ព័ត៌មានជាតិ

ឈ្មួញឈ្មោះវីតា ដឹកជញ្ជូន ឈើព្រៃតាមរថយន្ត កូរ៉េ២តោនកន្លះ កែឆ្នៃ យកទៅលក់នៅវៀតណាមតាម ច្រក ប៉ុស្តិ៍នគរបាល ព្រំដែនកោគដេបី ក្នុង ស្រុកស្នួល កើតឡើងរៀងរាល់យប់…!

ថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២៥
(ខេត្តក្រចេះ)÷ប្រភពព័ត៌មានបានឲ្យ
ដឹងថា: បទល្មើស ឈើព្រៃ ប្រភេទចក្រំ សាឡៅនិងផ្ចឹកខ្នាតប្រវែង២,5ម
ដឹកពីព្រៃអភិរក្ស កែវសីមា យកមកដាក់ព្រំប្រទល់ ក្រចេះ មណ្ឌលគិរី
ឆ្លងកាត់ ស្រុកស្នួលខេត្តក្រចេះ។

ជាក់ស្តែងកាលពីថ្ងៃទី០៤ខែកក្កដា
ឆ្នាំ២០២៥វេលាម៉ោង២;៣០នាទី
យប់មានឡានកូរ៉េ កែឆ្នៃបាន ដឹកឈើ
ពេញឡាន បានយកទៅ លក់ នៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដេបី។
សកម្មភាពដឹកជញ្ជូនឈើតាមច្រក
ព្រំដែនប៉ុស្តិ៍ដេបី កើតឡើងរៀង រាល់
យប់ព្រោះមានការបើកដៃ។ ពីលោក
ម៉ម ប៊ុនបញ្ញាមេប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដេបី និង លោកម៉ៅ រុន មេបញ្ជាការវរះការពារព្រំដែនគោក៦១៩ ស្រុកស្នួលខេត្តក្រចេះ
មិនបង្ក្រាបឈើរបស់ឈ្មួញឈ្មោះ វីតាដែលដឹកជញ្ជូនឈើព្រៃទៅវៀតណាម
តាមច្រកប៉ុស្តិ៍ព្រំដែនដេបី យ៉ាងសុខស្រួល ចំណែក លោក លន់ ប៊ុនថុល
មេបញ្ជាការមូលដ្ឋានកងរាជអាវុធ
ហត្ថស្រុកស្នួលសម្ងំស្ងៀមមិនដែល
ឃើញចាត់វិធានការទប់ស្កាត់បង្ក្រាប
បទល្មើសដឹកជញ្ជូនឈើព្រៃខ្នាតប្រវែង២,5មទៅប្រទេសវៀតណាម
តាមប៉ុស្តិ៍ច្រកដេបី ឃុំពីធ្នូ ស្រុកស្នួល
ខេត្តក្រចេះ នោះទេ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា.! សកម្មភាពដឹកជញ្ជូនឈើព្រៃខ្នាត
ប្រវែង២,5ម តាមរថយន្តកូរ៉េ២តោន
កន្លះកែឆ្នៃ ដឹកយក តាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកដេបីកើតឡើងរៀងរាល់យប់
យ៉ាងពេញបន្ទុក ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធាន
ការទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា..! ដោយសារមានការឃុបឃិតពីមន្ត្រីជំនាញ និងសមត្ថកិច្ចការពារព្រំដែននិងសមត្ថកិច្ចក្នុងស្រុក ស្នួលទើបឈ្មួញអាចដឹកជញ្ជូនឈើ ព្រៃខ្នាតប្រវែង២,5ម តាមរថយន្ត កូរ៉េ
កែច្នៃចេញទៅវៀតណាម តាមច្រកប៉ុស្តិ៍នគរបាលដេបីយ៉ាងរលូន។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យឯកឧត្តម
វា ថន អភិបាលនៃ គណៈអភិបាល
ខេត្តក្រចេះ ក៏ដូចជាលោកឧត្តម
សេនីយ៍ទោ អ៊ូ សុបុណ្ណាស្នងការនគរ
ខេត្តក្រចេះ និងលោកឧត្តមសេនីយ៍
ត្រីសាក់ សារ៉ាង មេបញ្ជាការកង
រាជអាវុធហត្ថខេត្តក្រចេះមេត្តាចាត់
វិធានការទប់ស្កាត់បទល្មើសឈើព្រៃ
ខ្នាតប្រវែង២,5មតាមច្រកប៉ុស្តិ៍ព្រំដែន
ដេបីជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាព។ ដោយហេតុថាបច្ចុប្បន្នសកម្មភាពដឹកជញ្ជូនឈើព្រៃខ្នាត
ចេញទៅស្រុកយួន តាមច្រកប៉ុស្តិ៍
កើតឡើងយ៉ាងអនាធិបតេយ្យដោយគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបនោះទេ។ ផ្ទុយទៅវិញមន្ត្រីជំនាញ សមត្ថកិច្ចក្នុងស្រុកសម្ងំទទួលផលប្រយោជន៍ហើយបណ្តោយឲ្យឈ្មួញដឹកជញ្ជូនឈើព្រៃតាមរថយន្តកែច្នៃយ៉ាង
រលូន៕

Leave a Reply

Your email address will not be published.