ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នាយប៉ុស្តិ៍​នគរបាលច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោងនិងបក្ខពួកបើកដៃអោយក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.!

ថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០២៤ (ព្រៃវែង​)÷ យោងតាមប្រភពរាយការណ៍ពីមន្រ្តីច្រកបានឲ្យដឹងថា÷ លោក អាន សុផល នាយប៉ុស្តិ៍​នគរ បាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោងនិងបក្សពួកបើកដៃ​ឲ្យឈ្មួញ​តូចធំ នាំ​ទំនិញ​គេច​ពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ចេញពីប្រទេសវៀតណាមចូល​តាម​ច្រក​យ៉ាង​ពេញបន្ទុក​ទាំងយប់​ទាំង​ថ្ងៃ យក​មក​ស្តុក​ទុក​នៅ​ផ្ទះ​មេឈ្មួញ​ជើង​ខ្លាំង​ម្នាក់នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែងនិង​ដឹកបន្ត​ចែកចាយនៅលើទីផ្សារនានា និងចូលទៅកាន់រាជធានីភ្នំពេញផងដែរ.ដោយមិនរំខាន់​ដល់​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ពាក់​ពន្ធ័ច្រកនិងនៅតាម​ដងផ្លូវឡើយ។​ ហេតុនេះភាពមិនប្រក្រតីពុករលួយ​របស់​លោក អាន សុផល នាយប៉ុស្តិ៍​នគរ បាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​​អា​ង៉ោង ប្រេី​តួនាទី និង​អំណាច​ប្រព្រឹត្តអំពើពុករលួយ រយៈ ពេល​ច្រើន​ខែ ឆ្នាំ​មកហើយ គឺ​អាង​ខ្នងបង្អែក​រឹងមាំ ក្នុងខេត្តទេីបលោក អាន សុផល មេប៉ុស្តិ៍​ច្រក​ទ្វេភាគីព្រំដែនស្វាយអាង៉ោងហ៊ាន​ធ្វើ​អ្វីៗតាមអំពើ​ចិត្ត។ ​ប្រភព​បានបន្តថា÷ មួយ​រយៈ​ចុង​ក្រោយ​នេះ​សមត្ថកិច្ច​ពាក់​ពន្ធ័​នៅ​ច្រកស្វាយ​អាង៉ោង កំពុងត្រូវប៉ាន់ប្រមូលសេដ្ឋកិច្ចនិងថ្នូរបើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពី​ប្រទេសវៀតណាមកាន់តែ​ច្រើនឡើងៗ​។​​តាមរយៈ​ការ​បើកដៃ​ឲ្យ​ក្រុមឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពី​ប្រទេសវៀតណាមយ៉ាងពេញគំហុក​គឺ លោក អាន សុផល នាយប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​​អា​ង៉ោង ប្រមូល​លុយ​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃមិន​ញញេី​ត​ អង្គភាព​ប្រឆាំង​អំពើពុករលួយឡើយ។ ហេតុដូច្នេះសូមលោក ឈឿន ប៊ុនឆន ស្នងកា រដ្ឋាននគរបាលខេត្តព្រៃវែង លោក សួនសុម៉ាលីន អភិបាលខេត្ត​ព្រៃវែងជាពិសេសលោកឧត្តមសេនី យ៍ ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្រោប្រវេសន៍ មេត្តាដាក់ការស្រាវជ្រាវសេុីបអង្កេតទៅលើ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ជំរុញឱ្យអាជ្ញាធរក្រុង/ស្រុក ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសបញ្ហាប្រភពទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់..!

ថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០២៤ មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង/ស្រុក ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដែលកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសបញ្ហាប្រភពទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពខេត្ត ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ប្រធានសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត រួមទាំង មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង/ស្រុកទាំង៥ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងដល់រដ្ឋបាលក្រុងស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពោលគឺត្រូវខិតខំធ្វើយ៉ាងណា ឲ្យបាននូវលទ្ធផលការងារកាន់តែមានការរីកចម្រើនជាលំដាប់។ ឯកឧត្តម បានជម្រុញដល់គណៈបញ្ជាការឯកភាពក្រុង/ស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះបទល្មើសគ្រប់រូបភាពដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ ដូចជាល្បែងស៊ីសងខុសច្បាប់ បញ្ហាប្រើប្រាស់និងជួញដូរគ្រឿងញៀន ជាពិសេសត្រូវយកចិត្តទុកដាក់តាមដាន និងជួយអន្តរាគមន៍ដល់ពលរដ្ឋនៅតាមមូលដ្ឋានពាក់ព័ន្ធនឹងបញ្ហាទឹក ទោះបីជាខេត្តមណ្ឌលគិរី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ .!

ភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត​ជាង ៥ពាន់នាក់។ អគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូងដែលសម្ពោធនេះ ជាអគារបម្រើដល់ការសិក្សា​ថ្នាក់មហាវិទ្យាល័យ​សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល។ អគារនេះសាងសង់លើដីទំហំ ៦ហិកតា។ ដំណើរ​ការ​រៀបចំអភិវឌ្ឍទីតាំងនេះ មានរយៈពេល ៥ឆ្នាំ ដោយសម្រេចបានជំហានទី១ និង​បានប្រើប្រាស់ថវិកា​សរុប​ចំនួនជាង៦លានដុល្លារ ដោយរួមមានការរៀបចំអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និង​ផ្នែកទន់ ការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រមានចំនួន ៥,២៣២នាក់ នារី ៣,២១៧នាក់ ស្មើនឹង ៦១.៥ ភាគរយ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៥៨៧នាក់ នារី ២,៩៥៤នាក់ ស្មើនឹង ៦៤.៤ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦៤២នាក់ នារី ២៦៣នាក់ ស្មើនឹង ៤០.៩ភាគរយ និងថ្នាក់​បណ្ឌិត​ចំនួន ៣នាក់។ សម្តេចធិបតី ហ៊ុន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជល់មាន់តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែងនៅជុំវិញ”ផ្សារស្រែវាល”ក្នុងភូមិត្រពាំង ឈូកឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនបង្រ្កាប.!

ថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០២៤ ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋនិងអាជីវករលក់ដូរ បានរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង នៅជុំវិញ”ផ្សារស្រែវាល”ស្ថិតនៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាំគ្នាបើកលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! ដែលធ្វើអោយគេសង្ស័យថា! ទីតាំងល្បែងទាំងអស់នេះ ប្រហែលជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហើយមើលទៅ.!។ ជាមួយគ្នានេះដែរ ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែងនៅជុំវិញ”ផ្សារស្រែវាល”ក្នុងទឹកដី ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង (ពោលគឺ)បើកលេងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សា តែម្តង គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្រ្កាប!ឬទប់ស្កាត់នោះឡើយ! ព្រោះខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍.!។ ប្រភពដដែលពីពលរដ្ឋ និងអាជីវករលក់ដូរ បានអោយដឹងទៀតថា! ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង ដែលមានទីតាំងខាងលើ បើកលេងបង្កភាពអនាធិបតេយ្យ ធ្វើអោយពួកគាត់មានការភ័យខ្លាច និងព្រួយបារម្ភ បញ្ហាអសន្តិសុខ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាលួច ឆក់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កាស៊ីណូថ្មពេជ្រ ស្ថិតនៅភូមិក្អមសំណរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល បើកអោយពលរដ្ឋខ្មែរដែលញៀនល្បែងចូល លេងល្បែងស៊ីសងខុសច្បាប់យ៉ាងពេញបន្ទុក រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០២៤ ខេត្តកណ្តាល៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា÷កាស៊ីណូថ្មពេជ្រ ដែលបើកដំណើរការអោយក្រុមញៀនល្បែងខ្មែរចេញចូលលេង ល្បែងមាន់ជល់បៀអាប៉ោងយូគីជាច្រើនប្រភេទដែលកំពុងបើកអោយប្រជាពលរដ្ឋខ្មែរមកលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ឃុំ. ស្រុក. រក្សាភាពស្ងៀមស្ងាត់។ កាស៊ីណូថ្មពេជ្រ ស្ថិតនៅជាប់ច្រកទ្វារអន្តរជាតិក្អមសំណរ ភូមិក្អម សំណរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដូចជា៖ល្បែង ជល់មាន់ អាប៉ោង បៀ យូគីនិងល្បែងជាច្រើនប្រភេទទៀតយ៉ាងពេញបន្ទុក រហូតកើតមានប្រើអំពើហិង្សាជាញឹកញាប់ផងដែរ ព្រោះសមត្ថកិច្ចប្រចាំ កាស៊ីណូថ្មពេជ្រ មិនព្រមចាត់វិធានការទប់ស្កាត់នោះទេ! បែជាបណ្តែតបណ្តោយអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសង ដោយសេរីយ៉ាងគគ្រឹកគគ្រេងស្របពេលដែលអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់មិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ ។ គួររំលឹកថា កាលពីថ្ងៃទី៥ ខែ តុលា ឆ្នាំ២០២៣ គណៈកម្ម ការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីណែនាំមួយស្តីពីការ រឹតត្បិតការលេងល្បែងភ្នាល់ក្នុងកាស៊ីណូ នៅព្រះរាជាណា ចក្រកម្ពុជា ដោយអនុលោម តាមមាត្រា៦៨ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលក្នុងនោះ ចំណុចទី៤ បានចែងយ៉ាងច្បាស់ ពីការហាមមិនអនុញ្ញាត ប្រជាពលរដ្ឋខ្មែរទូទៅ.រួមទាំង កងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈនិងពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោត មិនអនុញ្ញាតចូលលេងល្បែងស៊ីសងនោះទេ។ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជ កម្ម […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជំរុញឲ្យអាជ្ញាធម៌បង្ក្រាបល្បែងស៊ី សងខុសច្បាប់ក្នុងភូមិសាស្ត្រខេត្ត ឲ្យអស់កុំឲ្យមានបន្តទៀត…!

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិភាក្សាលើការងារល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល/អភិបាលរងស្រុក/ក្រុងទាំង៧ ព្រមទាំងពាក់ព័ន្ធជាច្រើនរូបទៀត។ មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា ៖ «អាជ្ញាធរត្រូវចុះបង្ក្រាប និងពិនិត្យអាជ្ញាប័ណ្ណអាជីវកម្មល្បែង តាមមូលដ្ឋាន ហើយបើពិនិត្យឃើញថាមិនមានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណផុតកំណត់ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ។ ចំណែក កន្លែងដែលមានអាជ្ញាប័ណ្ណ បន្តឱ្យបើក ប៉ុន្តែមិនឱ្យពង្រីកទីតាំងបន្ថែមជាដាច់ខាត»។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបញ្ជាឱ្យរដ្ឋបាលខេត្ត ត្រូវបង្កើតក្រុមការងារដឹកនាំដោយអភិបាលរងខេត្ត០១រូប ដែលមានមន្ទីរ/អង្គភាព និងរដ្ឋបាលក្រុង/ស្រុក ជាសមាជិក ដើម្បីបង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ក៏បានដាស់តឿនទៅដល់អាជ្ញាធរមូលដ្ឋាន « ត្រូវត្រួតពិនិត្យទីកន្លែង ដែលមានល្បែងស៊ីសងគ្រប់ប្រភេទឲ្យបានច្បាស់លាស់ ដើម្បីបង្ក្រាបឲ្យមានប្រសិទ្ធភាព […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឈ្មួញឈើឈ្មោះ ផលវែង និងឈ្នោះ ធាឈ្មួញចាស់វស្សាយករថយន្តឡានសាំយុងចំនួន២គ្រឿងចូលដឹកនិងជញ្ជូនឈើពីស្រែភ្នី ឃុំវឌ្ឍនះ ស្រុកសំបូរ សមត្ថកិច្ចក្នុងខេត្ត ស្ងៀមស្ងាត់…?

