ថ្ងៃទី០៧ខែកុម្ភះឆ្នាំ២០២៤ ភ្នំពេញ៖ ប្រភពព័ត៌មានពីប្រជាពល រដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់បានអោយដឹងថា ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញកំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់និងបង្រ្កាបនោះទេ!គេសង្ស័យថាជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេដឹង? ទើបមិនព្រមបង្រ្កាប។ ប្រភពបានបន្តថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតដែលបើកអោយក្រុមញៀនល្បែងចេញចូលលេងជារៀងរាល់ថ្ងៃ គេមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់និងបង្រ្កាបក្រុមញៀនល្បែងហ្គេមបាញ់ត្រីដែលមកប្រមូលផ្តុំគ្នាចូលទៅលេងល្បែង សុីសងនៅទីតាំងខាងលើនៅឡើយទេ!ប្រហែល ម្ចាស់បនល្បែងសុីសងខុសច្បាប់ទាំងនោះបានផ្តល់ប្រយោជន៍ខែថ្ងៃអោយអស់ទេដឹង?ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់និងបង្ក្រាប សោះ!ធ្វើអោយប្រជាពលរដ្ឋរស់នៅមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំងបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មលួច.ឆក់.ប្លន់.គាស់ផ្ទះគ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារដើម ចមកើតចេញពីល្បែងសុីសងនេះឯង។ ហេតុនេះហើយទើបប្រជាពលរដ្ឋស្នើរសុំដល់លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមននិងលោក យិន សាន អធិការដ្ឋាននគរបាលខណ្ឌចំការមន មេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើនេះផងជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញមេត្តាចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាបអោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ គួររំលឹកផងដែរថាកាលពីថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាលរាជធានី.ខេត្តទាំង ២៥ខេត្ត.ក្រុង. អោយបង្រ្កាបរាល់ល្បែងខុសច្បាប់មិនលើក លែង!បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្ត. ណាមិនហ៊ានទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងនោះទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀត ផង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់. ខណ្ឌចំការមនបែជាបណ្តែតបណ្ដោយអោយមានល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងមិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបអោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ […]
Month: February 2024
លោកឧត្តមសេនីយ៍ត្រីរ័ត្ន ចាន់ណា ផ្ញើសារលិខិតសូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុ
ខេត្តត្បូងឃ្មុំ÷លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណាមេបញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថខេត្តត្បូងឃ្មុំ និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថខេត្ត ត្បូងឃ្មុំបានផ្ញើសារលិខិត សូមគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងឱកាសនៃទិវាដ៏មហាវិសេស វិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម ឧទ្ទិសបួងសួង