ព័ត៌មានជាតិ

លោកនូ សុវណ្ណា ប្រធានជញ្ជីង​ថ្លឹង​រថយន្ត​ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយនៅ ស្រុកស្នួល ផ្លូវជាតិលេខ ៧បេីកដៃឲ្យរថយន្តធំៗ ដឹកទំនិញលេីសទម្ងន់ទាំងយប់ទាំងថ្ងៃតាមអំពើចិត្ត…!

ថ្ងៃទី២២ខែមករាឆ្នាំ២០២៥
(ខេត្តក្រចេះ)  ÷  ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ៧ បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានយេីងឲ្យដឹងថា សព្វថ្ងៃនេះប្រធានជញ្ជីងកំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួលទោះរថយន្តធំៗផ្ទុកលើសទម្ងន់​នៅតែអាចធ្វើសកម្មភាព ទាំង​យប់​ទាំង​ថ្ងៃ ចំណែក​លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

​ឈ្មួញធំៗ និងអាជីវករដែលដឹកជញ្ជូនទំនិញក៏ដូចជាកសិផលឆ្លងកាត់​ផ្លូវជាតិ​លេខ​៧Aភូមិមានជ័យ
ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧Aក្នុង ស្រុក
ស្នួលនោះដែរ​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាង​ថា​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​ផ្សេងៗ​ ដូចជាដំឡូងម៉ី ជា
ដើមដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិន​ផុត​ពី​បង់លុយ​ ឲ្យក្រុមមន្ត្រីពុករលួយ ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្នុងភូមិមានជ័យ
ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ
នោះដែរ។

​ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក​ វា ថន អភិបាល​ខេត្ត​ក្រចេះ
ក៏ដូចជា​លោក​ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក នូ សុវណ្ណា ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​ស្នួលនិង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​
មានជ័យ ឃុំស្រែចារ ជាបន្ទាន់ ។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះបានឲ្យដឹងថា.! ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៧A
ក្នុង​ស្រុក​ស្នួលគាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​លោកសាំង ប៊ុនថេននៅ​ខាងលើ​ផងដែរ​។​

​ជា​ការពិត ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំងនោះ គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្តធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ​ធ្វើឲ្យ​ខូច​ផ្លូវខូច​ស្ពាន​ឡើយ ។​

​បើ​តាម​ការលើកឡើង​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​មានជ័យឃុំស្រែចារ
ស្រុកស្នួល ខេត្តក្រចេះបាន​ឲ្យដឹងថា​ពេល​រថយន្ត​ធំៗ​ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ​រថយន្តរ​ត់យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ​ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​តាម​ការកំណត់​ដោយ​មិន​អាច​តវ៉ា​បាន​ទេ​។​

​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ហ៊ាន​តវ៉ា​ប្រាកដ​ជា​ត្រូវ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ ៧A រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាម​អំពើ​ចិត្ត​របស់​ពួកគេ​ជាមិនខាន ឬ
ក៏ត្រូវផ្អាករថយន្តទុកមួយរយៈហេតុនេះហើយ​ទើប​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​នៅតែ​អាច​បើកបរ​លើ​ផ្លូវជាតិ​លេខ​៧Aពេលយប់យ៉ាង​គគ្រឹកគគ្រេង​បណ្ដោយ​ឲ្យ​ខូច​ផ្លូវខូច​ស្ពាន​ជា​បន្តបន្ទាប់ ។​

​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក​ប៉េង
ពោធិ៍រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោក សេង ឈួន ប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស​មិន​គួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៧A ក្នុងស្រុកស្នួលកំពុងក្លាយទៅជាក្រុមជញ្ជីងថ្លឹងលុយតែម្យ៉ាង​គត់ ៕មានត

Leave a Reply

Your email address will not be published.