ព័ត៌មានជាតិ
ជុំវិញតំបន់ហ្គាហ្សាស្ថិតក្នុងការប្រកាសអាសន្នដោយគ្រាប់មីស៊ីល ហើយក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលពីការបដិសេធមិនបន្តបទឈប់បាញ់
ចេញផ្សាយ2 ធ្នូ 2023 កងកម្លាំងការពារអ៊ីស្រាអែល(IDF)បាននិយាយថាសំឡេងស៊ីរ៉ែនមីស៊ីលបានបន្លឺពេញសហគមន៍ជ្វីហ្វជុំវិញតំបន់ហ្គាហ្សាស្ទ្រីបនិងទីក្រុងព្រំដែន Ashkelon នៅថ្ងៃនេះ (ថ្ងៃទី១ខែធ្នូ)។ យោងតាមIDFការព្រមាននេះត្រូវបានចេញប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែលនិងចលនាអ៊ីស្លាមហាម៉ាស់បានបញ្ចប់នៅម៉ោង៧:០០ ព្រឹកម៉ោងក្នុងស្រុក (១២:០០ព្រឹកម៉ោងភ្នំពេញ) នៅថ្ងៃទី១ខែធ្នូ។ ការ ជូន ដំណឹង សូម្បី តែ មួយ ម៉ោង មុន ពេល កិច្ច ព្រម ព្រៀង ឈប់ បាញ់ ត្រូវ បាន បញ្ចប់។ទូរទស្សន៍ CNN បានដកស្រង់សំដី IDF ដែលបញ្ជាក់ថាទាហានអ៊ីស្រាអែលបានប្រតិបត្តិការឡើងវិញនូវយុទ្ធនាការយោធាប្រឆាំងនឹងក្រុមហាម៉ាស់ដោយសារតែក្រុមប្រដាប់អាវុធនេះ “បានរំលោភលើបទឈប់បាញ់និងបានបាញ់កាំភ្លើងចូលទឹកដីជាតិជ្វីហ្វ”។ អាជ្ញាធរជ្វីហ្វបានជូនដំណឹងថាទាហានIDF៥នាក់បានរងរបួសដោយការវាយប្រហារដោយកាំភ្លើងត្បាល់នៅជិតសហគមន៍ភាគខាងត្បូងនៃ Nirim នៅព្រឹកថ្ងៃទី១ខែធ្នូ។
លោក អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ ប្រចាំច្រកអូរបីជាន់ បើកដៃឲ្យ ជនជាតិថៃ និងក្រុមឈ្មួញ នាំទំនេញឆ្លងកាត់ ខុសច្បាប់
បន្ទាយមានជ័យ ៖ លោកវរសេនីយទោ អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ កំពុងមានការិៈគន់ ពីការបើកដៃឲ្យ ជនជាតិថៃ និងក្រុមឈ្មួញ យកទំនិញ គ្រប់ប្រភេទ ពីប្រទេសថៃ មកដាក់ស្តុកក្នុងឃ្លាំង នៅតាមជាប់ព្រំដែនអូរបីជាន់ និងកន្លែងនានា ដែលជាឃ្លាំងឯកជន សម្រាប់ទុក ចែក ចាយ តាមខេត្ត នានា។ ទំនិញជាច្រើនសម្រាប់ចែកចាយបន្ត ធ្វើឲ្យអាជីវករ តាមបន្ទាត់ព្រំដែន ក៏ដូចជានៅតាមទីផ្សារ នៅ ក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្តាខេត្តនានា ព្រមទាំង រាជធានី យកទៅលក់ ដោយអនុវត្តផ្ទុយពីថ្នាក់ ដឹកនាំខេត្ត និងប្រមុខរាជរដ្ឋាភិបាលដែលបានដាក់មកឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តន៍ រួមទាំង ស្ថាប័នមានសមត្ថកិច្ច ចូលរួមទប់ស្កាត់ ឲ្យបានរាល់បទល្មើសឆ្លងដែន តាមច្រករបៀងនានានៅព្រំដែនខ្មែរ-ថៃ ពិសេស ដើម្បីពង្រឹងសន្តិសុខ ទប់ស្កាត់ ទំនិញគេចពន្ធ គ្រឿងញៀន អាភៀន ការរត់ពន្ធមនុស្ស បទល្មើសផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយ ប្រសិទ្ធ ភាព។ ក៏ប៉ុន្តែជាក់ស្ដែងបច្ចុប្បន្ន ច្រករបៀង អូរបីជាន់ […]
ល្បីល្បាញលោក អ៊ាម សុខលីម ប្រធាននគរប៉ុស្តិ៍ច្រកទ្វេរភាគីជ័យឃ្លាំង បើកឲ្យឈ្មួញដឹកធ្យូងចូលទៅ វៀតណាម!
