ព័ត៌មានជាតិ

ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងបក្សពួកសហការគ្នាប្រព្រឹត្តអំពើពុក រលួយមិនញញើតអ្វីទាំងអស់.!

ថ្ងៃទី០៧ខែធ្នូឆ្នាំ២០២៤
ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំយប់ទាំងថ្ងៃ។
ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1 តែង តែរអ៊ូរទាំ អំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុច ឃុំរំចេក ស្រុកព្រះស្ដេចថា ថ្លឹងទាំងរថយន្ត, ថ្លឹងទាំងលុយ។ បើទោះបីជាមិនលើសទម្ងន់ក៏ត្រូវបង់លុយអោយក្រុមមន្រ្តីប្រចាំការនៅទីនោះថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ ? ប្រភពក្រុមមន្ត្រីនៅមន្ទីរសាធារណការបាននិយាយថា ដោយ មានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ឃុំរំចេក ស្រុកព្រះស្ដេច រកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផង និងមានចំណូលដាក់ក្នុងហោប៉ៅធ្វើមានបានផង។

ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្តមួយនេះទារលុយច្រើនៗពេកបើទោះបី្បជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មន្រ្តីនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃផងដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ចំណុចឃុំរំចេកនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ។

រឿងពួកមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុច ឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀត ឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបី្បជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះឡើយ ៕

Leave a Reply

Your email address will not be published.