឡើយមានតែការបើកភ្លើងខៀវឲ្យក្រុមឈ្មួញនាំសាច់បង្កកចូលយ៉ាងរលូនតាមច្រកទ្វារអន្តរជាតិអូរស្មាច់និងច្រកទ្វារអន្តរជាតិជាំ មួយថ្ងៃៗឃើញតែក្រុមឈ្មួញនាំបំណែកសាច់បង្កកចូលមកខ្មែរយ៉ាងពេញបន្ទុក មិនមានការរំខានពីមន្រ្តីជំនាញពាក់ព័ន្ធប្រចាំច្រកឡើយ។
រីឯកច្រកអន្តរជាតិជាំ ស្ទើរជារាងរាល់ថ្ងៃក្រុមឈ្មួញកំពុងសប្បាយចិត្តនាំចូលសាច់បង្កកខូចគុណភាពជាច្រើនមកចែកចាយ នៅស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រសាទ ហើយបន្តចែកចាយនៅតាមបណ្ដា ខេត្តផ្សេងៗចូលរាជធានីភ្នំពេញ ដោយមានការបើកដៃពីលោក ឆ ណាក់ ប្រធានស្នាក់ការ គយនិងដ្ឋាករប្រចាំច្រកជាំស្រងាំនេះតែម្ដង់។
កន្លងមកគេមានឃើញមន្ត្រី( ក ប ប)សាខាខេត្តឧត្ដរមានជ័យចុះធ្វើការបង្រ្កាប់ដែរ ហើ យបានយកលុយពីក្រុមឈ្មួញបីលាន រៀល និងយកសាច់ប្រហិតជាច្រើនដើម្បីយកទៅ ដុតកំម្ទេចចោល។ក្រោយមកក្រុមឈ្មួញដ៏ដែលនៅតែបន្តនាំចូលមកលក់នៅផ្សារស្រុកអន្លង់វែងដ៏ដែល មន្ត្រីជំនាញ (ក ប ប)ស្ងាត់ដូចចោរលួចសះលែងចុះមកធ្វើការបង្រ្កាប ។ការចុះបង្រ្កាប់កន្លងមកឫគ្រាន់ តែធ្វើឲ្យឈ្មួញស្គាស់ឬយ៉ាង ណា? ហើយបានប្រយោជន៍ប្រចាំខែមែនទេ?។
រីឯលោក វាន់ ក្ដេ ប្រធានស្នាក់គយនិងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិអូស្មាច់និងលោក ឆ ណាក់ ប្រធានស្នាក់គយនិងរដ្ឋាករប្រចាំច្រកអន្តរជាតិជាំស្រងាំ ក្រុមការងារយើងខ្ញុំមិនអាចសុំការពន្យល់បាននោះទេដោយគ្មានលេខទូរសព្ទ័។ជាចុងក្រោយ អង្គភាព
គេហទំព័រពលរដ្ឋកម្ពុជា
(prk-news.com)
ចុះផ្សព្វផ្សាយព័ត៌មានតែបុគ្គលដែល
បានប្រព្រឹត្ត និងបើកដៃឲ្យមានបទ
ល្មើស មិនមានចេតនា ណាមួយចុះផ្សាយឲ្យមានការរើសអើង នឹងបំពុលសង្គមឡើយ៕

Leave a Reply

Your email address will not be published.