ខេត្តក្រចេះ ថ្ងៃទី01ខែធ្នូឆ្នាំ2023ប្រជាពលរដ្ឋ រស់នៅ តាម តំបន់ ព្រំដែន ខ្មែរ – យួន ក្នុង ឃុំ ក្រញូងសែនជ័យ បាន ឲ្យ ដឹងថា÷ មាន ឈ្មួញ ឈ្មោះស្រីមុំ និងប្រធានច្រកនគរបាលប៉ុស្តិ៍ អន្តោប្រវេសន៍ជ័យឃ្លាំ ងឃុប ឃិតគ្នាបើកឲ្យ ឡានធ្យូង សាំងយ៉ុងជា ច្រើនគ្រឿងយកទៅលក់នៅប្រទេសវៀតណាម។ ប្រភពព័ត៌មានបានបន្តថា÷ឡានធ្យូងទាំងនោះពួកឈ្មួញបានដឹងពីចំណុច105ឃុំកន្ទួត ស្រុកចិត្របូរីខេត្តក្រចេះដាក់ឡានសាំ យ៉ុងកែឆ្នៃទ្រុងឆ្ពោះទៅវៀតណាមតាមច្រកជ័យឃ្លាំងរៀងរាល់ យប់មិនក្រោមពី10ទៅ15ឡានយាំយ៉ុងឡើយ។ នេះហើយ ជា ប្រភព ចំណូល ដ៏ សំខាន់ របស់លោកអ៊ាម សុខលីម ប្រធានច្រកនគរបាលអន្តោប្រវេសន៍។ ប្រភពព័ត៌មាន បាន ឲ្យ ដឹងថា÷ ការដែល លោកអ៊ាម សុខលីមប្រធានច្រក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ព្រំដែនច្រកជ័យឃ្លាំងហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត គឺ ដោយសារ អាង មានខ្នងបង្អែក […]
ទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
ទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង មហាជន សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ អូត សុីវុត្ថា ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ជាពិសេស ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង សូមមានវិធានការបង្រ្កាប! ទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ផងទាន.! ថ្ងៃទី01 ខែធ្នូ 2023 ខេត្តស្ទឹងត្រែង ÷ ទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងនៅតាមបណ្តោយផ្លូវ 78 ចម្ងាយពីផ្សារអូរពងមាន់ ប្រហែល ១.គីឡូជាង ផ្លូវទៅរតនគិរី នៅខាងស្ដាំដៃ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បើកឲ្យក្រុមញៀនល្បែងចូលទៅលេងភ្លូកទឹក ភ្លូកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចបានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ខណៈទីតាំងបនល្បែងដុះស្លែ មួយនេះឃើញនៅតែបន្តបើកលេងអនាធិបតេយ្យ.!។ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានបានប្រាប់មកថា! ទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ ស្ថិតក្នុងភូមិសាស្រ្ត ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក […]
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវ បុរស ចំណាស់ម្នាក់ក្ដោបសេដ្ឋកិច្ចម្នាក់ឯង នៅច្រកអន្តរជាតិព្រំដែនមុឺនជ័យ សៀកពាក់សុីវល មិនដឹងតួនាទីខាងណា និយាយជាមួយបងប្អូនអ្នកសារព័ត៌មាន អត់គម្បី !?
