មណ្ឌលគិរី : កម្មករ កាត់ស្មៅម្នាក់ បានប្រទះឃេីញសាកសពមានសភាពស្អុយរលួយនៅក្នុងប្រឡាយចិញ្ចេីមផ្លូវជាតិលេខ៧៦ ចំណុច បច្ឆាដុតសពកូវីតជិតភ្នំបាយឆៅ ក្នុង សង្កាត់ រមនា ក្រុងសែនមនោរម្យកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៤។
សាកសពបុរសដែលស្លាប់មានឈ្មោះស្រ៊ុន រ៉ាវ៉ាន់ ជាភ្នាក់ងារសារព័ត៍មាន CPN News ។
តាមសន្និដ្ឋានរបស់នគរបាលជំនាញ សាក សពស្លាប់ដោយសារជិះម៉ូតូធ្លាក់ផ្លូវ ព្រោះ ទីតាំងមានសភាពកោងខ្លាំង ហើយបុកគីឡូម៉ែត្រលេ១៤៣ បាក់កស្លាប់តែម្តង។
តាមសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះ បានចេញពីផ្ទះនៅឃុំដាក់ដាំ ស្រុកអូររាំង ដោយប្រាប់ប្រពន្ធថា ទៅយកព័ត៌មាននៅស្រុកកោះញែក តាំងពីថ្ងៃទី១ ខែមិថុនា មកម្ល៉េះ ហើយបាត់ដំណឹងតែម្តង ទើបរកឃើញនៅពេលនេះ។
ក្រោយសមត្ថកិច្ចជំនាញធ្វើការពិនិត្យសាកសពរួចរាល់ ក៏បានប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