ថ្ងៃទី០១ខែឧសភាឆ្នាំ២០២៥
ខេត្តព្រៃវែង៖ ប្រភពពីក្រុមអាជីវករនិងឈ្មួញដែលរកសុីដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាមចូលមកខ្មែរឆ្លងកាត់ផ្លូវជាតិលេខ១ ចូលទៅកាន់ទីផ្សារនានាឆ្ពោះទៅរាជធានីភ្នំពេញបានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនិងអង្គភាពប្រឆាំងអំពើពុក រលួយដាក់ការស្រាវជ្រាវសេុីបអង្កេតអោយ សុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើ ពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលមានស្នាក់ការផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះ ស្ដេច ខេត្តព្រៃវែង កាន់តំណែងដុះស្លែ ប្រព្រឹត្តរបៀបអំពើពុករលួយដាក់ពង្រាយកូនចៅនិងជនសុីវិលគ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានាក្នុងភូមិសាស្រ្តខេត្តព្រៃវែង គាប យកលុយអាជីវករនិងឈ្មួញតូចតាចដឹកបន្លែផ្លែឈើកំបុិចកំប៉ុកដើម្បីស្រង់ដើមហើយនិង ឃុបឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតអោយនាំចូលទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញធំៗមួយចំនួនទៀតដឹកចេញពីប្រទេស វៀតណាមចូលមកប្រទេសខ្មែរឆ្ពោះទៅកាន់រាជធានីភ្នំពេញ។
ប្រភពបន្តអោយដឹងថា លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ត្រូវបានអាជីវកររកសុីដឹកទំនិញនិងពលរដ្ឋរស់ នៅខេត្តព្រៃវែងរិះគន់ថាកំពុងត្រូវប៉ាន់ប្រមូល លុយដាក់ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយក្នុងរថយន្ត១ គ្រឿងៗត្រូវបង់ លុយ រាប់ពាន់ដុល្លារក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវ មិនអោយមន្រ្តីគយរបស់ខ្លួនត្រួតពិនិត្យនិងមិនផាក់ពិន័យបង់ពន្ធចូលរដ្ឋជា ដើម។
ប្រភពខ្លះទៀតបានអោយដឹងថាសូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅទីប្រជុំជនផ្សារអ្នកលឿងស្រុកពាមជរ៍ក៍ តម្រូវអោយពួក គេបង់លុយដាក់ខែជូនមន្រ្តី គយខ្លួនដឹកនាំដោយលោកមេ ដោយក្នុង១ ខែៗត្រូវបង់លុយចាប់ពី៤០០ ដុល្លារទៅ ៦០០ ដុល្លារសម្រាប់ហាងឬទីតាំងលក់ម៉ូតូអត់ពន្ធ ១ កន្លែង។
ប្រភពបានអោយដឹងទៀតថា លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តព្រៃវែង បើទោះបីត្រូវបានមហាជនលាត ត្រដាងភាពមិនប្រក្រតីរបៀបពុករលួយរបស់ខ្លួនច្រើនបែបច្រើនយ៉ាងក៏ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំង អស់ ។ ហេតុនេះហើយទើបលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងទើបហ៊ានបណ្ដោយអោយមេៗ គយនៅតាមច្រកខ្សែរបន្ទាត់ព្រំដែនក្នុងខេត្តព្រៃវែង ប្រព្រឹត្តរបៀបអំពើពុករលួយយ៉ាងពេញបន្ទុកបើកដៃអោយឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយរលូន មិនទប់ស្កាត់!ហើយគ្មានញញើតនឹងអង្គភាពប្រឆាំងអំពើ ពុករលួយឡើយ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករបានបន្ថែមទៀតថា រាល់ការដឹក ជញ្ជូនទំនិញឆ្លងកាត់ស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃ វែង ផ្លូវជាតិលេខ ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើទោះ បីទំនិញពួកគាត់បានបង់ពន្ធគយនៅតាមច្រករួចរាល់ហើយនោះក៍ដោយក៏លោកគយនៅចំណុចខាងលើតម្រូវអោយឈប់ឡានចូល បង់លុយអោយក្រុមមន្រ្តីគយឬក្រុមជន សុីវិលយាមតូបខាងមុខអោយបង់ លុយចំនួន ២០០,០០០មុឺន រៀល ទៅ៣០០ ,០០០មុឺន រៀល .រុឺម៉កម៉ូតូ ១ គ្រឿងដឹកបន្លែត្រូវក្រុមលោកគយនិងក្រុមជនសុីវិលយាមខាងមុខនោះអោយបង់លុយចាប់ពី៨ មុឺន~ ១០មុឺនរៀល ក្នុងមួយជើងៗសម្រាប់រថយន្ត សាំយ៉ុងដឹកបន្លែផ្លែឈើវិញគឺត្រូវបង់ លុយចាប់ពី២០ មុឺន~៣០មុឺនរៀល ក្នុងមួយគ្រឿងៗជាកំហិតតាមការកំណត់របស់លោកមេសាខាគយមិនអាចតវ៉ាបានដោយគ្មានក្រដាស់ស្នាមឬវិកយ័បត្របង់ពន្ធរដ្ឋអ្វីទាំងអស់។