ដល់គុណបុណ្យបារមី នៃវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គលក្នុងក្រុមគ្រួសារ និងបន្តសម្រេចបានជោគជ័យ គ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះវីរភាពដ៏ឧដុង្គឧត្តមរបស់ សម្តេចវិបុលសេនាភក្តី ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម និងប៉ិនប្រសប់ដោយបានចូលរួម ដឹកនាំប្រជាជាតិកម្ពុជា ក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ […]
បែកធ្លាយរឿងលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធនធានទឹកខេត្តបន្ទាយមានជ័យរត់ការទប់តំណែង បន្ទាប់ពីលេចរឿងលេងល្បែងនៅក្នុងកាស៊ីណូ
ថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០២៤ ប្រភពព័ត៌មានពីមន្ត្រីតូចតាចនៅក្នុងមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យបានឲ្យដឹងថា លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ កំពុងសប្បាយវក់វក់ល្បែងកាស៊ីណូណាហ្គាវើល ដោយក្នុងមួយខែមួយខែចាញ់អស់រាប់ម៉ឺនដុល្លារអាមេរិក ខណ:ប្រភពលុយត្រូវបានដាក់ការសង្ស័យថា បានមកពីអំពើពុករលួយពីកិបកេងថវិកាជាតិ លើគម្រោងសាងសង់នានានៅក្នុងខេត្តបន្ទាយមានជ័យ?។ ប្រភពបានបន្តទៀតថា លោក យឹម ប៊ុនរ៉ុម កំពុងតែល្បីល្បាញ និងអំពើអបាយមុខនាំស្ពោះទៅរកសេចក្ដីវិនាសនោះគឺល្បែងស៊ីសងនៅក្នុងកាស៊ីណូណាហ្គាវើលខណ:ស្ទើររៀងរាល់សប្តាហ៍ នៅថ្ងៃព្រហស្បតិ៍ សុក្រ និងថ្ងៃសៅរ៍ លោកតែងប្រើពេលមកអង្គុយបែរមុខទៅរកទូហ្គេមដៃដល់រវល់របស់គាត់នោះត្រូវបានគេថតរូបកំពុងប្រតិបត្តិការចុចហ្គេមយ៉ាងមមាញឹកកាលពីពេលថ្មីៗនាខែមករាឆ្នាំ 2024 ។ អង្គុយលើកៅអីពណ៌ក្រហមយកជើងគងទាក់ខ្លាស្លៀកខោជើងវែងពាក់អាវសដៃវែងកោរសក់យកវ៉ែនតាពាក់លើថ្ងាសនិងដៃស្ដាំបញ្ជាទូហ្គេមគឺលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យកំពុងតែសប្បាយវក់និងល្បែងស៊ីសងនៅក្នុងកាស៊ីណូណាហ្គាវើល ។ បើយោងតាមក្រុមអ្នកមានល្បែងស៊ីសងបង្ហើបប្រាប់ឲ្យអ្នកសារព័ត៌មានក្នុងស្រុកមួយឲ្យដឹងនៅព្រឹកថ្ងៃទី 30 ខែមករាឆ្នាំ 2024 ថា សូមកុំច្រឡំមនុស្សដែលយើងនាំគ្នាមើលពីក្រោយនោះ គាត់មិនមែនជាតួហុងកុងទេ គឺជាលោក យម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យគាត់ជាជនជាតិខ្មែរ ។ គាត់បានមកព្យាករណ៍នៅក្នុងកាស៊ីណូណាហ្គាវើល គិតគូពីររឿងសេដ្ឋកិច្ច។ ដៃរបស់គាត់គឺរវល់ចុចទូហ្គេមខ្នាត 10 សែនដុល្លារ? ។ គាត់ចុចម៉ាប៉ុក៦០ដុល្លារប្រឹងប្រែងណាស់គាត់មិនបានគិតគូរអំពីប្រជាពលរដ្ឋខ្វះខាតទឹកធ្វើស្រែចម្ការនោះទេ? ។ ហើយពេលគាត់ចូលលេងល្បែងក្នុង កាស៊ីណូណាកាវើលម្ដងៗគឺកាន់លុយទៅមិនតិចជាង 5 ទៅ 6 ម៉ឺនដុល្លារអាមេរិកនោះទេ មិនដឹងថាគាត់បានលុយពីណាមកទេ […]
លោកទុំ ណូ មេគយខេត្តកោះកុងកាន់តំណែងដុះស្លែនិងបក្ខពួក ប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យក្រុមឈ្មួញនាំទំនិញ គេចពន្ធគ្រប់ប្រភេទពីប្រទេសថៃចូលកម្ពុជាដោយសេរីមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ..!
ថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០២៤ សេចក្តីរាយការណ៍បានឲ្យដឹងថាក្រុមឈ្មួញធំៗបានសម្រុកនាំទំនិញគេចពន្ធ សាំងគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសថៃ តាមច្រកកំពង់ផែ(ផ្លូវទឹក) និងផ្លូវគោក យ៉ាងពេញបន្ទុក យ៉ាងរលូនក្នុងទឹកដីខេត្តកោះកុង យ៉ាងគំហុក ដោយគ្មានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធណាមួយធ្វើការបង្រ្កាបឬទប់ស្កាត់ឡើយ។ តាមសេចក្តីរាយការណ៍ដដែលបានបន្តថា ការនាំទំនិញគេចពន្ធ ចេញមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះមកពីមានការបើកដៃនិងឃុបឃិតគ្នាពីសំណាក់លោកទុំ ណូជាមេសាខាគយខេត្តកោះកុងដែលផ្លាស់មកពីខេត្តសីហនុ ទើបក្រុមឈ្មួញ និងអាជីវកររកស៊ីដឹកជញ្ជូនទំនិញចូលពីប្រទេសថៃ ឆ្លងកាត់ខេត្តកោះកុង បានបើមិនដូច្នោះទេក៏សង្ឃឹមថាបាននាំទំនិញបង់ពន្ធ និងគេចពន្ធចូលមកបាននោះ។បើគ្មានការអនុញ្ញាតនិងបើកភ្លើងខៀវពីលោកទុំ ណូ មេគយមានការត្រូវរ៉ូវគ្នានិងសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធតាមច្រកព្រំដែនផ្លូវទឹក និងផ្លូវគោកទេនោះ។ហើយនៅមានក្រុមអាជីវករដែលដឹកទំនិញតាមច្រកផ្សេងៗជាច្រើនឆ្លងកាត់ខេត្តកោះកុង ត្រូវបានកូនចៅលោកទុំ ណូដាក់កុងត្រូលស្ទាក់ចាប់ជម្រិតយកលុយតាមតែទំនើងចិត្តនៅចំណុចឃុំអណ្តូងទឹក ផ្លូវជាតិលេខ៤៨ ស្រុកស្រែអំបិល ដាក់ហោប៉ៅចែកគ្នាយ៉ាងស្ងៀមស្ងាត់ទៀតផង។ បើទោះបីជាយ៉ាងណាក្រុមឈ្មួញនិងអាជីវកររកស៊ីដឹកទំនិញពីប្រទេសនាំគ្នារិះគន់ចំៗថាលោកទុំ ណូក្នុងតួនាទីជាមេសាខាគយខេត្ខេត្តកោះកុង មានអំណាចគ្រប់គ្រងទៅលើការិយាល័យគយជាច្រើនកន្លែងនៅក្នុងដែនសមត្ថកិច្ចប្រមូលពន្ធគយ ដូចជា ច្រកចាំយាម កំពង់ផែស្រែអំបិល កំពង់ផែកែវផុស និងច្រកលួចលាក់តូចៗជាច្រើនទៀតដែលងាយស្រួលក្នុងការប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញដែលរកស៊ីនាំទំនិញចូលពីប្ប្រទេថៃឲ្យកូនចៅធ្វើអ្វីស្រេចតែអំពើចិត្ត លួចបើកឲ្យទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ចំណីអាហារខូចខូចគុណឲ្យក្រុមឈ្មួញនាំចូលពីប្រទេសសៀមយ៉ាងរលូនដោយគ្មានការឆែកឆេរ និងរឹតបន្តឹងពីមន្ត្រីគយ ដោយសារគេបង់សេវាឲ្យ ដោយមិនចេញវិក័យប័ត្រក៏មាន ប្រមូលលុយដាក់ហោប៉ៅចែកគ្នា យ៉ាងងាយ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុង១ខែៗរាប់សិបលានថែមទៀត?។ បើតាមការអះអាងពីមន្ត្រីពាក់ព័ន្ធមួយចំនួនដែលបម្រើកាងារតាមច្រកប្រមូលពន្ធគយបានលួចបង្ហើបឲ្យដឹងថា ទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ឬមិនគ្រប់ដែលនាំចូលពីប្រទេសថៃ មានដូចជា ស្រាបៀរជាច្រើនប្រភេទ ភេសជ្ជៈកំប៉ុង ឬដប […]
ប្រជាពលរដ្ឋរសនៅខេត្តត្បូងឃ្មុំអបអសាទរ ចំពោះ ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់មានចំណាត់ការណ៍បង្រ្កាបល្បែងស៊ីសងទាន់ពេលវេលា នៅក្នុងខេត្តត្បូងឃ្មុំ