ថ្ងៃទី០៨ខែកុម្ភះឆ្នាំ២០២៤ (ខេត្តក្រចេះ)ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា÷មានមេឈ្មួញចាស់វស្សាឈ្មោះផលវែង និងធា ធ្វើសកម្មភាពដឹកជញ្ជូនឈើពីភូមិភ្នីឃុំវឌ្ឍនះស្រុកសំបូរខេត្តក្រចេះ ឆ្លងកាត់ស្រុកព្រែកប្រសព្វឆ្ពោះទៅចែក ចាយក្នុងស្រុកស្ទឹងត្រង់ជារៀងរាលថ្ងៃ។ មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តី បរិស្ថាន សមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ចនគរបាលខេត្តក្រចេះ ញញើតនឹងឥទ្ធិពលមេឈ្មួញចាស់វស្សា ឈ្មោះផលវែង និង ឈ្មោះធា ហើយទុកឲ្យឈ្មួញម្នាក់នេះប្រព្រឹត្តបទល្មើសដឹកជញ្ជូនព្រៃឈើតាមអំពើចិត្តហ៊ានប្រព្រឹតបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះបាន យ៉ាងរលូនសមត្ថកិច្ចក្នុងខេត្តមិនហ៊ានប៉ះពាល់មេឈ្មួញចាស់វស្សាឈ្មោះ ផលវែងនិង ឈ្មោះធានោះទេ។ ប្រភពពីប្រជាពលរដ្ឋនិងមន្រ្តីអាជ្ញាធរមូលដ្ឋានក្នុងខេត្តក្រចេះបានឲ្យដឹងថា÷ បច្ចុប្បន្ន​មេឈ្មួញឈ្មោះ ផល វែងនិងឈ្មោះធាទាំងពីរូបនេះ នៅតែប្រព្រឹត្តបទ ល្មើស ដឹក ជញ្ជូនឈើប្រភេទគ្រឿងផ្ទះ យ៉ាងអាណាធិបតេយ្យយូរមកហើយដោយគ្មានអ្នកបង្ក្រាប។ ប្រភពបានឲ្យដឹងទៀតថា ÷មេឈ្មួញឈ្មោះផលវែង និងឈ្មោះធាប្រើប្រាស់រថយន្តសាំយុងចំនួន២គ្រឿងដើម្បីនិងដឹកជញ្ជូនឈើចេញពីព្រៃអភិរក្ស ព្រៃឡង់ដើម្បីបន្តយកទៅ ចែកចាយតាមតាមបណ្តា ស្រុកផ្សេងៗជារៀងរាល់យប់ដោយគ្មានមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ សូម្បីតែសមត្ថកិច្ចក្នុងខេត្ត ក៏ស្ងៀមដែរមិន ហ៊ានប៉ះ ពាល់មេឈ្មួញឈ្មោះផលវែងនោះ ឡើយ។ ប្រភពស្និទ្ធនឹងមេឈ្មួញឈ្មោះ ផលវែងបានឲ្យដឹងថា÷ បើគ្មានការបើក ដៃពីអ្នកធំក្នុងខេត្តក្រចេះទេនោះគឺឈ្មួញ ឈ្មោះផលវែងនិងឈ្មោះធា នេះមិនអាចដឹកជញ្ជូនឈើអារច្រៀកប្រភេទ គ្រឿងផ្ទះឆ្លងកាត់ខេត្តបានយ៉ាងរលូននោះឡើយគឺមានការបើកដៃពី មន្ត្រីក្នុងខេត្តផងដែរ។ ប្រជាពលរដ្ឋក្នុងខេត្តក្រចេះសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាដាក់កំលាំងពិនិត្យអាវុធហត្ថខេត្តក្រចេះផងទាន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី០៧ខែកុម្ភះឆ្នាំ២០២៤ ភ្នំពេញ៖ ប្រភពព័ត៌មានពីប្រជាពល រដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់បានអោយដឹងថា ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញកំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់និងបង្រ្កាបនោះទេ!គេសង្ស័យថាជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេដឹង? ទើបមិនព្រមបង្រ្កាប។ ប្រភពបានបន្តថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតដែលបើកអោយក្រុមញៀនល្បែងចេញចូលលេងជារៀងរាល់ថ្ងៃ  គេមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់និងបង្រ្កាបក្រុមញៀនល្បែងហ្គេមបាញ់ត្រីដែលមកប្រមូលផ្តុំគ្នាចូលទៅលេងល្បែង សុីសងនៅទីតាំងខាងលើនៅឡើយទេ!ប្រហែល ម្ចាស់បនល្បែងសុីសងខុសច្បាប់ទាំងនោះបានផ្តល់ប្រយោជន៍ខែថ្ងៃអោយអស់ទេដឹង?ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់និងបង្ក្រាប សោះ!ធ្វើអោយប្រជាពលរដ្ឋរស់នៅមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំងបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មលួច.ឆក់.ប្លន់.គាស់ផ្ទះគ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារដើម ចមកើតចេញពីល្បែងសុីសងនេះឯង។ ហេតុនេះហើយទើបប្រជាពលរដ្ឋស្នើរសុំដល់លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមននិងលោក យិន សាន អធិការដ្ឋាននគរបាលខណ្ឌចំការមន មេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើនេះផងជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញមេត្តាចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាបអោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ គួររំលឹកផងដែរថាកាលពីថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាលរាជធានី.ខេត្តទាំង ២៥ខេត្ត.ក្រុង. អោយបង្រ្កាបរាល់ល្បែងខុសច្បាប់មិនលើក លែង!បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្ត. ណាមិនហ៊ានទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងនោះទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀត ផង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់. ខណ្ឌចំការមនបែជាបណ្តែតបណ្ដោយអោយមានល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងមិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបអោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ត្រីរ័ត្ន ចាន់ណា ផ្ញើសារលិខិតសូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុ

ខេត្តត្បូងឃ្មុំ÷លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណាមេបញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថខេត្តត្បូងឃ្មុំ និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថខេត្ត ត្បូងឃ្មុំបានផ្ញើសារលិខិត សូមគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងឱកាសនៃទិវាដ៏មហាវិសេស វិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម ឧទ្ទិសបួងសួង ដល់គុណបុណ្យបារមី នៃវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គលក្នុងក្រុមគ្រួសារ និងបន្តសម្រេចបានជោគជ័យ គ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះវីរភាពដ៏ឧដុង្គឧត្តមរបស់ សម្តេចវិបុលសេនាភក្តី ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម និងប៉ិនប្រសប់ដោយបានចូលរួម ដឹកនាំប្រជាជាតិកម្ពុជា ក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បែកធ្លាយរឿងលោក យឹម ប៊ុនរ៉ុម ប្រធាន​មន្ទីរ​ធនធនធានទឹកខេត្តបន្ទាយមានជ័យរត់​ការ​ទប់​តំណែង បន្ទាប់​ពី​លេចរឿង​លេង​ល្បែង​នៅ​ក្នុង​កាស៊ីណូ

ថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០២៤ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តូចតាច​នៅក្នុង​មន្ទីរ​ធនធានទឹក​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹងថា លោក យឹម ប៊ុន​រ៉ុម ​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​បន្ទាយមានជ័យ កំពុង​សប្បាយ​វ​ក់វក់ល្បែង​កាស៊ីណូ​ណាហ្គា​វើល ដោយ​ក្នុង​មួយ​ខែ​មួយខែ​ចាញ់​អស់​រាប់​ម៉ឺន​ដុល្លារ​អាមេរិក ខណ​:​ប្រភព​លុយ​ត្រូវបាន​ដាក់​ការសង្ស័យថា បានមក​ពី​អំពើ​ពុករលួយ​ពី​កិបកេង​ថវិកាជាតិ លើ​គម្រោង​សាងសង់​នានា​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​?។​ ​ប្រភព​បាន​បន្តទៀតថា លោក យឹ​ម ប៊ុនរ៉ុម កំពុងតែ​ល្បីល្បាញ និង​អំពើ​អបាយមុខ​នាំ​ស្ពោះ​ទៅ​រកសេចក្ដី​វិនាស​នោះ​គឺ​ល្បែងស៊ីសង​នៅ​ក្នុង​កាស៊ីណូ​ណាហ្គា​វើល​ខណ​:​ស្ទើរ​រៀង​រាល់​សប្តាហ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ សុក្រ និង​ថ្ងៃ​សៅរ៍ លោក​តែង​ប្រើ​ពេល​មក​អង្គុយ​បែរមុខ​ទៅរក​ទូ​ហ្គេម​ដៃដល់​រវល់​របស់គាត់​នោះ​ត្រូវបាន​គេ​ថតរូប​កំពុង​ប្រតិបត្តិការ​ចុច​ហ្គេម​យ៉ាង​មមាញឹក​កាលពីពេល​ថ្មីៗ​នា​ខែ​មករា​ឆ្នាំ 2024 ។ អង្គុយ​លើ​កៅអី​ពណ៌​ក្រហម​យក​ជើង​គង​ទាក់​ខ្លា​ស្លៀកខោ​ជើងវែង​ពាក់​អាវ​ស​ដៃ​វែង​កោរសក់​យក​វ៉ែនតា​ពាក់​លើ​ថ្ងាស​និង​ដៃស្ដាំ​បញ្ជា​ទូ​ហ្គេម​គឺ​លោក​ យឹម ​ប៊ុនរ៉ុម ​ប្រធាន​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ​កំពុងតែ​សប្បាយ​វក់​និង​ល្បែងស៊ីសង​នៅ​ក្នុង​កាស៊ីណូ​ណាហ្គា​វើល ។​ ​បើ​យោង​តាម​ក្រុម​អ្នក​មាន​ល្បែងស៊ីសង​បង្ហើប​ប្រាប់​ឲ្យ​អ្នកសារព័ត៌មាន​ក្នុងស្រុក​មួយ​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី 30 ខែ​មករា​ឆ្នាំ 2024 ថា សូម​កុំ​ច្រឡំ​មនុស្ស​ដែល​យើង​នាំគ្នា​មើល​ពី​ក្រោយ​នោះ គាត់​មិន​មែន​ជា​តួ​ហុងកុង​ទេ គឺជា​លោក យ​ម ប៊ុនរ៉ុម ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ​គាត់​ជា​ជនជាតិ​ខ្មែរ ។ គាត់​បាន​មក​ព្យាករណ៍​នៅ​ក្នុង​កាស៊ីណូ​ណាហ្គា​វើល គិតគូ​ពី​រ​រឿង​សេដ្ឋកិច្ច​។ ដៃ​របស់​គាត់​គឺ​រវល់​ចុច​ទូ​ហ្គេម​ខ្នាត 10 សែន​ដុល្លារ? ។ គាត់​ចុច​ម៉ា​ប៉ុក​៦០​ដុល្លារ​ប្រឹងប្រែង​ណាស់​គាត់​មិន​បាន​គិតគូរ​អំពី​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ធ្វើស្រែ​ចម្ការ​នោះ​ទេ? ។ ហើយ​ពេល​គាត់​ចូល​លេង​ល្បែង​ក្នុង កាស៊ីណូ​ណា​កាវើ​លម្ដងៗ​គឺ​កាន់​លុយ​ទៅ​មិនតិច​ជាង 5 ទៅ 6 ម៉ឺន​ដុល្លារ​អាមេរិក​នោះទេ មិនដឹងថា​គាត់​បាន​លុយ​ពី​ណា​មក​ទេ […]