ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោកគង់ មេត្តាអភិបាលស្រុកសំបូរ ជួយស្ថាបនាជួសជុលស្ពានឈើ មួយកន្លែងកំពុងទ្រុឌទ្រូមនៅភូមិអូរគ្រួស…!

ថ្ងៃទី០៨ខែមីនាឆ្នាំ២០២៤
[ខេត្តក្រចេះ]÷សម្មភាពក្រុមការងារ
ភូមិឃុំចុះជួយជួសជុលស្ពានអូរគ្រួស
ដែលកំពុងទ្រុឌទ្រូមនៅភូមិទន្សោង
ធ្លាក់ជាប់ព្រំប្រទល់ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ
ដឹកនាំធ្វើផ្ទាល់ពីលោកឈឹត ណន មេឃុំកំពង់ចាមលោកអ៉ឹម ពៅ មេភូមិ
ទន្សោងធ្លាក់និងក្រុមការងារឃុំ ស្ពាន
នេះជាស្ពានដែករបស់មន្ទីរអភិវឌ្ឍន៍ខេត្តក្រចេះកន្លងមកតែឥឡូវនេះក្រុម
ការងារសហការគ្នាជួសជុលឡើងវិញ
ជាមួយលោកអ៉ឹម ពៅមេភូមិ ទន្សោង
ធ្លាក់និងលោកមេឃុំកំពង់ចាមព្រម
ទាំងក្រុមការងារឃុំទាំងមូល។

ដោយមើលឃើញពីផលលំបាករបស់
បងប្អូនប្រជាជនក្នុងឃុំដូច្នេះ
លោកគង់ មេត្តាអភិបាលស្រុកសំបូរជួយជួសជុលស្ពានដែកចាស់បណ្តោះអាសន្នដើម្បីការពារសុវត្ថិភាព ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមស្ពាន ដែលរងការខូចខាត ដោយសារ ចាស់ទ្រុឌទ្រូមលោកឈឹត ណន មេឃុំកំពង់ចាមបានមានប្រសាសន៍ថា សូមបងប្អូនត្រូវចេះជួយថែរក្សាការពារឲ្យបានល្អហើយស្ពាននេះដោយប្រើថវិការបស់លោកគង់ មេត្តា អភិបាលស្រុកសំបូរនិងថវិការបស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ។

លោកឈឹត ណនមេឃុំកំពង់ចាមមាន
ប្រសាសន៍ថាដោយសារតែប្រទេសយើងមានសុខសន្តិភាពពេញលេញ
ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចបវរអធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកឈុត ណនមេឃុំកំពង់ចាមបន្តថាដើម្បីធានាដល់ការគ្រប់គ្រងត្រូវមានការចូលរួម ពីបងប្អូនក្នុងមូល
ដ្ឋានក្នុងសហគមរបស់យើងទាំងអស់
គ្នា៕

Leave a Reply

Your email address will not be published.