ព័ត៌មានជាតិ

មានការបើកកិច្ចប្រជុំ ដេញថ្លៃគម្រោងស្ថាបនា សាងសង់ ផ្លូវ ជាសារធារណៈ ឃើញថា  មានភាពប្រក្រតី តម្លាភាព និងប្រជាធិបតេយ្យសុក្រឹតយុត្តិធម៌-

(ខេត្តក្រចេះ)÷ព្រឹកថ្ងៃទី៣១ ខែ
កក្កដាឆ្នាំ 2024។នៅសាលាឃុំស្នួល មានបើកគម្រោង ការ ដាក់ អោយដេញ ថ្លៃ ស្ថាបនាសាងសង់ផ្លូវ ជាសាធារណះ តាមនីតិវិធីដែល បានកំណត់ដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន ភូមិឃុំសង្កាត់តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិហៅកាត់ថា(គជអប)នៅសាលាឃុំស្នួល មាន២គម្រោង។មានផ្លូវបេតុងនិងផ្លូវក្រាលគ្រួសធម្មជាតិ គម្រោងដាក់ ឱ្យដេញថ្លៃនេះ យើងឃើញមានការចូលរួមពីលោក អភិបាលរងស្រុកស្នួល មន្ត្រីគាំទ្រ ស្រុក  លោក មេឃុំ ស្មៀន និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវជាច្រើននាក់ និងអ្នកសារព័ត៌មានជាច្រើនអង្គភាព។
ការដេញថ្លៃគម្រោងស្ថាបនាសាងសង់ផ្លូវ នេះមានបណ្តាក្រុមហ៊ុនឯកបុគ្គលបានដាក់សំណើរដេញថ្លៃចំនួន៧ក្រុមហ៊ុន។ផ្លូវដែលដាក់អោយដេញថ្លៃ.ទី១.ជាផ្លូវបេតុងអាមេប្រវែង៥០០.ម ទទឹង៥.៥ម៉ែត្រកម្រាស់១.៥០មម.តំលៃប៉ាន់ស្មាន២៥៩.៩៣៣.៧៦៥.លានរៀល។។។ក្រុមហ៊ុនដេញប្រកួតប្រជែងក្នុងតម្លៃទាបបានទៅលើក្រុមហ៊ុន រឿង ណាក់  ក្នុងតម្លៃ១៧៨.២៥០.០០០.លានរៀលគត់ ។និងទី២.ផ្លូវក្រាលគ្រួសធម្មជាតិ ប្រវែង ៤.៥គ.មទទឹងខ្នងលើ៥ម.និងដាក់លូ ៤កន្លែង តំលៃប៉ាន់ស្មាន ២៣៥.០៧៥.៣២៣.លានរៀលតំលៃ ដេញ បាន ក្នុងតំលៃទាប.បានទៅលើក្រុមហ៊ុន រឿង ណាក់  ដែលត្រូវលទ្ធកម្មឃុំទទួលយកបាន ក្នុងតំលៃ ២២៥.០០០០០០.ដូច្នេះក្នុងការដេញថ្លៃក្នុងឃុំស្នួលថ្ងៃនេះគឺគណៈកម្មការលទ្ធកម្មឃុំសម្រេចទទួលយកក្រុមហ៊ុន រឿង ណាក់ទាំងពីរគម្រោងតែម្តង ជាអ្នកទទួលសិទ្ធក្នុងការសាងសង់ផ្លូវបេតុងអាមេនិងផ្លូវក្រាលគ្រួសធម្មជាតិ។យើងសង្កេតឃើញថា÷សកម្មភាពការដេញថ្លៃប្រកួតប្រជែងមានភាពប្រក្រតី និងជោគជ័យល្អប្រសើរគ្មានការកែបន្លំនិងមិនមានអំពើពុករលួយ។។ពលរដ្ឋសង្ឃឹមថាក្រុមហ៊ុនសាងសង់ផ្លូវបេតុងអាមេនិងផ្លូវក្រាលគ្រួសធម្មជាតិ នេះធ្វើតាម លក្ខណះបច្ចេកទេសនិងមានគុណភាពល្អប្រសើរ៕

Leave a Reply

Your email address will not be published.