ព័ត៌មានជាតិ

ល្បីទៀតហើយឈ្មោះ ឌីនិងក្រុមបក្ខ ពួកយករថយន្តឡានសាំយុងចំនួន២ គ្រឿងចូលដឹកនិងជញ្ជូនឈើពីព្រៃ អភិរក្សកែវសីមា សមត្ថកិច្ចនិងជំនាញរក្សារស្ងៀមស្ងាត់…?

ថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤
(ខេត្តក្រចេះ)÷ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា÷មានមេឈ្មួញចាស់វស្សាឈ្មោះ ឌី និងក្រុម
បក្ខពួក ធ្វើសកម្មភាពដឹកជញ្ជូនឈើពីព្រៃអភិរក្សកែវសីមាចំណុចមេម៉ង់
កាត់តាម១១៥ឆ្លងចូលស្រុកស្នួល
តាមផ្លូវជាតិលេខ៧Aយកទៅលក់នៅ
ក្នុងទឹកដីខេត្តត្បូងឃ្មុំយ៉ាងរលូន។

មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តី បរិស្ថាន សមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ច ក្នុងស្រុកស្នួលញញើតនឹងឥទ្ធិពលមេឈ្មួញចាស់វស្សា ឈ្មោះឌីនិង បក្ខ
ពួកហើយទុកឲ្យឈ្មួញម្នាក់នេះប្រព្រឹត្តបទល្មើសដឹកជញ្ជូនព្រៃឈើតាមអំពើចិត្ត ប្រហែលមាន ខ្នង បង្អែកក្នុងមូលដ្ឋានកងរាជអាវុធហត្ថ
ស្រុកស្នួល នៅពីក្រោយ ទើបហ៊ាន
ប្រព្រឹតបទល្មើសដឹកជញ្ជូន ឈើខុសច្បាប់ទាំងនោះបាន ហើយធ្វើឲ្យ
សមត្ថកិច្ចក្នុងស្រុកមិនហ៊ានប៉ះពាល់មេឈ្មួញចាស់វស្សាឈ្មោះ ឌីនោះទេ។

ប្រភពពីប្រជាពលរដ្ឋនិងមន្រ្តីអាជ្ញាធរមូលដ្ឋានក្នុងស្រុកបានឲ្យដឹងថា÷ បច្ចុប្បន្ន​មេឈ្មួញឈ្មោះ ឌី
រូបនេះ នៅតែប្រព្រឹត្តបទ ល្មើស ដឹក
ជញ្ជូនឈើប្រភេទឈើគ្រឿងផ្ទះយ៉ាងកក្រើក គ្មានអ្នកបង្ក្រាបឡើយមានតែ
ជួយសម្រួលបើកផ្លូវឲ្យ។

ប្រភពបានឲ្យដឹងទៀតថា ÷មេឈ្មួញឈ្មោះឌីប្រើប្រាស់រថយន្តសាំយុង
ចំនួន២គ្រឿងដើម្បីនិងដឹកជញ្ជូនឈើ
ចេញពីព្រៃអភិរក្ស កែវសីមាស្រុកកែវ
សីមាបន្តមកស្រុកស្នួលឆ្ពោះទៅ
ចែកចាយនៅខេត្តត្បូងឃ្មុំបានដោយរលូនគ្មានមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ
សូម្បីតែលោកអភិបាលស្រុកស្នួល
ខេត្តក្រចេះក៏ស្ងៀមដែរមិន ហ៊ានប៉ះ ពាល់មេឈ្មួញឈ្មោះឌីនោះឡើយ។

ប្រភពស្និទ្ធនឹងមេឈ្មួញឈ្មោះឌី
បានឲ្យដឹងថា÷ បើគ្មានការបើក ដៃពី
លោកលន់ ប៊ុនថុល មេបញ្ជាការមូល
ដ្ឋានកងរាជអាវុធហត្ថស្រុកស្នួលទេ
នោះគឺឈ្មួញ ឈ្មោះឌី ម្នាក់នេះមិនអាចដឹកជញ្ជូនឈើអារច្រៀកប្រភេទ
ឈើគ្រឿងផ្ទះដឹកឆ្លងកាត់ស្រុកស្នួលបានយ៉ាងរលូននោះឡើយគឺមានការបើកដៃពីមន្ត្រីក្នុងស្រុកផងដែរ។

ប្រជាពលរដ្ឋក្នុងស្រុកស្នួលសំណូមពរដល់ឯកឧត្តមនាយឧត្តម
សេនីយ៍ សៅ សុខា មេបញ្ជាការ
កងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តា
ដាក់កំលាំងពិនិត្យអាវុធហត្ថស្រុកស្នួលផងទាន៕

Leave a Reply

Your email address will not be published.