ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក អួន សុវណ្ណារ៉ា ប្រធានគយ​ចល័ត​តំបន់​១​ប្រព្រឹត្ត​អំពើ​ពុករលួយ ខ្លាំង​ជាង​មុន​ដើម្បី​ស្រង់ដើម​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ?

ថ្ងៃទី 01ខែមករាឆ្នាំ2024
ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ គយ​ចល័ត​តំបន់​មួយ​បានឲ្យដឹងថា÷ ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ទទួលបាន តំណែង​ជា​ប្រធាន​គយ​ចល័ត​តំបន់​១ គឺ​ កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ បង់ពន្ធ​តាមរបៀប​ម៉ៅការ​ហើយ​ឈ្មួញ​ទាំងនោះ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​គ្រប់​បណ្ដា​ខេត្ត​នានា​ចូល​ក្នុង​ទីក្រុង​ភ្នំពេញ​។​

​ឈ្មួញ​តូច ធំ ដឹកជញ្ជូន​ទំនិញ​ពី​ស្រុក​យួន ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ត្រពាំង​ផ្លុង និង​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​មុឺន​ជ័យ ជាពិសេស​មកពី​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បាវិត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ព្រមទាំង​ច្រក​ផ្សេងៗ​ទៀត មាន​រថយន្ត​ធំ ៗ​ដឹក​ទំនិញ​ពី​គ្រប់​បណ្ដា​ខេត្ត ចូល​មក​ទីក្រុង​ភ្នំពេញ​ក្នុង​មួយ​ថ្ងៃៗ​មិន​ក្រោម​ពី 700 គ្រឿង​ទៅ​900​គ្រឿង​នោះ​ទេ ហើយ​ឡាន​ដឹក​ទំនិញ​ទាំងនោះ​ត្រូវ​បង់​ឲ្យ មេ​គយ​ចល័ត​តំបន់​១​ក្នុង​រថយន្ត​នីមួយៗ​បង់​ចន្លោះ​ពី 150 ដុល្លារ​ទៅ 500 ដុល្លារ​ឲ្យទៅ​មេគយ​ចល័ត​តំបន់​មួយ​ទើប​ចូល​ទីក្រុង​ភ្នំពេញ​បាន​ដោយ​សុវត្ថិភាព ។​

​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ គយ​ចល័ត​តំបន់​មួយ​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​មន្ត្រី​គយ​ក្រោម​ឱវាទ​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា អាច​គាបសង្កត់​ជំរិត​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​តាម​អំពើ​ចិត្ត​របស់​ខ្លួន ។​

​ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ដល់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ចល័ត​តំបន់​មួយ ឲ្យបាន​ស៊ីជម្រៅ​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូប​នេះ​និង​បក្ខពួក​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ តាម​ទំនេី​ង​ចិត្ត​ទៀត​។​

​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​គយ​ចល័ត​តំបន់​មួយ បានឲ្យដឹងថា ÷ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ត្រូវបាន​តែងតាំង​ជា​ប្រធាន​គយ​ចល័ត​តំបន់​មួយ រួច​មក​គឺ​មន្ត្រី​គយ​រូប​នេះ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​និងច្បាប់។​

​ប្រភព​ខ្លះ​បាន​លើកឡើង​ថា ដោយសារ​លោក អ៊ួ​ន សុវណ្ណារ៉ា ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធាន​គយ​ចល័ត​តំបន់​មួយ ទើប​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។​

​ហេតុនេះហើយ​ទើប​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​តាម​បណ្ដាល​ខេត្ត​ចូលមក​ទីក្រុង​ភ្នំពេញ កាន់តែ​ច្រើនឡើងៗ​ហើយ​លោក អួន សុវណ្ណារ៉ា តែង​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដើម្បីបិទ
បាំង​ទង្វើ​របស់​ខ្លួន​៕

Leave a Reply

Your email address will not be published.