ថ្ងៃទី ២១ខែតុលា ឆ្នាំ២០២៤
(ខេត្តត្បូងឃ្មុំ) ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិល្អក់ ឃុំក្រែក ស្រុកពញា
ក្រែក បានឲ្យ សារព័ត៌មានយើង
ដឹងថា ÷សព្វថ្ងៃនេះ ក្រុមឈ្មួញមួយក្រុម បានដាក់គ្រឿងចក្រជីករណ្តៅដីមួយកន្លែងនៅភូមិល្អក់និងភូមិកូវ ដែលមានជម្រៅខុសពីបទដ្ឋានបច្ចេកទេស ហើយរថយន្តដឹកអាចម៌ដីធំៗធ្វើឲ្យជ្រុះអាចម៌ដីពាស់ពេញផ្លូវមិនគ្របតង់ ឲ្យបានត្រឹមត្រូវនោះទេ។
បើគ្មានការបេីកដៃពីសំណាក់ លោក ប្រធាន មន្ទីររ៉ែ ថាមពលខេត្ត ត្បូងឃ្មុំ
និង ប្រធានមន្ទីរ ឧតុនិយម ខេត្តត្បូង
ឃ្មុំទេនោះ គឺឈ្មួញមួយក្រុមមិនអាចដាក់គ្រឿងចក្រជីកដីយកលក់លើទី
ផ្សារសេរី បានឡើយ ។
តាមការលេីកឡើង ពីប្រជាពលរដ្ឋនិង
អាជ្ញាធរមេភូមិ បានបញ្ជាក់ច្បាស់ៗថា
ក្រុមឈ្មួញទាំងនោះមិនខ្វក់ពីសុខទុក្ខ
របស់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ
ឡើយគិតតែផលប្រយោជន៍ចំណែក
ឡានដឹកដីបើកលឿនហើយមិនយកតង់គ្របពីលើ ធ្វើឲ្យហុយដីសំពោង។
ឈ្មួញទាំងនោះមានឈ្មោះលោកថេត
លោក វ៉ាន់ និង លោកធឿន ហើយឈ្មួញទាំងនោះយកដីទៅចាក់ហើយដឹកសម្រាម់យកមកចាក់ជិតផ្ទះអ្នក
ភូមិ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនគ្រូសារ ជំរុញឲ្យ ស្ថាប័នពាក់ព័ន្ធមន្ត្រីជំនាញ ព្រមទាំង ប្រធានមន្ទីរបរិស្ថាន ខេត្តត្បូងឃ្មុំ ពិនិត្យឡេីងវិញខ្លះផង កុំឲ្យក្រុមឈ្មួញ ធ្វើអ្វីៗ តាមតែអំពើចិត្ត
ប្រជាពលរដ្ឋ ភូមិ ល្អក់និងភូមិកូវ ឃុំ
ក្រែក ស្រុកពញាក្រែកបានឲ្យដឹងថា៖
រណ្តៅដីត្រូវបានឈ្មួញមានបក្សពួក ជាច្រើននាក់ កំពុងដឹកជញ្ជូនតាមរថយន្តធំៗយកទៅចាក់លុបដី នៅ
ព្រំដែនត្រពាំងផ្លុង តាមបណ្ដោយផ្លូវជាតិ ឆ្ពោះទៅព្រំដែនធ្វេីឲ្យបងប្អូនពលរដ្ឋ រស់នៅចំណុចភូមិសាស្ត្រនោះ មានការងឿងឆ្ងល់យ៉ាងខ្លាំង ហើយមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរ ក្នុងមូលដ្ឋាន មិនចាត់វិធវិធានទប់ស្កាត់ទល់តែសោះ។
មជ្ឃដ្ឋាននានា ! និងពលរដ្ឋ ក្នុងឃុំ
ក្រែកនិង ឃុំត្រពាំងផ្លុង ស្រុកពញា
ក្រែក ខេត្តត្បូងឃ្មុំ
បានឲ្យដឹងទៀតថា៖ បើគ្មានការបេីកភ្លេីងខៀវ ពីមន្ត្រីពាក់ព័ន្ធក្នុងខេត្តត្បូង
ឃ្មុំទេនោះ គឺឈ្មួញ មិនអាចជីករណ្តៅដី យ៉ាងធំហើយជ្រៅ និងជ្រុះអាចម៍ដី រប៉ាត់រប៉ាយ លើផ្លូវសាធារណៈយ៉ាងសុខស្រួល រីឯអាជ្ញាធរពាក់ពន្ធ័មានសមត្ថកិច្ច ធ្វើមិនដឹងមិនឮឬសម្ងំស្ងាត់ឈឹង។
ប្រភពពីប្រជាពលរដ្ឋ រៀបរាប់បន្ថែមទៀតថា៖ យោងតាមច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្ម ជីករណ្តៅដី គឺឈ្មួញអាចជីករណ្តៅដីត្រឹមជម្រៅ៥ម៉ែត្រទៅ៦ម៉ែត្រប៉ុណ្ណោះ មិនអាចលើសពីនេះបានឡើយ ប៉ុន្តែឈ្មួញអាចជីករណ្តៅដី នៅក្នុងភូមិល្អក់និងភូមិ កូវឃុំក្រែក
ស្រុកពញាក្រែកបានយ៉ាងសុខស្រួលបំផុត បែរជាអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុករក្សាភាពស្ងៀមស្ងាត់។
លើសនេះទៅទៀតឈ្មួញ បានប្រើប្រាស់រថយន្តធំៗដឹកអាចម៌ដីធ្លាក់
ពាស់ពេញផ្លូវមិនគ្របតង់ ឲ្យបានត្រឹមត្រូវ ធ្វើឲ្យអាចម៌ដីរាយប៉ាយ
ក្លាយទៅផុកបែកម៉ាំរកធ្វើដំណើរដើរមិនកើតដោយរដូវនេះជាខែវស្សាភ្លៀងរៀងរាល់ថ្ងៃធ្វើឲ្យដីបែកផុកប៉ះពាល់
ដល់ការ រស់នៅរបស់ប្រជាពល
រដ្ឋក្នុងមូលដ្ឋាន យ៉ាងពេញបន្ទុក។
ប្រជាពលរដ្ឋ នៅភូមិល្អក់និងភូមិកូវ
ឃុំក្រែកស្រុកពញាក្រែកអំពាវនាវដល់ថ្នាក់ដឹកខេត្តត្បូងឃ្មុំជាពិសេស ឧត្តម
ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ
មេត្តាចុះ ពិនិត្យឡើងវិញជាបន្ទាន់
ចំពោះក្រុមឈ្មួញដឹកជញ្ជូនយកដី
ទៅលក់យ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗ មិនខ្វល់ពីការរិះគន់ឡើយ៕មានត ដោយលោកវណ្ណ មឿន