(ខេត្តព្រះវិហារ )÷រណ្តៅរុករករ៉ែមាសដោយខុសច្បាប់ នៅចំណុចឈើ
ភ្លើង ស្ថិតនៅភូមិភ្នំដែក ឃុំរមណី
ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានកម្លាំងចម្រុះដឹកនាំសម្រួលនិតិវិធី
ដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញា
រងអមសាលាដំបូងខេត្តព្រះវិហារ
ចុះបង្ក្រាបរុះរើលុបរណ្តៅមាសដោយខុសច្បាប់ចោល ព្រឹកថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២៤
លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីរ
រ៉ែនឹងថាមពលខេត្តព្រះវិហារ បាន
អោយដឹងថា= យោងតាមបទបញ្ជា
របស់ឯកឧត្តម គីម រិទ្ឋី អភិបាលនៃ
គណះអភិបាលខេត្តព្រះវិហារ អោយមន្ទីរជំនាញយកចិត្តដាក់លើភារកិច្ច
ទទួលខុសត្រូវ ចំពោះការជីករុករក
រ៉ែមាសដោយខុសច្បាប់ដោយសារ
កន្លងមកមានពលរដ្ឋស្លាប់ដោយសារការជីករុករករ៉ែមាសដោយខុសច្បាប់ ខ្វះបច្ចេកទេស
ខ្វះមធ្យោបាយ កន្លងទៅមន្ទីរ
ជំនាញបានចុះធ្វើការអប់រំណែនាំ
ដល់បងប្អូនប្រជាពលរដ្ឋ មិនអោយ
ជីករុករករ៉ែមាស តែបងប្អូននៅតែ
លួចជីក នាំអោយមានគ្រោះថ្នាក់
ដល់អាយុជីវិតកម្មករ លោក ស៊ុនច័ន្ទរក្សា បានបន្តអោយដឹងថា ការ
ជីករុករករ៉ែមាសដោយគ្មានបច្ចេក
ទេសត្រឹមត្រូវនាំអោយមានហានិ
ភ័យប្រឈមនឹងគ្រោះថ្នាក់ ដូច្នេះ
អាជ្ញាធរនឹងមន្ទីរជំនាញតែងតែហាមមិនអោយជីក ។
លទ្ឋផលនៃការចុះបង្ក្រាបរណ្តៅរ៉ែ
មាសចំនួន3ទីតាំងត្រូវបានលុបចោលមិនអោយបន្តជីកតទៅទៀតឡើយ
នឹងរុះរើតង់ជាច្រើនកន្លែង រួមទាំង
ធ្វើកិច្ចសន្យាបញ្ឈប់មិនអោយលួច
ជីករ៉ែមាសដោយខុសច្បាប់តទៅ
ទៀត ៕ដោយនិពន្ធនាយករងសាន
ប៊ុនស៊ី