ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណ:រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ និងមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញឿគ្រឿងញៀន

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណ:រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ និងមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញឿគ្រឿងញៀនខេវី (KV)ត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍លើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំ ពីផលប៉ះពាល់ ការគ្រោះថ្នាក់នៃគ្រឿងញៀន និងការព្យាបាល ស្ថារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ ត្រូវបានធ្វើឡើងដោយមានការសហការរវៀង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏ដូចជា មជ្ឈមណ្ឌលព្យាបាល និងស្ថានីតិសម្បទាអ្នកញៀនគ្រឿងញៀន ខេវី ត្បូងឃ្មុំ។

ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គលេខាធិការបានបន្តថា ការចុះអនុស្សរណៈនេះគឺបានព្រមព្រៀងគ្នានៅប្រការចំនួន៧ផងដែរ ដែលក្នុងនោះគឺធ្វើយ៉ាងណាដើម្បីពង្រឹងកិច្ចសហការ និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំ ពីផលប៉ះពាល់ការគ្រោះថ្នាក់នៃគ្រឿងញៀន និងការព្យាបាលស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀនឡើងវិញផងដែរ។

បើតាមរបាយការណ៍របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានលើកឡើងថា ការផ្សព្វផ្សាយអប់រំគ្រឿងញៀន នៅក្នុងខេត្តត្បូងឃ្មុំ គឺយើងតែងអនុវត្តជាប្រចាំដោយធ្វើការចុះផ្សព្វផ្សាយជាញ៉ឹកញាប់នៅតាមសាលារៀន ក្លឹបកម្សាន្ត អាហារដ្ឋាន នឹងនៅពេលមានរៀបចំពិធីធំៗ តាមវត្តអារាមផងដែរ ក្នុងនោះយើងសម្រេចបានការចុះបង្ក្រាបបទល្មើសក្នុងឆ្នាំ២០២៤ គឺបានចំនួន១០៨លើក។ ហើយក៏បានធ្វើការស្តានីតិសម្បទាឡើងវិញផងដែរដល់ជនរងគ្រោះដោយសារគ្រឿងញៀន ក្នុងនោះជនរងគ្រោះដែលបានចូលមកព្យាបាលនិងស្តានីតិសម្បទាឡើងវិញសរុបចំនួន៥៤នាក់ ស្រី០៣នាក់ ,ជនរងគ្រោះបានធ្វើសមាហរណកម្មចំនួន១៩នាក់ និងជនរងគ្រោះកំពុងសំរាកព្យាបាលចំនួន៣៥នាក់ ស្រី០៣នាក់ផងដែរ៕

Leave a Reply

Your email address will not be published.