ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងព័ត៌មាន នឹងធ្វើឱ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតួនាទីសំខាន់ ក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជន លើពិភពលោក

ក្រសួងព័ត៌មាន នឹងធ្វើឱ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតួនាទីសំខាន់ ក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជន លើពិភពលោក

ថ្ងៃទី ៣ ០ វិច្ឆិកា ២០២៣

ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងធ្វើឱ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតួនាទីសំខាន់ ជាសំឡេងរបស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតួនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជន ទៅពិភពលោក។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពី ” មុខងារក្នុងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ” នៅ ទីស្តីការក្រសួង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងអាណត្តិទី ៧ នេះ ជាទិសដៅក្នុងបេសកកម្មការងាររបស់ក្រសួងព័ត៌មាន បានដាក់ចេញនូវសៀវភៅស ស្តីពីការ ដ្ឋានកំណែទម្រង់ក្រសួងព័ត៌មាន ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល នៃស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា “ ថ្មី ពិត និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងធ្វើឱ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតួនាទីសំខាន់ ជាសំឡេងរបស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតួនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជន ទៅពិភពលោក  ។ក្នុងនោះ ក្រសួងផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្មស្ថាប័ន សំដៅលើអគារ សម្ភារៈ សម្រាប់បម្រើការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាពរបស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ប្តូរ និងការវិវត្តន៍របស់សង្គម។ ការធ្វើទំនើបកម្មនេះមិនត្រឹមតែក្នុងក្របខណ្ឌក្រសួងព័ត៌មាន នោះទេ គឺសម្រាប់អ្នកសារព័ត៌មានជារួមក៏ត្រូវធ្វើទំនើបកម្មនេះដែរ ដោយក្រសួងបាន ដាក់ឱ្យដំណើរការឡើងវិញនូវមជ្ឍមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការសារព័ត៌មាន ដើម្បីជាការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន សម្រាប់មានមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព។ កម្រិតនៃចំណេះ ដឹងនិងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកប ដោយគុណភាពដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។

«នៅក្នុងក្របខ័ណ្ឌ អាណត្តិទី ៧ មុំមួយដែលជាអាទិភាពរបស់រាជរដ្ឋាភិបាល គឺមូលធនមនុស្ស។ អ៊ីចឹងអាណត្តិទី ៧ នេះ គឺជាពេលវេលាដែលត្រូវផ្ដោតទៅលើមូលធនមនុស្ស ចំណុចទី១គឺធនធានមនុស្ស ចំណុចទី២ គុណាធិបតេយ្យ គឺមានសមត្ថភាព និងស្នាដៃ និងទី ៣ សុខភាព។ អញ្ចឹងមូលធនមនុស្សដែលយើងត្រូវសង្កត់ធ្ងន់ ប៉ុន្តែមុននឹងឈានទៅដល់ដំណាក់កាលដែលយើងអាចសម្រេចទាំង៣បានថា តើមួយណាដែលសំខាន់ធនធាន មនុស្សគឺជាចំណុចសំខាន់ ដែលខ្ញុំមានអារម្មណ៍ព្រួយរាល់ថ្ងៃនេះគឺខ្ញុំមានការព្រួយបារម្ភខ្ពស់បំផុតទៅលើធនធានមនុស្សព្រោះមិនអាចធ្វើអីកើតទេប្រសិនបើ មនុស្សរបស់យើងមិនមានចំណេះដឹងមិនមានជំនាញច្បាស់លាស់។ ហើយក៏មិនមែនជាអ្នកដែលយល់អំពីស្ថានការណ៍ការងាររបស់ក្រសួង។ អ៊ីចឹងបានរាល់ថ្ងៃនេះខ្ញុំតែងតែនិយាយថា ក្រែងលោមិនត្រូវក្រសួងព័ត៌មានយូរទៅលែងមានជំនាញខាងព័ត៌មាន ទៅជាមានជំនាញខាងផ្នែកទេសចរណ៍ ជំនាញផ្នែកការងារផ្សេងៗទៀតដែលជាមិនមែនជំនាញនៅក្នុងហ្នឹង៕

Leave a Reply

Your email address will not be published.