រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន​ យោធិនពិការ ឬមិនបណ្តោយឲ្យស្លាប់ដោយមិនបានព្យាបាលនោះទេ

ក្រោយពីទទួលបានព័ត៌មាន អំពីអតីតយុទ្ធជនម្នាក់ជួបការលំបាក​ ក្នុងការព្យាបាលជំងឺរបស់លោកដែលមានអាការៈធ្ងន់ធ្ងរនោះ​​​​​នៅរសៀល ថ្ងៃទី ១៥​ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអោយក្រុមការងារ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេ​ជោ​(​T​Y​DA) ចុះទៅដល់មន្ទីពេទ្យព្រះកេតុមាលា(ពេទ្យ១៧៩) ដើម្បីសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺ លោក ដិប វឌ្ឍន:​ អាយុ​៥៤​ឆ្នាំ​ ជាអតីត​យុទ្ធ​ជន​ និងជាយោធិនពិការ​ ដែល​ត្រូវបានបញ្ជូនតាមរថយន្ដសង្រ្គោះបន្ទាន់ទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុ​មា​លា​(1-79)រាជធានីភ្នំពេញ ។

តាមការៀបរាប់របស់លោកវេជ្ជបណ្ឌិត​បានឲ្យដឹងថា អតីតយុទ្ធជនរូបនេះ​ មានជំងឺលើសឈាម ដំបៅក្រពះ និង មានកូនដុំសា​ច់​ក្នុងថង់ប្រម៉ាត់ និងជាមូលហេតុបណ្តាលឲ្យគាត់ឈឺពោះខ្លាំង ដែលតម្រូវអោយមានការវះកាត់ព្យាបាលបន្តទៀត ។

អ្នកស្រី​ អួង សារ៉ន ដែលជាភរិយាបានឲ្យដឹងថា ប្តីរបស់អ្នកស្រី​ បានមកដល់មន្ទីពេទ្យព្រះកេតុមាលានេះ​ កាលពីល្ងាចថ្ងៃទី១៤ ខែ​វិច្ឆិកា​ ម្សិលមិញ​ត្រូវធ្វេីការវះកាត់ព្យាបាលនៅថ្ងៃស្អែក​នេះ​ ។ អ្នក​ស្រី​បានបញ្ជាក់ថា​ រាល់​ការ​ព្យាបាល​ទាំង​អស់នៅទីនេះមិនត្រូ​វ​បានគិតប្រាក់នោះទេ ។

ជាមួយគ្នានេះដែរ លោក ដឹប វណ្ណៈ និងក្រុមគ្រួសារទាំងមូល បានគោរពថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុ​ន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងការពារជាតិ រួម​ទាំង​ក្រុមគ្រូពេទ្យទាំងអស់ដែលបានជួយគាំទ្រ ឧ​ប​​ត្ថ​ម្ភការព្យាបាល ដើម្បីស្រោចស្រង់ជីវិតលោកដែលកំពុងជួបកាលំបាកនៅពេលនេះ ។

សូម​បញ្ជាក់​ថា នេះមិនមែនជាលេីកទីមួយទេដែល​ប្រមុខដឹកនាំប្រទេស​ បានគិតគូរពីសុខទុក្ខអតីតយុទ្ធជន និងយោធិនពិ​កា​រ​​ រួមទាំងជីវភាពរស់នៅ​ ការស្នាក់នៅ​ ប្រាក់ឧបត្ថម្ភ និងគោលនយោបាយផ្សេងៗជាច្រេីនទៀតផ្ទុយពីក្រុមប្រឆាំងទុច្ចរិតមួ​យចំ​នួ​​​​​ន បានបំភ័ណ្ឌព័ត៌មានផ្សេងៗថាថ្នាក់ដឹកនាំមិនបានគិតគូរ និងទុកចោលដោយមិនមានការព្យាបាល   ។