ព័ត៌មានជាតិ

បទល្មើសនេសាទដាក់រនាំងស្បៃមុង រាប់រយម៉ែត្រក្នុងបឹងធំឃុំរកាពប្រាំ សង្ស័យរបស់បងប្អូនលោកឡេវ ទុំ បណ្ដែតលើផ្ទៃទឹកបង្អួតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនិង មន្រ្តីជំនាញ ក្នុងស្រុកត្បូងឃ្មុំ…….!

ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៤
(ខេត្តត្បូងឃ្មុំ)÷ ប្រភពពីប្រជានេសាទលក្ខណៈគ្រួសារ បានអោយដឹងថា បទល្មើសនេសាទក្នុងបឹងធំភូមិប្រផាត់កំពុងបណ្ដែតនៅលើផ្ទៃទឹករាប់
រយម៉ែត្របង្អួតអាជ្ញាធរនិងសមត្ថកិច្ចមន្រ្តីជំនាញពាក់ព័ន្ធក្នុងស្រុកត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំបទល្មើសនេសាទ ទាំង
នោះហាក់ដូចជារបស់បងប្អូនលោក
ឡេវ ទុំប្រធានសហគមន៍ឡូតិ៍នេសាទ
ពលរដ្ឋជាច្រើនគ្រួសារដែលប្រកបរបនេសាទស្របច្បាប់ខ្លះ ក៏មិន ស្រប
ច្បាប់បានរៀបរាប់ប្រាប់ឲ្យដឹងថា…! ទោះបីជារដូវបើកនេសាទក៏ ដោយ ក៏មានអ្នករករបរនេសាទខុសច្បាប់ព្រោងព្រាតលើផ្ទៃទឹកដែលបានដាក់របាំងស្បៃមុងដែលធ្វើឲ្យកូនមច្ឆជាតិគ្រប់ប្រភេទរងនូវការវិនាសហិនហោចផុតពូជ ជាបណ្ដើរៗហើយ។ ប្រភពបានបន្ត អោយដឹងថាការដាក់សាច់
រនាំងស្បៃមុងបាន ព្រោះមានមន្ត្រីធ្វើការក្នុងខេត្តនៅពីក្រោយទើបហ៊ានដាក់របាំងស្បៃបែបនេះ ហើយបើមិន
មែនជាបក្ខ ពួកលោក ឡេវ ទុំប្រធានសហគម៍នេសាទទេឬក៏ សាច់ញាតិ
មិនអាចដាក់បានឡើយ សូម្បី តែពួកគាត់រកត្រីដាក់លប ឬដាក់តាមក្បួនខ្នាតច្បាប់ ជលផលក៏ មិន
បានផង។ បើតាម ប្រភពពីប្រជា
នេសាទនៅឃុំរកាពប្រាំ បានឲ្យដឹង
ថា.! លោកឡេវ ទុំ ប្រធានសហគមន៍
នេសាទប្រផាត់ មិនដែលចុះបង្ក្រាបក្រុមបក្ខពួករបស់គាត់ទេ? ក្រុមលោក
ឡេវ ទុំ ដាក់របាំងស្បៃមុង ប្រវ៉ែង
រាប់រយម៉ែត្រ ដាក់ក្នុងបឹងធំភូមិប្រផាត់
នេះ ក្រៅតែចុះប្រមូល ផលប្រយោជន៍តែប៉ុណ្ណោះ។

អង្គភាពគេហទំព័រពលរដ្ឋកម្ពុជា(prk)
បានទាក់ទងតាមទូរស័ព្ទទៅ លោក
ឡេវ ទុំបានឲ្យដឹងថា..! ការដាក់រនាំងស្បៃមុង គាត់ទទួលស្គាល់ថាពិតជា
ខុសច្បាប់មែន ហើយបាននិយាយថាគាត់មិនហ៊ានសម្រេចឬការចុះបង្ក្រាប
សុំជំរាប ទៅលោកនាយខណ្ឌរដ្ឋបាល ជលផលនិងអាជ្ញាធរឃុំស្រុក ស៊ិន
បានហ៊ានចុះបង្ក្រាប។

ប្រភពបានបន្តទៀតថា.! បើបណ្ដោយអោយមាន ការដាក់របាំងស្បៃមុងបែប
នេះបន្តទៀតច្បាស់រលាយអស់ហើយ
ធនធានមច្ឆជាតិ ។បញ្ហាបទល្មើសនេសាទនៅប្រផាត់នេះសូម្បីតែមន្ត្រីនៅដែនអភិរក្សក៏ទទួលស្គាល់ថា មានកើតឡើងប្រកាន់បក្ខពួកដែរ ដោយមិនមានការបង្ក្រាបឲ្យបានស្មើភាពគ្នានោះឡើយ។

ចំណែកលោក អៀម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផល ខេត្ត ត្បូងឃ្មុំ
មិនអាចសុំការពន្យល់បាននោះទេ
ដោយទូរស័ព្ទទាក់ទងមិនបានប៉ុន្តែបើតាមប្រភពពីមន្ត្រីរាជការនៅខេត្តបានខ្សឹបខ្សៀវថា បទល្មើសនេសាទគេបាននិយាយសម្របសម្រួលដើម្បី ឲ្យមានបទ ល្មើសនេសាទនៅក្នុងខេត្តត្បូងឃ្មុំទាំងមូល។

ជាងនេះទៅ ទៀតគឺមិនមែនទើបតែឆ្នាំនេះនោះទេ សូម្បីតែឆ្នាំមុនៗរាប់សិបឆ្នាំមកហើយ គឺក្រោមការគ្រប់
គ្រងដឹកនាំរបស់លោកឡេវ ទុំ ប្រធាន
សហគមន៍ឡូតិ៍សាទរកាពប្រាំ គិតតែ
ក្រុមបក្ខពួកនិងផលប្រយោជន៍ជា
មួយពួកបទល្មើសនេសាទខុសច្បាប់ទាំងនោះ។

ក្រុមប្រជានេសាទលក្ខណះគ្រួសារ
លើកឡើងថាតើ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំដែលទើបតែមក កាន់តំណែងថ្មីៗនិងលោកឧត្តមសេនីយ៍ទោ ចិន នីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំរួមនិងលោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា
មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
ត្បូងឃ្មុំ បានដឹងរឿងនេះដែរឬយ៉ាងណានោះទេ?៕

Leave a Reply

Your email address will not be published.