ព័ត៌មានជាតិ

ឈ្មួញបំផ្លាញព្រៃលិចទឹកឈ្មោះសេង មង្គល​ កំពុងតែសម្រុកឈូសឆាយ ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត

(ខេត្តសៀមរាប)÷ នៅព្រឹកថ្ងៃទី 12 ខែកក្កដាឆ្នាំ 2024 នេះអ្នកសារព័ត៌មានយើងបានទទួលព័ត៌មានមកថាសកម្មភាពលោកសេង មង្គល ឥឡូវនេះបានច្បាប់មកកាន់នៅនឹងដៃហើយតែប្រជាពលរដ្ឋព្រមទាំងមហាជនមិនយល់ថាច្បាប់អ្វីបានជាយកទៅបំផ្លាញព្រៃលិចទឹកក្រោមរូបភាពស្ដារអាងទឹកយកអាចម៍ដីលក់ ចែកគ្នាដាក់ហោប៉ៅទៅវិញ ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រង៉ែស្រង្កាត់ស្រង៉ែ ក្រុងនិងខេត្តសៀមរាប ត្រង់ចំណុចខាងលើទំនប់ 78 បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថាមេឈ្មួញបំផ្លាញព្រៃលិចទឹកដែលមានឈ្មោះសេង មង្គល នេះគឺនាយកក្រុមហ៊ុនអ៊ឹមខេស្តា ពលរដ្ឋបានបញ្ជាក់ថាមិនគួរណាអាជ្ញាធរចេញអាជ្ញាប័ណ្ណឬច្បាប់ឲ្យទៅបុគ្គលម្នាក់បំផ្លាញព្រៃលិចទឹកដែលជាឃ្លាំងស្តុបទឹកតាំងពីឆ្នាំ 1978 មកម្ល៉េះ ឥឡូវនេះលេចមុខលោកសេង មង្គល មកកម្ទេចព្រៃលិចទឹកក្រោមរូបភាពមានច្បាប់ស្ដារអាងយកអាចម៍ដីលក់ចែកគ្នាដាក់ហោប៉ៅទៅច្បាប់នេះស៊ីមុនសងក្រោយចេញមកដោយសារតែមានប្រព័ន្ធឃុបឃិតគ្នា ហើយក៏សូមអរគុណដល់លោកសេងមង្គលដែលប្រជាពលរដ្ឋដាក់ហសនាមឲ្យថាជាមេខ្លោងបំផ្លាញព្រៃលិចទឹក ចេះយកអង្កររំដួលសៀមរាប vip ចែកឲ្យអាជ្ញាធរភ្លក់ម្នាក់មួយបេៗ ។ ប្រជាពលរដ្ឋព្រមទាំងមន្ត្រីរាជការ សូមសំណូមពរទៅគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់និងថ្នាក់ជាតិមេត្តាបង្កើតក្រុមការងារចុះស៊ើបអង្កេតពាក់ព័ន្ធនឹងការបំផ្លាញព្រៃលិចទឹកក្រោមរូបភាពស្ដារអាងទឹកជីកយកអាចម៍ដីលក់ចែកគ្នានេះផងទាន៕ ឬផ្កាឈូកនៅព័ទ្ធ ហុង ហុន   

ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ ជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ត្រូវពង្រឹងគុណភាពផ្លូវតាមទីជនបទ ឱ្យកាន់តែរឹងមាំ ពិសេសការគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ

(ខេត្តមណ្ឌលគិរី)÷ មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ បានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ត្រូវពង្រឹងគុណភាពផ្លូវតាមទីជនបទ ឱ្យកាន់តែរឹងមាំ ប្រើប្រាស់បានយូអង្វែង ជាពិសេសការសម្រេចឱ្យបានផែនការ គ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចគ្រួសារតាមទីជនបទ កាន់តែប្រសើរឡើង។ ឯកឧត្តម ប៉ា វង្សសុក្រិត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តនៅត្រីមាសទី៣ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបខេត្តមណ្ឌលគិរី ​នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត ព្រមទាំងលោក ទាវ​ ស៊ាងហ័ន នាយករងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទជាច្រើនរូប។ បន្ទាប់ពី លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអានរបាយការណ៍សង្ខេបស្តីពី សកម្មភាពការងារអនុវត្តកន្លងមក ឯកឧត្តម ប៉ា វង្សសុក្រិត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដ៏ខ្ពង់ខ្ពស់ជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)÷ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដ៏ខ្ពង់ខ្ពស់ជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។ ឯកឧត្តម ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម ជាម ច័ន្ទសោភ័ណ ដែលត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ៕