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវ បុរស ចំណាស់ម្នាក់ក្ដោបសេដ្ឋកិច្ចម្នាក់ឯង នៅច្រកអន្តរជាតិព្រំដែនមុឺនជ័យ សៀកពាក់សុីវល មិនដឹងតួនាទីខាងណា និយាយជាមួយបងប្អូនអ្នកសារព័ត៌មាន អត់គម្បី !? 01/12/2023 ព្រៃវែង ÷ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ បានឲ្យដឹងទៀតថា ប្រធានការិយាល័យគយច្រកព្រំដែនម៉ឺនជ័យ និង លោក មេប៉ុស្តិ៍ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ កំពុងសប្បាយចិត្ត ប្រមូលលុយពីក្រុមឈ្មួញនាំចូលទំនិញពីស្រុកយួន តាមច្រកមុឺនជ័យយ៉ាងគំហុក មិនមានការត្រួតពិនិត្យត្រឹមត្រូវនោះទេ។ ទំនិញដែលឈ្មួញ តូច ធំ នាំចូលតាមច្រកអន្តរជាតិព្រំដែនម៉ឺនជ័យ មានដូចជា ភេសជ្ជៈច្រើនប្រភេទ មី គ្រឿងកំប៉ុង ច្រើនមុខ នឹងសំភារះ ប្រើប្រាស់អេនិចត្រនិច និងគ្រឿងសំណង់ ផងដែរ។ ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ បង់ពន្ធយ៉ាងច្រើនត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះឈ្មួញបែងចែកផលប្រយោជន៍ជាមួយ ប្រធានការិយាល័យគយច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសគឺ លោក នាយប៉ុស្តិ៍ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ទេីបអ្វីៗប្រព្រឹត្តទៅបាន។ ប្រភពពីមន្ត្រីនៅ ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថា មកដល់ពេលនេះ ប្រធានការិយាល័យគយច្រកព្រំដែនម៉ឺនជ័យ ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូនដូចមុនដដែល។ ប្រភពបាន […]
នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ
នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ខេត្តកោះកុង ៖ នារសៀលថ្ងៃព្រហស្បតិ៍ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង។ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនោះមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ និងឯកឧត្ដមអគ្គនាយក។ បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដោយលោក អៀង ដារ៉ាវុធ ប្រធានមន្ទីរ រួចមក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ទទួលបានលទ្ធផលល្អនាពេលកន្លងមក។ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ […]
ក្រសួងព័ត៌មាន នឹងធ្វើឱ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតួនាទីសំខាន់ ក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជន លើពិភពលោក
ក្រសួងព័ត៌មាន នឹងធ្វើឱ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតួនាទីសំខាន់ ក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជន លើពិភពលោក ថ្ងៃទី ៣ ០ វិច្ឆិកា ២០២៣ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងធ្វើឱ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតួនាទីសំខាន់ ជាសំឡេងរបស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតួនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជន ទៅពិភពលោក។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពី ” មុខងារក្នុងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ” នៅ ទីស្តីការក្រសួង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងអាណត្តិទី ៧ នេះ ជាទិសដៅក្នុងបេសកកម្មការងាររបស់ក្រសួងព័ត៌មាន បានដាក់ចេញនូវសៀវភៅស ស្តីពីការ ដ្ឋានកំណែទម្រង់ក្រសួងព័ត៌មាន ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល នៃស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា “ ថ្មី ពិត និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ […]
លោកទុំ ណូ មេគយខេត្តកោះកុងនិងបក្ខពួក ប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យក្រុមឈ្មួញនាំទំនិញ គេចពន្ធគ្រប់ប្រភេទពីប្រទេសថៃចូលកម្ពុជាដោយសេរីមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ
