អភិបាលខេត្តកែប ផ្សព្វផ្សាយសភាពការណ៍វិវត្តថ្មីៗ របស់ក្រុមឧទ្ទាមក្បត់ជាតិ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ខេត្តកែប ៖ ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈ អភិបាល ខេត្តកែប បានអំពាវនាវដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន កុំចាញ់ បោ​ក​ការញុះញង់ របស់ទណ្ឌិត សម រង្ស៉ី ដែល កំពុងរត់គេចខ្លួន នៅក្រៅប្រទេស និង ប្រាប់ប្រជាពលរដ្ឋ ត្រូវនាំគ្នាសប្បាយ រីករា​​យ​ នៅថ្ងៃបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និង ថ្ងៃអកអំបុក ខាងមុខនេះ។

ការអំពាវនាវរបស់ ឯកឧត្តម អភិបាល ខេត្ត ត្រូវបានធ្វើឡើងក្នុងពិធី អបអរសាទពិសារអំបុកដើម្បី ការពារសន្តិភាព ជាតិសា​ស​​​នា ព្រះមហាក្សត្រ ជាមួយប្រជាពលរដ្ឋ ដែលធ្វើឡើងនៅវត្តភ្នំ សត្ថា ធម្មវិហារ ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរខេ​ត្ត​កែប ។

ដោយមានការចូលរួម ពីប្រជាពលរដ្ឋ ក្រុមយុវជន ស្រលាញ់សន្តិភាព មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធយ៉ាង ច្រើន កោះករផងដែរ  ។

ពិធីនេះធ្វើនៅ រសៀលថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដោយ ចង់ស្តាប់ នូវបញ្ហាប្រ ឈមនានា និង ផ្សព្វផ្សាយផែនការការ ពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព នៃទិវា បុណ្យឯក រាជ្យជាតិ និង ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះ ព្រះខែ ព្រ​ម​ទាំងសភាពការណ៍ វិវត្តថ្មីៗ របស់ ក្រុមឧទ្ទាមក្បត់ជាតិ ដែលចង់ផ្តួលរំលំ រដ្ឋាភិបាល ស្របច្បាប់ កើតចេញ ពីការបោះ​ឆ្នោ​ត​។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីចម្ងាយពីសំណាក់ សម្ដេចតេ ជោសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និងសម្ដេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន កាកបាទ ក្រហម កម្ពុជា ជូនដល់ បងប្អូនប្រជា​ពលរដ្ឋ ទាំងអស់ ដែល បានចូលរួម ក្នុងពិធីនេះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហា ប្រទេសជាតិវិញ ឯក ឧត្តម អភិបាលខេត្ត នៅតែលើកឡើង និង ចាត់ទុកតម្លៃ សន្តិភាព របស់ជាតិ មិនអា​ច កាត់ថ្លៃបានឡើយ ពោលមិនថា តែនៅក្នុងកែបនោះទេ ប៉ុន្តែនៅទូទាំងប្រទេស ប្រជាពលរដ្ឋ ដើរហើរគ្រប់ទីក ន្លែង ប្រកបមុ​ខ​របរ និង មានជីវភាពកាន់ តែធូរធា ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការ ដឹកនាំរបស់ សម្តេច តេជោ ហ៊ុន សែន។

ឯកឧត្តម អភិបាលខេត្ត ក៏បានលើកឡើងពីផែនការចង់ ធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជ រដ្ឋាភិបាល របស់ ទណ្ឌិត សម រង្ស៊ី និងបក្ខពួ​ក ដែលបាន ប្រកាសចូល មកបំ ផ្លាញ សេចក្តីសុខ របស់ប្រជាជន នាថ្ងៃ ទី៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ ដែលប្រជាពលរដ្ឋ ទូទាំងប្រទេ​​ស មិនមានការ គាំទ្រនោះឡើយ ខណៈការរស់នៅ និងប្រកបរបររបស់ ប្រជាពលរដ្ឋ មានការរីកចម្រើនរាល់ថ្ងៃ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមអភិបាល ខេត្ត បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំង អស់ ត្រូវចូលរួម ហូបអំបុក សន្តិភាព ឲ្យបា​ន​​​​គ្រប់ៗគ្នា នៅថ្ងៃទី៩ រហូតដល់ថ្ងៃទី ១២ ខែវិច្ឆិកា ដែលជា ព្រះរាជពិធី បុណ្យ អុំទូក ។

ប្រជាពលរដ្ឋទាំងអស់ នៅក្នុងពិធី អបអរ សាទរកំបុក ខាងលើ បានចាត់ទុកថាតម្លៃ សន្តិភាព ដែលរកបាន ដោយលំបាកបំ ផុ​ត​ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង មេដឹកនាំគណបក្ស ប្រជាជនកម្ពុជា ដូច្នេះពួកគាត់ត្រូវ​តែ​​រួម ការពារមិនឲ្យ ក្រុមក្បត់ជាតិ សម រង្ស៊ី និង បក្ខពួក មកបំផ្លាញ ដោយងាយស្រួល នោះឡើយ  ៕