ព័ត៌មានជាតិ

សកម្មភាពឈ្មួញឈ្មោះហេងរត់ពន្ធ ដឹកជញ្ជូនឈើតាមឡានសាំយុងចូល តាមច្រកង៉ាំយូលិតទៅ កាន់ប្រទេសវៀតណាមគ្មានការទប់ស្កាត់…!

ថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២៤ (ខេត្តមណ្ឌលគិរី)៖ ប្រភពព័ត៌មានបានឲ្យដឹងថារយៈពេលបីខែនេះកត់ សម្គាល់ឃើញឈ្មួញឈ្មោះហេង ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអភិ រក្សកែវសីមា ដឹកចេញ ទៅកាន់ ប្រទេសវៀតណាម តាមច្រកល្បៀង ង៉ាំយូលិតចំណុះឲ្យច្រកទ្វេរភាគី ឡាប៉ាខេ ទាំងយប់យ៉ាងរលូនគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាម្នាក់ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ ហើយករណីនេះ ត្រូវបានមហាជន ដាក់ការសង្ស័យថា អាចមាន ការ ឃុបឃិតគ្នាជាប្រព័ន្ធ បើក ដៃឲ្យឈ្មួញឈ្មោះហេងនាំចេញឈើជាថ្នូរទទួលបានផលប្រយោជន៍។ មហាជនបានកត់សម្គាល់ឃើញឈ្មោះហេងខាងរកស៊ីដឹកជញ្ជូនឈើខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាម តាមច្រកល្បៀងង៉ាំយូលិតចំណុះឲ្យប៉ុស្តិ៍នគរបាល ទ្វេរភាគី ឡាប៉ាខេហើយសកម្មភាពនាំចេញឈើ គឺផ្តើមឡើងចាប់ពីម៉ោង០៧:00នាទីយប់ រហូតទល់ម៉ោង ៩:០០នាទីព្រឹក។ មានការលើកឡើង ថាបើគ្មានការ បើបារ៉ាស់ពីលោកសា ផល្លា នាយប៉ុស្តិ៍នគរបាលច្រកទ្វេរភាគីឡាប៉ាខេ នោះទេគឺក្រុមឈ្មួញមិនហ៊ានដឹក ជញ្ជូនឈើចេញទៅប្រទេសវៀត ណាមយ៉ាងដូច្នេះឡើយ? ចំណែក ខាងដែនជម្រកសត្វព្រៃ ប្រចាំការក្នុងស្រុកកែវសីមា ខេត្ត មណ្ឌលគិរីមិន ទាន់មានចំណាត់ការបង្ក្រាបនៅឡើយទេ ជាពិសេសកម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកកែវ សីមាលោកប៉ៃ លិន បានរក្សាភាពស្ងៀមស្ងាត់ ខណៈឈ្មួញឈ្មោះហេង បានប្រើប្រាស់រថយន្តសាំយុងដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមរៀងរាល់យប់ តែមិនឃើញសមត្ថកិច្ចណាមួយចេញមុខ ចាត់វិធានការទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់នេះឡើយ។ មានការអំពាវនាវដល់ […]

ព័ត៌មានជាតិ

លោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បើកដៃឲ្យមេៗគយតាមច្រកព្រំដែនក្នុងខេត្តស្វាយរៀង ប្រព្រឹត្តអំពើពុករលួយ

