យានដ្ឋានជួសជុល កែច្នៃរថយន្តអត់ច្បាប់9កន្លែងក្នុងក្រុងច្បារមនត្រូវកម្លាំងចម្រុះបិត

ខេត្តកំពង់ស្ពឺ៖ កម្លាំងមន្ទីរសាធារណៈការនិងដឹកជញ្ជូនសហការណ៍កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺចុះបិទយានដ្ឋានជួសជុល និងកែឆ្នៃរថយន្តគ្មានច្បាប់ អនុញ្ញាតចំនួន09កន្លែង ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី3 ខែកញ្ញា ឆ្នាំ 2019
បានចាត់កម្លាំងមន្រ្តីនគរបាលចរាចរណ៍ ចំនួន02 នាក់ ចុះសហការណ៍ជាមួយកម្លាំងមន្ទីរសាធារណៈការណ៍ នឹងដឹកជញ្ជូន ដើម្បីចុះបិទយានដ្ឋានជួសជុល និងកែច្នៃរថយន្តគ្មានច្បាប់ អនុញ្ញាតក្នុងភមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ដោយចុះបាន09 យានដ្ឋាន ក្នុងក្រុងច្បារមន ដើម្បីធ្វើច្បាប់ អនុញ្ញាតអាជីវកម្ម ហើយម្ចាស់យានដ្ឋានទាំង09កន្លែងនោះមានឈ្មោះដូចខាងក្រោម
1- ឈ្មោះ មាស សុគាន់ នៅភូមិត្រល់ សង្កត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន
2- ឈ្មោះ ផា នៅភមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន
3- ឈ្មោះ កឹល នៅភូមិទួល សង្កត់រកាធំ ក្រុងច្បារមន
4- ឈ្មោះ ឌីណា នៅភូមិកណ្តោលដ៉ំ សង្កាត់កណ្តោលដ៉ំ ក្រុងច្បារមន

5- ឈ្មោះ ម៉េង ដារ៉ា នៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដ៉ំ ក្រុងច្បារមន
6- ឈ្មោះ ម៉ៅ សម្បត្តិ នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដ៉ំ ក្រុងច្បារមន
7- ឈ្មោះ ដារ៉ូ នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន
8- ឈ្មោះ អ៉ឹម ចាន់សូ នៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដ៉ំ ក្រុងច្បារមន
9- ឈ្មោះ ចន្ថា នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ដើម្បីឲ្យទៅធ្វើច្បាប់អនុញ្ញាត អាជីវកម្មទាំងអស់គ្នា។