ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ដីព្រៃសម្បត្តិរបស់រដ្ឋត្រូវបានជនខិល ខូចមិនស្គាល់អត្តសញ្ញាណយកគ្រឿងចក្រមកឈូសឆាយធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួននៅស្រុករវៀង..!

ថ្ងៃទី០១ខែកុម្ភះឆ្នាំ២០២៤
(ខេត្តព្រះវិហារ)យោងតាមប្រភពពីប្រជាពលរដ្ឋ ក្នុងស្រុករវៀង បានឲ្យ
ដឹងថា÷ មានគ្រឿងចក្រ ១គ្រឿង កំពុងចូលទៅឈូសឆាយនិងទន្ទ្រានដី ព្រៃដែលជាសម្បត្តិរបស់រដ្ឋ យកមកធ្វើកម្មសិទ្ធិ ប្រព្រឹត្តនៅ ចំណុចភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្ត ព្រះវិហារ។

ប្រភពដដែលបានបន្តទៀតថា ÷ដីនេះគឺជាដីគម្របព្រៃឈើរបស់រដ្ឋបាល
រក្សា ទុកជាសម្បត្តិរដ្ឋ យូរឆ្នាំហើយ
ស្រាបមកដល់ថ្ងៃទី ៣០ខែ មករា ឆ្នាំ
២០២៤ មានជនមិនដែលស្គាល់មុខ
មកពីខេត្តកំពង់ធំបានយកគ្រឿងចក្រ
មានត្រាក់ទ័រមកឈូសឆាយ កាយដី
ព្រៃរបស់រដ្ឋ ដោយគ្មានច្បាប់អនុញាតិ
ពេលឃើញកំពុងធ្វើសកម្មភាពប្រជា
សហគមន៍បានរាយការណ៍ជូនទៅ
លោកហោ ប៊ុនហួរ អភិបាលស្រុករវៀងដើម្បី ជួយ ធ្វើអន្តរាគមន៍ ។

ក្រោយពីមានបទបញ្ជារបស់លោក
អភិបាលស្រុក កំលាំងសហការរបស់
លោកមេប៉ុស្តិ៍រដ្ឋបាលឃុំរៀបរយនិង
កំលាំងរដ្ឋព្រៃឈើស្រុករវៀងដឹកនាំ
ដោយលោកស៊ិន ស៊ីវុត្ថា បានចុះទៅ
ដល់ទីតាំងកើតហេតុនោះភ្លាមៗហើយក៏ប្រទះឃើញត្រាក់ទ័រកំពុងធ្វើ
សកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋ
និងកាប់ដើមឈើផ្តួលរលំអស់ជាច្រើន
ហិកតា ពេលនោះកំលាំងជំនាញធ្វ់ើការសួរនាំជនទាំងនោះប៉ុន្តែជននោះ
នាំគ្នារាត់ចោលត្រាក់ទ័រប្រភេទម៉ាកគូបូតាសេរី៨៥មួយគ្រឿងជនខិលខូច
ទាំងនោះមិនស្គាល់អត្តសញ្ញាណពិត
ប្រាកដឡើយ។

ក្រោយមកកំលាំងជំនាញរដ្ឋបាលព្រៃ
ឈើស្រុករវៀងដឹកនាំដោយលោក
ស៊ិន ស៊ីវុត្ថាក៏បានប្រមូលយកវត្ថុតាង
ត្រាក់ទ័រយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុករវៀងរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕     

Leave a Reply

Your email address will not be published.