(ខេត្តស្វាយរៀង)÷ប្រភពពីមន្រ្តីគយតូចតាចនៅខេត្តស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពីលោក ហេង សំបូរ ទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង កាល ពីថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតដល់បច្ចុប្បន្ននេះគឺលោក ហេង សំបូរ មិនចាត់វិធានការទប់ស្កាត់អំពើ ពុករលួយរបស់ប្រធានការិយាល័យគយតាមច្រកទ្វារព្រំដែនច្រើនកន្លែងក្នុងខេត្ត ស្វាយរៀង ទាល់តែសោះ។ ផ្ទុយទៅវិញលោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បើកដៃឲ្យមេៗគយតាមច្រកព្រំដែនក្នុងខេត្តស្វាយរៀង ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាលើសមុនទៅទៀត។ ការដែលលោក ហេង សំបូរ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារ អាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ហើយលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា រក្សាភាពស្ងៀមស្ងាត់។ ប្រភពស្និទ្ធនឹងលោក ហេង សំបូរ បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីលោក ហេង សំបូរ ទេនោះគឺលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបាវិត និងលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិព្រៃវល្លិ៍ មិនហ៊ានបើកដៃឲ្យឈ្មួញធំៗនាំ ចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្តបានឡើយ។ ទន្ទឹមនឹងនេះដោយសារមានការបើកដៃ ពីលោក […]

ព័ត៌មានជាតិ

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ករណីលួចម៉ូតូ

(មណ្ឌលគិរី) យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកែវសីមានបានបញ្ជាក់ថា”កាលពីថ្ងៃទី២៩ ខែមិថុនា ២០២៤ អធិការដ្ឋាននគរបាលស្រុកកែវសីមា បានទទួលពាក្យបណ្តឹងពីឈ្មោះ សៀក ឆៃលាង (ថា)មានករណី ចោរកម្ម (លួចម៉ូតូ) ភ្លាមនោះ លោកហេង អ៊ួង អធិការដ្ឋាននគរបាលស្រុកកែវសីមា បានជូនរបាយការណ៍ ទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោយពីទទួលបានរបាយការណ៍ បានដាក់បទបញ្ជាភ្លាម  ដល់កម្លាំងជំនាញនគរបាលស្រុកកែវសីមា  ឲ្យចុះធ្វើការស្រាវជ្រាវរកមុខសញ្ញា។ ក្រោយពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ភ្លាមនោះលោកហេងអ៊ួង អធិការដ្ឋាននគរបាលស្រុកកែវសីមា បានដឹកនាំកម្លាំងជំនាញផ្ទាល់ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ចុះស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យតាំងពីថ្ងៃទី២៩មិថុនា រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង៣៣នាទី ទើបទទួលបានព័ត៌មានរាយការណ៍បន្ថែម តាមរយះលេខទូរស័ព្ទ ០៩៧៥០៨៨៨៤២ ថា”មុខសញ្ញាឃើញនៅKTV ៩៩៩៩ ភ្លាមនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា នឹងកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ស្រែខ្ទុម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ ចុះដល់ទីតាំង KTV ៩៩៩៩ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា។ .ជនសង្ស័យឈ្មោះទី០១ លី ស្រឡោះ  […]

ព័ត៌មានជាតិ

ឯកឧត្តម ចាយ បូរិន ណែនាំដល់មន្ត្រី នៃមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ត្រូវក្តាប់ការងារក្នុងវិស័យសាសនា និងសិក្សាស្រាវជ្រាវនៅជំនឿបងប្អូនជនជាតិដើមភាគតិច ដើម្បីរៀបចំច្បាប់គ្រប់គ្រងសាសនាឲ្យបានល្អប្រសើរនាពេលខាងមុខ

មណ្ឌលគិរី៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរធម្មការនិងសាសនា ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅមន្ទីរធម្មការ និងសាសនា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ការជួបសំណេះសំណាលនាឱកាសនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី បានអនុវត្តកន្លងមក  ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រី បានណែនាំដល់មន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ក៏ដូចជាមន្ទីរធម្មការនិងសាសនាខេត្តនានា ត្រូវតៀមលក្ខណៈរួចជាស្រេចរៀបចំ ពិធីទូងស្គរ វ៉ៃឃ្មោះ គ្រប់បណ្តាវត្តអារាម និងបណ្តាវិហារសាសនាទាំងអស់ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ […]