ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ល្បីល្បាញលោក អ៊ាម សុខលីម ប្រធាននគរប៉ុស្តិ៍ច្រកទ្វេរភាគីជ័យឃ្លាំង បើកឲ្យឈ្មួញដឹកធ្យូងចូលទៅ វៀតណាម!

ខេត្តក្រចេះ
ថ្ងៃទី01ខែធ្នូឆ្នាំ2023ប្រជាពលរដ្ឋ រស់នៅ តាម តំបន់ ព្រំដែន ខ្មែរ – យួន ក្នុង ឃុំ ក្រញូងសែនជ័យ
បាន ឲ្យ ដឹងថា÷  មាន ឈ្មួញ ឈ្មោះស្រីមុំ និងប្រធានច្រកនគរបាលប៉ុស្តិ៍
អន្តោប្រវេសន៍ជ័យឃ្លាំ ងឃុប ឃិតគ្នាបើកឲ្យ ឡានធ្យូង សាំងយ៉ុងជា
ច្រើនគ្រឿងយកទៅលក់នៅប្រទេសវៀតណាម។
ប្រភពព័ត៌មានបានបន្តថា÷ឡានធ្យូងទាំងនោះពួកឈ្មួញបានដឹងពីចំណុច105ឃុំកន្ទួត ស្រុកចិត្របូរីខេត្តក្រចេះដាក់ឡានសាំ
យ៉ុងកែឆ្នៃទ្រុងឆ្ពោះទៅវៀតណាមតាមច្រកជ័យឃ្លាំងរៀងរាល់
យប់មិនក្រោមពី10ទៅ15ឡានយាំយ៉ុងឡើយ។
នេះហើយ ជា ប្រភព ចំណូល ដ៏ សំខាន់ របស់លោកអ៊ាម សុខលីម
ប្រធានច្រកនគរបាលអន្តោប្រវេសន៍។
ប្រភពព័ត៌មាន បាន ឲ្យ ដឹងថា÷ ការដែល
លោកអ៊ាម សុខលីមប្រធានច្រក
ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ព្រំដែនច្រកជ័យឃ្លាំងហ៊ាន ធ្វើ អ្វីៗ តាម
អំពើ ចិត្ត គឺ ដោយសារ អាង មានខ្នងបង្អែក រឹងមាំ ណាស់នៅ ក្នុង វរៈន
គរបាលការពារព្រំដែនគោកលេខ619
ទើបបើក ឲ្យឈ្មួញ នាំធ្យូងចូលទៅ
វៀតណាមយ៉ាងអានាធិបតេយ្យ។

ប្រភពព័ត៌មានបានឲ្យដឹងថា÷
បើគ្មានការបញ្ជាពី លោកអ៊ាម សុខលីមមេច្រកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ទេគ្មានអ្នកណា ហ៊ានបើកបារ៉ាស់ឡើយ នេះជាការបង្កើន
សកម្មភាពពុករលួយ ។
ដូច្នេះហើយ ទើប មជ្ឈដ្ឋាន នានា អំពាវនាវ ឲ្យ លោកឧត្តមសេនីយ៍ទោ
អ៊ូ សុបុណ្ណាស្នងការរដ្ឋាននគរបាលខេត្តក្រចេះ
និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តពក្រចេះ
មេត្តាពិនិត្យឡើងវិញ  ព្រោះ បច្ចុប្បន្នប្រធានប៉ុស្តិ៍លោកអ៊ាម សុខលីម
កំពុងបើកឲ្យឈ្មួញដឹកធ្យូងចូលទៅ
វៀតណាមយ៉ាងអានាធិបតេយ្យ
ដោយគ្មានញញើតនិងច្បាប់សោះ៕

Leave a Reply

Your email address will not be published.