ប្រភពស្និទ្ធនឹងលោក មួង ដារ៉ាបានបង្ហើបអោយដឹងថា លោក មួង ដារ៉ា ចំណាយដើមទុនអស់ច្រើនសន្ធឹកសន្ធាប់ទើបទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ហើយរិះរកប្រើគ្រប់វិធីសាស្រ្តដើម្បីស្រង់ដើម។ លោក មួង ដារ៉ា ទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី០៦ខែកក្កដា ឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្នមិនបានចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុករលួយរបស់មេៗការិយាល័យគយនៅតាមច្រកព្រំដែនក្នុងខេត្តព្រៃវែងនៅឡើយទេ។ ដូច្នេះប្រធានការិយាល័យគយនីមួយៗនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យក៏ដូចជាប្រធានការិយាល័យគយនៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីសាងភាពល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយច្រើន បែបច្រើនយ៉ាង រួមនិងប្រធានការិយាល័យគយនៅច្រកទ្វារព្រំដែនអន្តរជាតិកោះរការ ល្បីល្បាញកាន់តែខ្លាំងខាងប្រព្រឹត្តរបៀបអំពើ ពុករលួយជិះសេះលែងដៃផងដែរ។
ប្រភពពីមន្រ្តីសមត្ថកិច្ចផ្សេងនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបន្ថែមទៀតថា លោកប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បើកដៃអោយឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេច ពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀត ណាមយ៉ាងពេញបន្ទុកដោយសេរីផងដែរ។ រីឯលោក ហង្ស វណ្ណ ប្រធានការិយាល័យ គយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏មិនចាញ់គ្នាប៉ុន្មានដែរនោះដែរ!បើកដៃអោយឈ្មួញនាំចេញទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចូលមកខ្មែរគំហុក។ដោយឡែកកាលពីកន្លងទៅលេចធ្លាយភាពមិនប្រក្រតីប្រព្រឹត្តអំពើពុករលួយរបស់ក្រុម គយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ទារលុយពីរថយន្តដឹកស្វាយចូលទៅប្រទេស វៀតណាម ក្នុងមួយជើងៗចាប់ពី ៦៥ មុឺន រៀលទៅ១ លានរៀល ពួកគាត់បានបង្ហើបថា ការបង់លុយរបស់គាត់មិនទទួលបានបង្កាន់ ដៃបង់ប្រាក់ ឬវិក័យបត្របង់ប្រាក់ពន្ធរដ្ឋនោះទេ។ ដូច្នេះហើយសូមលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាពិសេសលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ ប្តេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើពុករលួយ ក្រុមមន្ត្រីគយតាមដងផ្លូវនិងនៅតាមច្រកនីមួយ ៗដាក់ការស្រាវជ្រាវសេុីបអង្កេតអោយសុីជម្រៅមេៗការិយាល័យគយច្រកមុឺនជ័យ មេការិយាល័យគយច្រកបន្ទាយចក្រី. មេការិយាល័យគយច្រកកោះរការ និងច្រករបៀងផ្សេងៗទៀតក្រោមការគ្រប់គ្រងរបស់លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង បើកដៃពង្រាយមន្រ្តីគយនិងជន សុីវិលរបស់ខ្លួនប្រមូលលុយស្រង់ដើមតាម របៀបអំពើពុករលួយជិះសេះលែងដៃ៕