ខេត្តព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៦:៤៥នាទី មានករណីមនុស្សឃាតគិតទុកជាមុន ផ្តើមចេញពីទំនាស់ដីធ្លី រវាងបងប្អូនជីដូនមួយបង្កើត បណ្តាលឲ្យមនុស្ស ២នាក់រងបួល និង ស្រី្ត ១នាក់ស្លាប់នៅកន្លែងកើតហេតុ ស្ថិតនៅភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ករណីខាងលើបង្កឡើងដោយជំលោះដីធ្លី ដោយជនបង្កឈ្មោះ ប៉ោយ សៀ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរកសិកររស់នៅភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ
បានទៅរករឿងជាមួយឈ្មោះលឹម លេន ភេទប្រុស អាយុ ៤០ឆ្នាំមុខរបរកសិករ និងប្រពន្ធឈ្មោះរ៉េន នឿត អាយុ ៤៨ឆ្នាំ មុខរបរកសិករអ្នកទាំង២ រស់នៅភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ក្នុងខណនោះជនបង្កបានទាញកាំបិតធ្វើសកម្មភាពមកលើ ប្ដី-ប្រពន្ធ ខាងលើ បណ្ដាលឲ្យស្ត្រីជាប្រពន្ធ ចំផ្នែកខាងក្រោយខ្នងចំនួន២កាំបិត រហូតដល់ស្លាប់។
ចំណែកប្ដីរងរបួសត្រង់ចំណុចពោះ ផ្នែក ខាងមុខ របួសធ្ងន់បញ្ជូនមកសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយជនបង្ករឈ្មោះ ប៉ោយ សៀ បាននឹងកំពុងធ្វើសកម្មភាព អ្នកជិតខាង និងសាច់ញាតិ បានមកឃាត់ និងស្វាគមន៍ ១ដៃ មួយជើង ទៅលើជនបង្ករហូតដល់ទ្រមនិងបែកក្បាល ។
តាមការឲ្យដឹងពីសមត្ថកិច្ចបានឲ្យដឹងថា៖ តាមការស្រាវជ្រាវបឋមមូលហេតុ ផ្តើមចេញពីទំនាស់ដីធ្លី។
វត្ថុតាងធ្វើសកម្មភាពខាងលើជាកាំបិតស្នៀត មានប្រវែង ៤៥ស.ម ចំនួន១។
បច្ចុប្បន្នជនបង្ករខាងលើត្រូវបានបញ្ជូនមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានស្រុកឆែប ដើម្បីចងក្រងសុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ ដោយលោក សុខ តៃអ័រ