ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

យីហោ”ហ័ងសុឹហូលីដេ”របស់ជន ជាតិចិនកន្លែងល្បែងស៊ីសងហ្គេម បាញ់ត្រីខុសច្បាប់និងល្បែងជាច្រើន ទៀតស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី 21ខែមករាឆ្នាំ2024
(ភ្នំពេញ)៖ ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់ បានអោយដឹងថា ÷ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែង ជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ”ហ័ងសុឹហូលីដេ” កំពុងតែលូចលាក់បើកលេងយ៉ាងគគ្រឹកគគ្រេងនៅចំណុចចុះពីស្ពានហង្សបត់ឆ្វេងប្រហែលបន្តិច នៅខាងឆ្វេងដៃ ទីតាំងនេះស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបើកអោយក្រុម ញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេងអនាធិបត្តេយ្យមិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចបង្ក្រាប មិនខ្វល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិ បាលនោះឡើយ។
ប្រភពបានបន្តថា ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ”ហ័ងសុឹហូលីដេ” មួយកន្លែងនេះកំពុងបើកដំណើរការយ៉ាងពេញបន្ទុក ខួបប្រាំង ខួបវស្សា គេមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់ និងបង្រ្កាបឡើយ ធ្វើអោយមហាជនរិះគន់ដាក់ ការសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខ្លាចបាត់បង់លាភសក្ការ:និងផលប្រយោជន៍ហើយ មើលទៅទើបមិនហ៊ានបង្រ្កាប។
ប្រភពបានបន្ថែមទៀតថាទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ “ហ័ងសុឹហូលីដេ” ខាងលើនៅតែបន្តបើកអោយក្រុមញៀនល្បែងចេញចូលលេងធម្មតាធ្វើអោយប្រជាពលរដ្ឋរស់ នៅក្បែរនោះមានការព្រួយបារម្ភភ័យខ្លាចអំពីបញ្ហាអសន្តិសុខ សង្គមនិង អំពើចោរកម្ម លួច ឆក់ ប្លន់ គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនជាដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទស្នងការនគរ បាល រាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាបល្បែងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតដែលមានទីតាំងខាងលើអោយមានប្រសិទ្ធ ភាពស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃផងទាន៕

Leave a Reply

Your email address will not be published.