លោកទុំ ណូ មេគយខេត្តកោះកុងនិងបក្ខពួក ប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យក្រុមឈ្មួញនាំទំនិញ គេចពន្ធគ្រប់ប្រភេទពីប្រទេសថៃចូលកម្ពុជាដោយសេរីមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ 30/11/23 សេចក្តីរាយការណ៍បានឲ្យដឹងថាក្រុមឈ្មួញធំៗបានសម្រុកនាំទំនិញគេចពន្ធ សាំងគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសថៃ តាមច្រកកំពង់ផែ(ផ្លូវទឹក) និងផ្លូវគោក យ៉ាងពេញបន្ទុក យ៉ាងរលូនក្នុងទឹកដីខេត្តកោះកុង យ៉ាងគំហុក ដោយគ្មានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធណាមួយធ្វើការបង្រ្កាបឬទប់ស្កាត់ឡើយ។ តាមសេចក្តីរាយការណ៍ដដែលបានបន្តថា ការនាំទំនិញគេចពន្ធ ចេញមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះមកពីមានការបើកដៃនិងឃុបឃិតគ្នាពីសំណាក់លោកទុំ ណូជាមេសាខាគយខេត្តកោះកុងដែលផ្លាស់មកពីខេត្តសីហនុ ទើបក្រុមឈ្មួញ និងអាជីវកររកស៊ីដឹកជញ្ជូនទំនិញចូលពីប្រទេសថៃ ឆ្លងកាត់ខេត្តកោះកុង បានបើមិនដូច្នោះទេក៏សង្ឃឹមថាបាននាំទំនិញបង់ពន្ធ និងគេចពន្ធចូលមកបាននោះ។បើគ្មានការអនុញ្ញាតនិងបើកភ្លើងខៀវពីលោកទុំ ណូ មេគយមានការត្រូវរ៉ូវគ្នានិងសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធតាមច្រកព្រំដែនផ្លូវទឹក និងផ្លូវគោកទេនោះ។ហើយនៅមានក្រុមអាជីវករដែលដឹកទំនិញតាមច្រកផ្សេងៗជាច្រើនឆ្លងកាត់ខេត្តកោះកុង ត្រូវបានកូនចៅលោកទុំ ណូដាក់កុងត្រូលស្ទាក់ចាប់ជម្រិតយកលុយតាមតែទំនើងចិត្តនៅចំណុចឃុំអណ្តូងទឹក ផ្លូវជាតិលេខ៤៨ ស្រុកស្រែអំបិល ដាក់ហោប៉ៅចែកគ្នាយ៉ាងស្ងៀមស្ងាត់ទៀតផង។ បើទោះបីជាយ៉ាងណាក្រុមឈ្មួញនិងអាជីវកររកស៊ីដឹកទំនិញពីប្រទេសនាំគ្នារិះគន់ចំៗថាលោកទុំ ណូក្នុងតួនាទីជាមេសាខាគយខេត្ខេត្តកោះកុង មានអំណាចគ្រប់គ្រងទៅលើការិយាល័យគយជាច្រើនកន្លែងនៅក្នុងដែនសមត្ថកិច្ចប្រមូលពន្ធគយ ដូចជា ច្រកចាំយាម កំពង់ផែស្រែអំបិល កំពង់ផែកែវផុស និងច្រកលួចលាក់តូចៗជាច្រើនទៀតដែលងាយស្រួលក្នុងការប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញដែលរកស៊ីនាំទំនិញចូលពីប្ប្រទេថៃឲ្យកូនចៅធ្វើអ្វីស្រេចតែអំពើចិត្ត លួចបើកឲ្យទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ចំណីអាហារខូចខូចគុណឲ្យក្រុមឈ្មួញនាំចូលពីប្រទេសសៀមយ៉ាងរលូនដោយគ្មានការឆែកឆេរ និងរឹតបន្តឹងពីមន្ត្រីគយ ដោយសារគេបង់សេវាឲ្យ ដោយមិនចេញវិក័យប័ត្រក៏មាន ប្រមូលលុយដាក់ហោប៉ៅចែកគ្នា យ៉ាងងាយ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុង១ខែៗរាប់សិបលានថែមទៀត?។ បើតាមការអះអាងពីមន្ត្រីពាក់ព័ន្ធមួយចំនួនដែលបម្រើកាងារតាមច្រកប្រមូលពន្ធគយបានលួចបង្ហើបឲ្យដឹងថា ទំនិញគេចពន្ធ […]
បាញ់ស្លាប់ភ្លាមៗ បន្ទាប់ពីខឹងម្តាយមីង និង ឳពុកមា ថាចេះអំពើអាបធ្មប់ –!
បាញ់ស្លាប់ភ្លាមៗ បន្ទាប់ពីខឹងម្តាយមីង និង ឳពុកមា ថាចេះអំពើអាបធ្មប់ –! ថ្ងៃទី29ខែវិច្ឆិកា 2023 ខេត្តព្រះវិហារ÷ ជនសង្ស័យម្នាក់បានប្រើកាំភ្លើងកែច្នៃបាញ់សម្លាប់ឪពុកមានិងម្តាយមីងខ្លួនឯងដោយសារខឹងថា ចេះអំពើអាបធ្មប់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម នៅចំណុចបុស្សល្ហុងចម្ការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិឆ្មារ ឃុំឆ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ ។ ជនសង្ស័យជាក្មួយឈ្មោះ អាំ ឡាម ភេទប្រុស អាយុ២៩ឆ្នាំ បានប្រើប្រាស់អាវុធកែច្នៃ កាប៊ីន ចំនួន ២ ដើម បាញ់សម្លាប់ទៅលើជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗទាំងពីរនាក់នៅកន្លែងកើតហេតុ។ តាមសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុរឿងបាញ់សម្លាប់នេះជារឿងគំនុំចោទថា២នាក់ប្ដីប្រពន្ធចេះអាបធ្មប់ ក្នុងករណីខាងនេះដែរសមត្ថកិច្ចបានឃាត់ខ្លួនជនល្មើស និងដកហូតបានអាវុធកែច្នៃកាប៊ីនចំនួន ២ដើមផងដែរ។ ក្រោយពីបានឃាត់ខ្លួនជនល្មើសភ្លាមនោះសមត្ថកិច្ចបាននាំខ្លួនជនល្មើសមកសាកសួនិងចងក្រងសុំណុំររឿងបញ្ជូនទៅតុលាការ៕