ខេត្តក្រចេះថ្ងៃទី05ខែមករាឆ្នាំ2024
ប្រជាពលរដ្ឋ រស់នៅ តាម តំបន់ ព្រំដែន ខ្មែរ – យួន ក្នុង ឃុំ ក្រញូង សែនជ័យ ស្រុក ស្នួល បាន ឲ្យ ដឹងថា÷សព្វថ្ងៃនេះមានឈ្មួញឈ្មោះ ស្រី
មុំដឹកជញ្ជូនធ្យូង តាម ឡានសាំយុង
កែឆ្នៃទ្រុងចូល តាមច្រកទ្វេរ ភាគី
ប៉ុស្តិ៍ជ័យឃ្លាំង រៀងរាល់យប់ យ៉ាង
ពេញ បន្ទុកឈ្មួញ ដឹកជញ្ជូន ធ្យូងមានឈ្មោះចែមុំ ល្បីល្បាញ ខាង
រកស៊ីបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ
ដែលមានដូចជាធ្យូង ឈើដឹករាប់ឆ្នាំមកហើយដោយអាងមានខ្នងបង្អែកបងប្អូន ជាមេបញ្ជាការរង ប៉េអឹមខេត្តក្រចេះទើបដឹកឆ្លងដែនបានយ៉ាងស្រួល។
ថ្មីៗនេះមានការរិះគន់ជាខ្លាំងទៅលើ
មន្ត្រីអាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល
ពិសេសលោក លន់ ប៊ុនថុល មេបញ្ជា
ការមូលដ្ឋាន មិនដែលឃើញបង្ក្រាប
ឈ្មួញដឹកធ្យូងឈ្មោះចែមុំទេបណ្តោយឲ្យដឹកយ៉ាងអានាធិបតេយ្យ
ឆ្លងដែនចូលទៅវៀតណាមបានយ៉ាង
រលូនគ្មានរំខានសមត្ថកិច្ចតាមដងផ្លូវ
ឡើយ។
ចំណែក លោកអ៊ាម សុខលីមនាយ
ប៉ុស្តិ៍ នគរបាលព្រំដែន ជ័យ ឃ្លាំង
យកតួនាទីរបស់ខ្លួន ធ្វើអាជីវកម្មឲ្យ
បទល្មើដឹកធ្យូង ដឹកឈើ ដឹកអុសខ្នាត
។ល។
ដោយ សារ អាង មាន ខ្នងបង្អែក រឹងមាំ នៅស្នងការដ្ឋាននគរបាលខេត្ត
ក្រចេះជាអ្នកការពារទើបលោកអ៊ាម សុខលីមហ៊ានបើកច្រកព្រំដែនឲ្យឈ្មួញឈ្មោះ ចែមុំ ធ្វើ
សកម្មភាពដឹកធ្យូងបាន ដោយរលូន
ចំណែក លោកឧត្តមសេនីយ៍ទោអ៊ូ សុបុណ្ណា ស្នងការខេត្តក្រចេះស្ងៀម
ស្ងាត់មិនមានចំណាត់ការដាក់កំលាំង
តាមដានច្រកជ័យឃ្លាំងឡើយ។
ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម
អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃ មេត្តាដាក់ កំលាំងសំ
ងាត់ពិនិត្យ ឡើងវិញ ព្រោះ បច្ចុប្បន្ន
ច្រកព្រំដែនទ្វេរភាគីជ័យឃ្លាំងកំពុង
បើកឲ្យឈ្មួញ ដឹកជញ្ជូនធ្យូងនិងឈើព្រៃអុសខ្នាតយក ទៅវៀតណាម នៅ
ពេល យប់តាមច្រកទ្វេរភាគីជ័យ ឃ្លាំងដោយគ្មានញញើតនិង ច្បាប់សោះ៕