ថ្ងៃទី០២ខែធ្នូឆ្នាំ២០២៤
(ខេត្តត្បូងឃ្មុំ )៖ មានការលើកឡើងថា
លោកព្រាប គារ៉ាត់ ហៅ(សិទ្ធ)មេ
ស្នាក់ការគយនិង រដ្ឋាកនៅ
ភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បាននឹងកំពុងល្បីល្បាញខាងពង្រាយ
ឲ្យកូនចៅដើរប្រមូល
លុយពន្ធនិងគាបសង្កត់ក្រុមឈ្មួញគ្រប់ប្រភេទទាំងតូចទាំងធំជាពិសេសបើកដៃឲ្យឈ្មួញទុច្ចរិតដឹកនាំទំនិញចេញចូលពីកម្ពុជាទៅវៀតណាមនិងពីវៀតណាមមកកម្ពុជាយ៉ាងរលូនព្រោះតែក្រុមមន្ដ្រីគយទាំងនោះក្រោមការគ្រប់គ្រងរបស់លោក ព្រាប គារ៉ាត់ សុទ្ធតែមានជំនាញខាងពុក
រលួយយ៉ាងបុិនប្រសប់បំផុត ។
ប្រភពពីប្រជាពលរដ្ឋ រាយការណ៍ឲ្យដឹងថា÷ លោកព្រាប គារ៉ាត់ហៅ
គយ(សិទ្ធ)
ដែលមាន កន្លែងឲ្យមានទីតាំងសំរាប់ ក្រុមពួកគេជាក់ស្តែងដាក់ស្នាក់ការនៅភូមិដូនរ័ត្ន ឃុំរូង ស្រុកមេមត់ ។
រងការិះគន់ថាកំពុងឃុបឃិតគ្នាជាមួយមន្ត្រីគយក្រោមឱវាទទទួលលុយក្រោមតុ ដោយមិនបង្គាប់អោយឈ្មួញរកស៊ីដឹកទំនិញផ្សេងៗដូចជាមត្រី ដឹកចេញពីប្រទេសវៀតណាមបង់លុយជាថ្នូរនិងមិនធ្វើការត្រួតពិនិត្យឆែកឆេរនិងបើកដៃអោយមានទំនិញបង់ពន្ធចូលរដ្ឋមិនគ្រប់គឺបង់ចូល តែហោប៉ៅផ្ទាល់ខ្លួនទៅវិញនាំឲ្យបាត់បង់ចំណូលពន្ធរដ្ឋជាច្រើន។
ជារៀងរាល់ថ្ងៃគេសង្កេតឃើញរថយន្តតូច ធំ ដឹកទំនិញគ្រប់ប្រភេទជាពិសេស ឡាន ដឹកដំឡូងម៉ី កាក់
ស្ទាក់កកស្ទះពេញផ្លូវធ្វើឲ្យមានការ
រិះគន់ថាឡានដឹកដំឡូងម៉ីសោះម្តេច
ក៏គាបពួកម្លេះ ?
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា..
ចុះទំនិញគ្រប់ប្រភេទ ដឹកចេញពីប្រទេសវៀតណាមក៏មិនឃាត់ផង។
កន្លងមកទំនិញ គ្រប់ប្រភេទដោយមិនបាន បង់ពន្ធធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រមូលពន្ធចូលរដ្ឋ ដោយឡែកឈ្មួញធំៗ ជាពិសេសក្រុមហ៊ុនមួយចំនួនដែល បង់ពន្ធមិនគ្រប់ពួកគេបាន ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជារៀង រាល់ថ្ងៃនាំឲ្យមានការប៉ះពាល់ដល់ប្រាក់ចំណូលរបស់រដ្ឋនិងការអភិវឌ្ឍន៍ប្រទេសជាតិ បើទោះបីរាជរដ្ឋាភិបាល ខិតខំបញ្ចៀសរាល់ផលប៉ះពាល់ដល់ចំណូលពន្ធរដ្ឋនិងបង្កើនការប្រកួតប្រជែងពាណិជ្ជកម្ម ជាមួយបណ្ដាប្រទេសនានាក្នុងអាស៊ានយ៉ាងណាក៏ដោយ។ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវ បទបញ្ជាដល់កងកម្លាំងគ្រប់ ប្រភេទ និងអាជ្ញាធរដែនដី ឱ្យចូលរួមប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសរត់ពន្ធគ្រប់ប្រភេទដែលជាឫស គល់នៃការបាត់បង់ ចំណូលជាតិ ។
មតិរិះគន់មានការសំណូមពរ
ដល់ឯកឧត្តម បណ្ឌិត គុណ ញឹម ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកគយនិងរដ្ឋាករមេត្តាពិនិត្យមើលគយតំបន់6ផងទានព្រោះមានការរិះគន់
ខ្លាំងមកលើលោកព្រាប គារ៉ាត់ហៅ
គយសិទ្ធ៕ដោយនិពន្ធនាយករង
អ៊ន សំអាត