ព័ត៌មានជាតិ

ទទួលបទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ អហ.ពហ កំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដចំនួន ០៨នាក់ រថយន្តចំនួន ០២គ្រឿង វិទ្យុទាក់ទងចំនួន ០៣គ្រឿង អាវុធAK៤៧ចំនួន ០២ដើម ដឹកនាំដោយលោកវរះសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការ អហ ស្រុកជាំក្សាន្ដ

នៅវេលាម៉ោង ១៥ៈ០០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ចំណុចភូមិធម្មជាតិតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដោយបានទទួលបទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ អហ.ពហ កំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដចំនួន ០៨នាក់ រថយន្តចំនួន ០២គ្រឿង វិទ្យុទាក់ទងចំនួន ០៣គ្រឿង អាវុធAK៤៧ចំនួន ០២ដើម ដឹកនាំដោយលោកវរះសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការ អហ ស្រុកជាំក្សាន្ដ
បានចុះបង្រ្កាបករណីគ្រឿងញៀនបានចំនួន ០១លើក
+ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់
ឈ្មោះ ហ៊ុន ព្រីង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ
វត្ថុតាងចាប់យកមាន៖
– ថ្នាំញៀនម៉ាទឹកកកចំនួន ០១កញ្ចប់
– ទូរស័ព្ទដៃចំនួន ០១គ្រឿង
– សំភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
លុះដល់វេលាម៉ោង ១៥ៈ៣០នាទី កំលាំងយើងក៏បានបន្តទៅភូមិស្រអែមខាងត្បូង ឃុំកន្តួត ស្រុកជាំក្សាន្ដធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត
ឈ្មោះ ស៊ុន ប៊ុនធឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ
លុះដល់វេលាម៉ោង ១៦ៈ០០នាទីថ្ងៃខែឆ្នាំដដែល កំលាំងយើងក៏បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់បន្ថែមទៀត
១. ឈ្មោះ ហ៊ុន រ៉ាដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្តួត ស្រុកជាំក្សាន្ដ
២. ឈ្មោះ ពៅ ពិទិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិចារ ឃុំកន្តួត ស្រុកជាំក្សាន្ដ
៣. ឈ្មោះ មាន វាសនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិចារ ឃុំកន្តួត ស្រុកជាំក្សាន្ដ
៤. ឈ្មោះ រៀន សារ៉ុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិចារ ឃុំកន្តួត ស្រុកជាំក្សាន្ដ
ចាប់យកវត្ថុតាងមួយចំនួនដូចជា៖
– ថ្នាំញៀនម៉ាទឹកកកចំនួន ០១កញ្ចប់
– ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
– កាំភ្លើងឆ្នៃចំនួន ០១ដើម
– ទូរស័ព្ទដៃចំនួន ០៤គ្រឿង
– សំភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត
+ ដល់វេលាម៉ោង ០៦ៈ០០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ យោងតាមចម្លើយសារភាពរបស់ឈ្មោះ ហ៊ុន រ៉ាដា កំលាំងយើងក៏បានបន្តចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត នៅចំណុចផ្ទះជួល ស្តិតក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ដ
ជនសង្ស័យឈ្មោះ ភី សុវេត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ
វត្ថុតាងចាប់យក៖ សំភារៈសំរាប់វេចខ្ចប់ និង ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន៖ ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ កំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ បានកសាងសំណុំរឿងបញ្ជូនមកកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធី៕ដោយនិពន្ធនាយករងសាន
ប៊ុនស៊ី

Leave a Reply

Your email address will not be published.