ថ្ងៃទី១២ខែមករាឆ្នាំ២០២៥
(ខេត្តត្បូងឃ្មុំ) ÷ ប្រភពពីឈ្មួញដឹកជញ្ជួនទំនិញតាមរថយន្តខ្នាតធំៗ
បន្ទុក លេីសទម្ងន់ឆ្លងកាត់ស្ថានីយ៍
ជញ្ជីងតាមផ្លូវជាតិលេខ៧ ដែលពួក
ឈ្មួញ អះអាងថាសុទ្ធតែបង់លុយមុនឲ្យមន្រ្តីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ចំណុចភូមិស្លាបក្តោងឃុំជប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកស៊ើប សិន ប្រធានស្ថានីយ៍
ជញ្ជីងថ្លឹងរថយន្តទើបមកកាន់តំណែងថ្មីឲ្យក្រុមមន្ត្រីអាចរកចំណូលលើតុ ក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ាវ ធ្វើមានបានយ៉ាងសុខស្រួលបំផុត។
ក្រុមអាជីវករតូច ធំដឹកទំនិញ ឆ្លងកាត់លេីស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៧ ចំណុចភូមិ ស្លាបក្តោង ឃុំ ជប់ ស្រុក
ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានធ្វើការរិះគន់ដល់មន្រ្តីដែលប្រចាំការនៅ ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៧ មិនយកចិត្តទុកដាក់នៅក្នុងការផាកពិន័យ ឬមានវិធានការផ្លូវច្បាប់ទៅលើរថយន្ត ដឹកលេីសទម្ងន់ឬល្មើសច្បាប់នោះទេ គឺពួកមន្ត្រីទាំងនោះគិតតែរឿងផល
ប្រយោជន៍ផ្ទាល់ខ្លួន។
ជាការពិតជារៀងរាល់យប់ថ្ងៃ គេតែងតែសង្កេត ឃើញតៃកុងឡានឬព្រូចុះបង់លុយ រួចបើកបន្តទៅមុខយ៉ាងរលូន ទោះបីដឹកផ្ទុកលើសទម្ងន់កំណត់ក៏ដោយ រីឯរថយន្តខ្លះទៀត គ្រាន់ តែវាយភ្លើងសញ្ញា ជាសញ្ញា បក្សពួកគេខាងស្ថានីយ៍ឲ្យ រថយន្ត បន្តដំណើរមិន ឈប់ចូលជញ្ជីងថ្លឹងក៏បាន។
មជ្ឈដ្ឋានខាងក្រៅ ! និងក្រុមអាជីវករតូច ធំ បានបញ្ជាក់បន្ថែមទៀតថា.! សកម្មភាពរបស់កម្លាំងចម្រុះ ក្រោមការគ្រប់គ្រងរបស់មន្ត្រីសាធារណការនិងដឹកជញ្ជូនមិនបានធ្វើការងារអ្វីក្រៅពីប្រមូលលុយពីរថយន្ត ដឹកខ្សាច់ ដឹកថ្ម ដឹកដំឡូងម៉ី និងដឹកទំនិញគ្រប់ប្រភេទ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ ៧ នោះទេ។
ប្រភពបានបន្តថា បើសិនលុយដែលបានមកពីការប្រមូលពីរថយន្តឆ្លងកាត់ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ.៧ នេះចូលក្នុងថវិការដ្ឋមិនអីនោះទេ ប៉ុន្តែត្រូវបានគេសង្ស័យចូលក្នុងហោប៉ាវ ក្រុមមន្ត្រីពុក រលួយច្រើនជាង ដែលនាំឲ្យរដ្ឋបាត់បង់ចំណូល រាប់ម៉ឺនដុល្លារ នៅក្នុងមួយខែៗ។
តាមប្រភពច្បាស់ការណ៍បានបង្ហើបឲ្យដឹងថា.! ក្នុងមួយថ្ងៃៗប្រាក់ចំណូលពី រថយន្ត ដឹកទំនិញ ដឹកថ្ម ដឹកខ្សាច់ ដឹកដំឡូងម៉ី ដែលឆ្លងកាត់ស្ថានីយ៍ជញ្ជីង ផ្លូវជាតិលេខ៧នៅចំណុចថ្នល់
ទទឹងឃុំជប់ ស្រុកត្បូងឃ្មុំបានបង់លុយជូនក្រុមមន្ត្រីដែលឈរជើងកន្លែងជញ្ជីងថ្លឹងរថយន្តមិនអាចរំលងមួយគ្រឿងណាឡើយ ។
ដោយឡែកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ
លោក គី ដាណារិទ្ធ ជាអ្នកបេីកដៃឲ្យក្រុមមន្រ្តីស្ថានីយ៍ជញ្ជួីងផ្លូវជាតិលេខ៧ ចំណុចស្លាបក្តោង ឃុំជប់
ស្រុកត្បូងឃ្មុំ ទេីបហ៊ានធ្វេីអ្វីៗ តាមអំពេីចិត្ត មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ឈ្មួញនឹងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវ ជាតិលេខ៧ បានស្នើសុំដល់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូនក៏ដូចលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេស ពិនិត្យមើលទង្វើមិនប្រក្រតី និងអំពើពុករលួយ របស់លោក ស៊ើប សិន ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹង រថយន្ត ផ្លូវជាតិលេខ៧ស្រុកត្បូងឃ្មុំ ជាបន្ទាន់ផង។
ក្រុមឈ្មួញ និងអាជីវករបានលើក
ឡើងថា .! ក្រុមមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៧ ឃុំ
ជប់ស្រុក ត្បូងឃ្មុំមិនអនុវត្តឲ្យ បាន
ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីទប់ស្កាត់ រថយន្តដឹកទំនិញលើសទម្ងន់ ធ្វើឲ្យខូចផ្លូវ និងខូចស្ពានជាបន្តបន្ទាប់ ផ្ទុយទៅវិញ លោក ស៊ើប សិន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទើបឡើងមកតំណែងថ្មី ប្រែ
ក្លាយទៅជាជញ្ជីងថ្លឹងលុយ ដោយ
សារតែ អាងលោក គី ដាណារិទ្ធ
ប្រធាន មន្ទីរ សាធារណការនិងដឹក
ជញ្ជូន ខេត្តត្បូងឃ្មុំ មានខ្នងបង្អែកយ៉ាងរឹងមាំ៕មានត