ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កាសុីណូ៣៣ ច្រកព្រំដែនស្វាយអាង៉ោងស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី12ខែធ្នូឆ្នាំ2023
ខេត្តព្រៃវែង៖ ប្រភពពីពលរដ្ឋដែលរស់នៅក្បែរ” កាស៊ីណូ “៣៣” ច្រកព្រំដែនស្វាយអាង៉ោងដែលស្ថិតនៅក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែកបានអោយដឹងថា កាស៊ីណូ “៣៣”ច្រកព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរចូលលេង ល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។
តាមប្រភពបានបន្តថា កាសុីណូ “៣៣” ដែលកំពុងបើកអោយពល រដ្ឋខ្មែរចូលលេងល្បែងសុីសងរាល់ថ្ងៃនោះគ្មានច្បាប់អនុញាតនោះទេ! ប្រហែលម្ចាស់កាសុីណូ “៣៣” មានខ្នងបង្អែករឹងមាំនៅក្នុងខេត្តព្រៃ វែង ទើបហ៊ានធ្វើអ្វីៗតាមអំពើ ចិត្ត។ហេតុនេះលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោក ឈឿន ប៊ុន ឆន ស្នងការនគរបាលខេត្តព្រៃវែងនីតិកាលទី៧ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះទប់ស្កាត់បង្ក្រាបម្ចាស់ កាស៊ីណូ”៣៣”ដែលកំពុងបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសង  គគ្រឹកគគ្រេងផ្ទុយពីច្បាប់អនុញ្ញាត។
ប្រជាពលរដ្ឋសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈ កម្មការ ទប់ស្កាត់បទល្មើសល្បែងសុីសងទូទាំងប្រទេស មេត្តាចាត់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទីតាំង កាស៊ីណូ “៣៣” នៅច្រកព្រំដែនស្វាយអាង៉ោងដែលបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់បៀអាប៉ោងយូគីនិងល្បែងជាច្រើនទៀតខុសច្បាប់បើកបង្កប់នៅក្នុង កាសុីណូ” ៣ ៣” ច្រកព្រំដែនស្វាយអាង៉ោងនេះផង។ ប្រភពពីក្រុមញៀនល្បែងចេញ ចូលក្នុង កាសុីណូ”៣៣”បានបន្ថែមថា អ្នកដែលចេញចូលទៅល្បែងស៊ីសង ភាគច្រើនសុទ្ធតែពលរដ្ឋខ្មែរដែល ញៀននឹងល្បែងជិះឡានជិះម៉ូតូសេរីទំនើបៗ រាប់សិបគ្រឿងមកពីគ្រប់បណ្ដាខេត្តនានាចូលទៅ លេងក្នុង កាសុីណូ”៣៣” ដោយសេរីយ៉ាងរំភើយជារៀងរាល់ថ្ងៃមិនរំខានដល់សមត្ថកិច្ចនិងអាជ្ញាធរឡើយ។
ប្រជាពលរដ្ឋស្រុកកំពង់ត្របែក រងចាំមើលកណ្តាប់ដៃលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោកឈឿន ប៊ុនឆន ស្នងការនគរ បាលខេត្តព្រៃវែង នីតិកាលទី៧ មានចំណាត់ ការបែបណាទៅលើម្ចាស់ កាស៊ីណូ”៣៣” ដែលកំពុងបើកពង្វក់អោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងផ្ទុយច្បាប់អនុញ្ញាតនោះ។ បណ្តោយទុកអោយម្ចាស់ “កាស៊ីណូ”៣៣” ធ្វើព្យុះភ្លៀងគៀង គរប្រមូលផ្ដុំពលរដ្ឋខ្មែរអោយចូលលេងល្បែងជល់មាន់បៀអាប៉ោងយូគីខុសច្បាប់និងល្បែងផ្សេងៗទៀតដែលបង្កការភ័យខ្លាចនឹងបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម ចោរលូច.ចោរឆក់. ចោរប្លន់. ចោរគាស់ផ្ទះ.គ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារដើម ចមកើតចេញពីល្បែងសុីសងនេះឯង។
មហាជនដាក់ការសង្ស័យថា ប្រ ហែលម្ចាស់ “កាស៊ីណូ”៣៣” បានផ្ដល់ផលប្រយោជន៍ប្រចាំថ្ងៃ ខែ ជូនអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ឋក្នុងមូលដ្ឋាន រួចរាល់អស់ហើយទេដឹង?បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនមានចាត់វិធានការ ទប់ស្កាត់បង្ក្រាប ដើម្បីអោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
បញ្ហានេះដែលលោក សួន សុម៉ា លីន អភិបាលខេត្តព្រៃវែងនិងលោក ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែងនិងលោក ឈួន គឹមសាន មេបញ្ជា ការកងរាជអាវុធហត្ថខេត្តព្រៃវែង បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផល ប្រយោជន៍នោះទេ? គួរតែចាត់វិធានការទប់ស្កាត់បង្រ្កាបម្ចាស់”កាសុីណូ “៣៣”នៅច្រកព្រំដែនស្វាយ អាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលកំពុងបើកគៀងគរអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់នេះអោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ដោយក្រសួងមហាផ្ទៃ ៕

Leave a Reply

Your email address will not be published.