ព័ត៌មានជាតិ

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ករណីលួចម៉ូតូ

(មណ្ឌលគិរី)
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកែវសីមានបានបញ្ជាក់ថា”កាលពីថ្ងៃទី២៩ ខែមិថុនា ២០២៤ អធិការដ្ឋាននគរបាលស្រុកកែវសីមា បានទទួលពាក្យបណ្តឹងពីឈ្មោះ សៀក ឆៃលាង (ថា)មានករណី ចោរកម្ម (លួចម៉ូតូ) ភ្លាមនោះ លោកហេង អ៊ួង អធិការដ្ឋាននគរបាលស្រុកកែវសីមា បានជូនរបាយការណ៍ ទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោយពីទទួលបានរបាយការណ៍ បានដាក់បទបញ្ជាភ្លាម  ដល់កម្លាំងជំនាញនគរបាលស្រុកកែវសីមា  ឲ្យចុះធ្វើការស្រាវជ្រាវរកមុខសញ្ញា។ ក្រោយពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ភ្លាមនោះលោកហេងអ៊ួង អធិការដ្ឋាននគរបាលស្រុកកែវសីមា បានដឹកនាំកម្លាំងជំនាញផ្ទាល់ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ចុះស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យតាំងពីថ្ងៃទី២៩មិថុនា រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង៣៣នាទី ទើបទទួលបានព័ត៌មានរាយការណ៍បន្ថែម តាមរយះលេខទូរស័ព្ទ ០៩៧៥០៨៨៨៤២ ថា”មុខសញ្ញាឃើញនៅKTV ៩៩៩៩ ភ្លាមនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា នឹងកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ស្រែខ្ទុម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ ចុះដល់ទីតាំង KTV ៩៩៩៩ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា។
.ជនសង្ស័យឈ្មោះទី០១ លី ស្រឡោះ  ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ជនសង្ស័យទី០២ឈ្មោះ កូប មូសា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចាម សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ជនសង្ស័យទី០៣ឈ្មោះ តាំ សុក្រី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចាម សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា”ចំណែកឈ្មោះ តាំ សុក្រី  គឺជាការចោទប្រកាន់របស់ជនសង្ស័យឈ្មោះ កូប មូសាទេ(((ដូចបានជម្រាបរួចហើយថា”ឈ្មោះ តាំសុក្រី មិនមានជាប់ការពាក់ពន្ធនិងករណី ចោរកម្មឡើយ)))។  នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើទាំងពីរនាក់ បានសារភាព ថាខ្លួនពិតជាបានលួចម៉ូតូ ពិតប្រាកដមែន។
លុះដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីស្ដាប់ចម្លើយសារៈភាពរបស់ជនសង្ស័យ ទាំងពីនាក់រួចមក លោក វរសេនីយ៍ឯក ហេង អ៊ួង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានដឹកនាំកម្លាំង ចម្រុះនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកស្នួល បានចុះពិនិត្យទីតាំងលក់ម៉ូតូអត់ពន្ធ(គ្មានច្បាប់)៤ទីតាំង ដែលកំពុងតាំងដាក់លក់។
ទីតាំងទី១ម្ចាស់ឈ្មោះ ហង្ស ហួច ភេទស្រី   នៅចំណុចKVT ហង្សជឺ ស្ថិតនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះដែលទទួលទិញម៉ូតូចោរកម្មកាច់សោគ្មានច្បាប់។សមត្ថកិច្ចរកឃើញមានម៉ូតូចំនួន០៨គ្រឿង ក្នុងនោះឃើញថា (ម៉ូតូ១គ្រឿង ម៉ាកឆ្លាម ពណ៌ទឹកសមុទ្រ អត់ស្លាកលេខ) ជារបស់ជនសង្ស័យលួចយកទៅលក់អោយ។
ទីតាំងទី២ម្ចាស់ឈ្មោះ ហង្ស ហួច ភេទស្រី  នៅចំណុចផ្សារកាបី សមត្ថកិច្ចឆែកឃើញមានម៉ូតូចំនួន១៤គ្រឿង ក្នុងនោះឃើញថា មាន(ម៉ូតូ១គ្រឿង ម៉ាកឆ្លាម ពណ៌.ស. អត់ស្លាកលេខ)គឺជារបស់ជនសង្ស័យលួច យកទៅលក់ អោយ និង ឃើញបំណែៈកក្បាំងម៉ូតូ ពណ៌ទឹកសមុទ្រ មួយចំនួន(ដែលបោះបំបែក ជារបស់ជនសង្ស័យ)។
ទីតាំងទី០៣ម្ចាស់ឈ្មោះ អ៊ុក ស្រីលាភ ភេទស្រី  នៅចំណុច គំន ក្បាំងម៉ូតូ មានឃើញម៉ូតូចំនួន២គ្រឿង ក្នុងនោះ (ម៉ូតូពណ៌ស អត់ស្លាកលេខ) ជារបស់ជនសង្ស័យលួចយកទៅលក់ អោយនិង( ម៉ូតូពណ៌ ទឹកសមុទ្រអត់ក្បាំង អត់ស្លាកលេខ) ១គ្រឿងទៀត ជារបស់ជនសង្ស័យលួចយកទៅលក់អោយដែរ។
ទីតាំងទី៤ម្ចាស់ឈ្មោះ អ៊ុក ស្រីលាភ ភេទស្រី នៅចំណុចមុខមណ្ឌលសុខភាព គ្រញូងសែនជ័យ រកឃើញមានម៉ូតូចំនួន១៦គ្រឿងជាម៉ូតូដែលគ្មានពន្ធនាំចូល(អត់ច្បាប់) និងក្បាំងម៉ូតូជាច្រើន។
បច្ចុប្បន្នកម្លាំងការិយាល័យព្រហ្មទណ្ឌ កម្លាំងការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួលកំពុងដាក់កម្លាំង យាម១ទីតាំងកម្លាំងនគរបាល០៦នាក់ គ្រប់ទីតាំងទាំងល៤ដែលលក់ម៉ូតូគ្មានពន្ធនាំចូល(កាច់សោគ្មានច្បាប់)។
និងធ្វើការអញ្ជើញ ម្ចាស់ទីតាំងពីដែលរកឃើញថាទទួលទិញម៉ូតូពីជនសង្ស័យ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា តាមនីតិវិធី៕

Leave a Reply

Your email address will not be published.