ថ្ងៃទី០៧ខែមករាឆ្នាំ២០២៥
(ភ្នំពេញ) ÷ ប្រភពពីប្រជាពលរដ្ឋក៏ដូចអាជីវករ លក់ដូរនៅក្នុងផ្សារទំនើបសូរិយា បានអោយដឹងថា- ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងជាច្រើនប្រភេទទៀត កំពុងបើកដំណើរការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹកគគ្រេងអនាធិបតេយ្យនៅក្នុងផ្សារទំនើបសូរិយាជាន់ទី៥ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ។
ប្រភពបានបន្តថា បុគ្គលដែលហ៊ានបើក ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតនៅលើផ្សារទំនើបសូរិយាជាន់ទី៥ ដែលកំពុងបើកដំណើរការអោយក្រុមអ្នកញៀនល្បែងចេញចូលលេងជារៀងរាល់ថ្ងៃនោះ គេនៅមិនទាន់ឃើញកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមក ទប់ស្កាត់និងបង្រ្កាបនោះទេ! ដែលបញ្ហានេះធ្វើអោយមហាជនក៍ប្រជាពលរដ្ឋដាក់ការសង្ស័យថាប្រហែលអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានទទួលលាភ សក្ការៈ ខែ ថ្ងៃ ពីបុគ្គលម្ចាស់បនល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនេះអស់ហើយទេដឹង?ទើបរក្សាភាពស្ងៀមស្ងាត់ មិនចុះទប់ស្កាត់និងបង្រ្កាបអោយស្របតាមពាក្យស្លោក ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដាក់ចេញអោយថ្នាក់ក្រោមជាតិអនុវត្តទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងកាលពីកន្លងទៅនោះ!ប៉ុន្តែករណីបុគ្គលម្ចាស់បនល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតបើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងល្បែងយ៉ាងពេញបន្ទុកខាងលើនេះធ្វើឲ្យអាជីវករនិងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្មចោរលួច.ចោរឆក់ចោរប្លន់ .ចោរគាស់តូប.ចោរគាស់ផ្ទះ.គ្រឿងញៀន និងប្រើអំពើហិង្សាគ្រួសារ ដើមចមកើតចេញពីល្បែងសុីសងនេះឯង ។
ក្រុមអាជីវករលក់ដូរក៍ដូចប្រជាពលរដ្ឋរស់ នៅមូលដ្ឋានខាងលើស្នើដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ. លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នីតិកាលទី៧ មេត្តាជួយចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាប!ទីតាំងបនល្បែងសុីសងហ្គេមបាញ់ត្រី ខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតដែលបើកអោយក្រុមញៀនល្បែងលេងដោយសេរីយ៉ាងពេញបន្ទុក ដែលស្ថិតនៅ លើផ្សារទំនើបសូរិយាជាន់ទី៥ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញអោយមាន ប្រសិទ្ធភាពស្របតាមពាក្យ ស្លោកគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់ អភិបាល រាជធានី ខេត្ត ទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សង្កាត់ ខណ្ឌដូនពេញ បណ្តែតបណ្ដោយអោយមានល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតនៅលើផ្សារទំនើបសូរិយាជាន់ទី ៥ មិនធ្វើការទប់ស្កាត់និងបង្រ្កាប!អោយស្របតាម គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីផ្ដល់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនោះទេ៕