ព័ត៌មានជាតិ

ប្រកាសតែងតាំង​ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំថ្មីខណៈអតីតប្រធានមន្ទីរ​ចាស់​ ទទួលមរណៈភាព:- —

ថ្ងៃសុក្រ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំ
សាលាខេត្តត្បូងឃ្មុំ
ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែងប្រធានមន្ទីរថ្មី នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការថ្នាក់ដឹកនាំក្រសួងជាច្រើនរូប ឯកឧត្ដមប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តថ្នាក់ដឹកនាំនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន អភិបាលស្រុក និងអភិបាលរងស្រុក មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ និងអ្នកសារព័ត៌មានជាច្រើនរូបបានចូលរួមជាច្រើននាក់។

បានដំណើរការប្រកាសតែងតាំងលោក ធីន ស៊ីថាច  ជាប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំជំនួសលោកប្រធានមន្ទីរចាស់ គឺ លោក ស ស៊ីណា
ដែលលោកបានទទួលមរណៈភាព ជាងនេះទៅទៀត វាក៏ជាការលើកកម្ពស់វប្បធម៌ផ្លាស់ប្ដូរបទពិសោធន៍ ផ្ដល់ឱកាសសិក្សារៀនសូត្រ ក្រេបយកបទពិសោធន៍ថ្មីបន្ថែមដើម្បីពង្រីកសមត្ថភាពរបស់ខ្លួននិងមន្ទីរព័ត៌មានឱ្យបានទូលំទូ
លាយ។ល។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមនេត្រ ភក្ត្រា
រដ្ឋមន្ត្រី ក្រសួងព័ត៌មានបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស ស៊ី ណាប្រធានមន្ទីរចាស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារលើវិស័យព័ត៌មានក្នុងខេត្តនេះ ឱ្យមានការរីកចម្រើន ព្រមទាំងបានរឹតចំណងសាមគ្គីភាពដ៏ជិតស្និទ្ធរវាងមន្ត្រីនិងថ្នាក់ដឹកនាំ ទំនាក់ទំនងល្អជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ជាពិសេសកិច្ចសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខេត្ត សំដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យព័ត៌មាន។

ជាមួយគ្នានោះដែរ ឯកឧត្ដមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បាន
មានប្រសាសន៍ផ្ដាំផ្ញើ  ដល់លោកធីន ស៊ីថាច និងមន្ត្រីមន្ទីរព័ត៌មានខេត្ត ឱ្យខិតខំបំពេញភារកិច្ចការងារឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីបន្តដឹកនាំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ឱ្យមាន ការរីកចម្រើន នូវវិស័យ ព័ត៌មានព្រមទាំងបន្ត និងរក្សានូវវប្បធម៌សហការ ចែករំលែក រួមសុខរួមទុក្ខ ជាមួយមន្ត្រីក្រោមឱវាទ ជាពិសេសត្រូវចងចាំ និងអនុវត្តឱ្យបានដាច់ខាតនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប លោក ធីន ស៊ីថាច បានប្ដេជ្ញាបន្តឲ្យវិស័យព័ត៌មានឲ្យបានរីកចម្រើនក្នុងខេត្តត្បូងឃ្មុំ ថែមទៀត ដោយប្រើឱ្យអស់ពីកម្លាំងកាយ ចិត្ត និងពេលវេលា គ្រប់មធ្យោបាយ និងនីតិវិធី បន្តកិច្ចសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្តយ៉ាងស្អិតរមួត ជាសេនាធិការដ៏ល្អជូនរដ្ឋបាលខេត្ត ក្នុងគោលបំណងតែមួយគត់គឺ មានការអភិវឌ្ឍលើគ្រប់វិស័យ និងឆ្លើយតបនៅជំនឿទុកចិត្តរបស់ពលរដ្ឋ ត្រងត្រាប់និងអនុវត្តនូវរាល់ភារកិច្ចដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រសួងបានដាក់ជូន៕

Leave a Reply

Your email address will not be published.