ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជិតពីខែហើយគ្រួសារឈ្មោះប៊ុរ ប៊ាន និងប្រពន្ធឈ្មោះស៊ន់ ស៊ីណាត ត្រូវជា ឪពុកម្តាយ របស់ឈ្មោះប៊ាន ឌួង ដែលជា ជនរង្គ្រោះត្រូវបានក្មេងទំនើង វាយសម្លាប់ មិនទាន់បានពន្លឺយុត្តិធម៌

ករណីអំពើឃាតកម្មវាយនឹងប្រនួងគប់ នឹងដំថ្មប ណ្តាលឲ្យ(ស្លាប់)
កេីតហេតុកាលពីថ្ងៃ ទី១៣ខែមេសា   ឆ្នាំ២០២៤  វេលាម៉ោង ២ និង ៣០ នាទី  ពេលវេលាថ្ងៃល្ងាច
ខេត្តត្បូងឃ្មុំ÷មានករណីមនុស្សឃាត
នៅចំណុចព្រំប្រទល់ស្រុកពញាក្រែក
និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះមានឈ្មោះប៊ាន ឌួង
ភេទ ប្រុស អាយុ18 ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរធ្វើការនៅក្រុម
ជិពម៉ុង លក់គ្រឿងសំណង់ មានទីលំនៅភូមិ ស្រឡៅច្រឹង ឃុំវាលម្លូរ ស្រុកពញាក្រែក។បានមកលេងផ្ទះ
នៅរដូវបុណ្យចូលឆ្នាំខ្មែរពេលនោះ
ឈ្មោះប៊ាន ឌួងបានសុំម្តាយទៅលេងខេត្តត្បូងឃ្មុំ ហើយក៏វិលត្រ
ឡប់មកផ្ទះវិញដល់ចំណុចភូមិពពេល
ឃុំពពេលព្រំប្រទល់ជាប់ស្រុក
ពញាក្រែកនិងស្រុកតំបែរ ឃើញមានក្រុមក្មេងស្ទាវផឹកស៊ីឈ្លួសគ្នាវ៉ៃ
កាប់ចាក់ពេលនោះឈ្មោះប៊ាន ឌួង
ដែលជាជនរង្គ្រោះមិនបានដឹងរឿងអ្វី
ក៏មកដល់ចំណុចកើតហេតុស្រាបតែ
មានជនបង្ករមានគ្នាពីនាក់ដែលគេស្គាល់ច្បាស់គឺឈ្មោះ គឿន កង ភេទប្រុស អាយុ 20 ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ មានទីលំនៅភូមិចំបក់ឃុំនាងទើត ស្រុកតំបែរខេត្តត្បូងឃ្មុំ ។ជា អ្នកដៃដល់បានយកដំថ្មគប់មក
ចំឈ្មោះប៊ាន ឌួង បណ្តាលឲ្យដួលរួច
ហើយទាញព្រនួងឈើវ៉ៃបែកក្បាល
ផុងលលានិងបាក់ចង្កាបណ្តាលឲ្យ
ស្លាប់នៅនឹងកន្លែង។
ហើយជនសង្ស័យនោះក៏នាំគ្នីគ្នារត់បាត់ទៅ ក្រោយមកមានអ្នកស្គាល់
បានតេទូរស័ព្ទមកប្រាប់ឈ្មោះប៊ុរ ប៊ាន
ត្រូវ ជាឪពុកនិងម្តាយជន
រង្គ្រោះឈ្មោះប៊ាន ឌួងថាកូនបងស្លាប់
ហើយក្មេងស្ទាវវ៉ៃពេលនោះគាត់បាន
ទៅដល់កន្លែងកើតហេតុឃើញកូនរបស់គាត់ដេកស្លាប់។ ពេលនោះគាត់
បានទៅប្តឹងប៉ុស្តិ៍រដ្ឋបាលឃុំពពេល
ហើយក៏បានធ្វើកំណត់ហេតុបញ្ជូនមកអធិការដ្ឋានស្រុកពញាក្រែកតែ
សំណុំរឿងនេះមិនឃើញពន្លឺអ្វីទាល់
តែសោះ ដោយបាត់យូរពេកលោក
ប៊ុន ប៊ាន និងប្រពន្ធក៏បានទៅសួរនៅ
កន្លែងអធិការស្រុកពញាក្រែកតែខាង
អធិការឆ្លើយថាឲ្យរង់ចាំនិងស្រាវជ្រាវ។
មកដល់ពេលជិតពីខែហើយក្រុមគ្រួសាររបស់លោកប៊ុរ ប៊ាននិងប្រពន្ធ
ឈ្មោះស៊ន់ ស៊ីណាតសុំដកពាក្យបណ្តឹងយកទៅតុលាការសាលាដំបូង
វិញតែខាងអធិការឲ្យគ្រួសារគាត់រង់ចាំ
ស៊ិនទៅ។
គ្រួសារជនរង្គ្រោះលើកដៃសំពះអង្វរ
សុំដល់លោកឧត្តមសេនីយ៍ទោចិន នី ស្នងការដ្ឋាននគបាលខេត្តត្បូងឃ្មុំជាពិសេសឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំមេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារពួកគាត់ផងទាន៕

Leave a Reply

Your email address will not be published.