ថ្ងៃសុក8រោចខែបុស្សឆ្នាំថោ:បញ្ចស័ក ពុទ្ធសករាជ2567ត្រូវនឹងថ្ងៃ2ខែកុម្ភឆ្នាំ2024 (ខេត្តត្បូងឃ្មុំ )បទបញ្ជារបស់ឯកឧត្តមបានដាក់ឲ្យលោកឧត្តមសេនីយ៌ទោម៉ុន មាគ៌ាស្នងការដ្ឋានខេត្តត្បូងឃ្មុំនឹងធ្វើការចុះបង្ក្រាបល្បែងស៊ីសងឲ្យ ខានតែបាននៅគ្រប់បណ្តាលស្រុក មិនឲ្យមានកើតឡើងតទៅទៀតកន្លងមកមានបងប្អូនអ្នកសារព័ត៌មានមួយចំនួន បានចុះផ្សព្វផ្សាយថាល្បែងស៊ីសងលេងរីកដុះដាលដូចផ្សិត តាមការពិតព័ត៌មានមិនពិតទេ ដូចការចុះផ្សាយនោះឡើយកន្លងមកអ្នកព័ត៌មានចុះផ្សាយនោះ យកតែរូបចាស់ៗដដែលៗ មកធ្វើការផ្សាយលោកស្នងការខេត្តត្បូងឃ្មុំ សុំធ្វើការច្រានចោល ទាំងស្រុងថាមានល្បែងស៊ីសងច្រើនកន្លែងតែតាមការពិត មិនមានទីតាំងណាពិតប្រាកដឡើយ យកមកផ្សាយតែរូបភាពចាស់ រាប់ឆ្នាំមកហើយ សូមសាធាណ: ជនមេត្តាជ្រាបជាព័ត៌មាន នៅតាមស្រុកនិមួយៗ លោកបានដាក់កម្លាំងចុះទៅត្រួតពិនិត្យ គ្រប់ស្រុកទាំងអស់ហើយ ត្រូវសហការចូលរួមជាមួយលោកអធិការស្រុក ដើម្បីទប់ស្កាត់ មិនឲ្យមានលេងល្បែង ជាដាច់ខាន ធ្វើយ៉ាងបង្ក្រាបឲ្យខាងតែបាន។ ប្រជាពលរដ្ឋមានការអបអរសាទរាល់ចំណាត់ការណ៌ របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាកខេត្តត្បូងឃ្មុំ និងលោកស្នងការខេត្តត្បូងឃ្មុំ យ៉ាងខ្លាំងសព្វថ្ងៃកំលាំងសមត្ថកិច្ចគ្រប់ស្រុកខំប្រឹងប្រែងអស់ពីកម្លាំងចិត្តកម្លាំងកាយ ដើម្បីធ្វើការជូនប្រជាពលរដ្ឋ ក្នុងខេត្តឲ្យមានសុវត្ថិភាពគ្រប់ទីកន្លែងក្នុងខេត្តត្បូងទាំងមូល។ ជាចុងក្រោយឯកឧត្តមស្នងការដ្ឋានខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋបើមានល្បែងស៊ីសង នៅកន្លែងណាមេត្តាជួយរាយការមកកាន់ស្នងការខេត្តត្បូងឃ្មុំ លោកនឹងបញ្ជាអោយកម្លាំងចុះទៅបង្ក្រាប បើសិនជាមានល្បែងស៊ីសង នៅស្រុកណាក៌ដោយ លោកធានាបង្ក្រាបអោយអស់ ជាបន្តបន្ទាប់ បើស្រុកណានៅលួចឲ្យលេងបន្តទៀត លោកស្នងការនឹងដកបញ្ឈរជើង ឬបណ្ដេញចេញពីអង្គភាព ចុងបញ្ចប់សំណូមពរដល់បងប្អូនអ្នកសារមានទាំងអស់មេត្តាកុំយករូបចាស់ៗមកចុះផ្សព្វផ្សាយបន្តសូមចុះមកយកព័ត៌មានពិត.!៕
ដីព្រៃសម្បត្តិរបស់រដ្ឋត្រូវបានជនខិល ខូចមិនស្គាល់អត្តសញ្ញាណយកគ្រឿងចក្រមកឈូសឆាយធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួននៅស្រុករវៀង..!
ថ្ងៃទី០១ខែកុម្ភះឆ្នាំ២០២៤ (ខេត្តព្រះវិហារ)យោងតាមប្រភពពីប្រជាពលរដ្ឋ ក្នុងស្រុករវៀង បានឲ្យ ដឹងថា÷ មានគ្រឿងចក្រ ១គ្រឿង កំពុងចូលទៅឈូសឆាយនិងទន្ទ្រានដី ព្រៃដែលជាសម្បត្តិរបស់រដ្ឋ យកមកធ្វើកម្មសិទ្ធិ ប្រព្រឹត្តនៅ ចំណុចភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្ត ព្រះវិហារ។ ប្រភពដដែលបានបន្តទៀតថា ÷ដីនេះគឺជាដីគម្របព្រៃឈើរបស់រដ្ឋបាល រក្សា ទុកជាសម្បត្តិរដ្ឋ យូរឆ្នាំហើយ ស្រាបមកដល់ថ្ងៃទី ៣០ខែ មករា ឆ្នាំ ២០២៤ មានជនមិនដែលស្គាល់មុខ មកពីខេត្តកំពង់ធំបានយកគ្រឿងចក្រ មានត្រាក់ទ័រមកឈូសឆាយ កាយដី ព្រៃរបស់រដ្ឋ ដោយគ្មានច្បាប់អនុញាតិ ពេលឃើញកំពុងធ្វើសកម្មភាពប្រជា សហគមន៍បានរាយការណ៍ជូនទៅ លោកហោ ប៊ុនហួរ អភិបាលស្រុករវៀងដើម្បី ជួយ ធ្វើអន្តរាគមន៍ ។ ក្រោយពីមានបទបញ្ជារបស់លោក អភិបាលស្រុក កំលាំងសហការរបស់ លោកមេប៉ុស្តិ៍រដ្ឋបាលឃុំរៀបរយនិង កំលាំងរដ្ឋព្រៃឈើស្រុករវៀងដឹកនាំ ដោយលោកស៊ិន ស៊ីវុត្ថា បានចុះទៅ ដល់ទីតាំងកើតហេតុនោះភ្លាមៗហើយក៏ប្រទះឃើញត្រាក់ទ័រកំពុងធ្វើ សកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋ និងកាប់ដើមឈើផ្តួលរលំអស់ជាច្រើន ហិកតា ពេលនោះកំលាំងជំនាញធ្វ់ើការសួរនាំជនទាំងនោះប៉ុន្តែជននោះ នាំគ្នារាត់ចោលត្រាក់ទ័រប្រភេទម៉ាកគូបូតាសេរី៨៥មួយគ្រឿងជនខិលខូច ទាំងនោះមិនស្គាល់អត្តសញ្ញាណពិត […]