ព័ត៌មានជាតិ

បទល្មើសនេសាទគ្រប់ប្រភេទរីកដូចផ្សិតបណ្ដែតលើផ្ទៃទឹកព្រែកកាឆុងបង្អួតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនិង មន្រ្តីជំនាញ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ…!

ថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤
(ខេត្តត្បូងឃ្មុំ)÷ ប្រភពពីប្រជានេសាទលក្ខណៈគ្រួសារ បានអោយដឹងថា បទល្មើសនេសាទគ្រប់ប្រភេទ កំពុងរីកបណ្ដែតនៅលើផ្ទៃទឹកព្រែកការឆុង
ព្រែកពាមព្រែកការហែរ បឹងខ្វាវ ចុង
ព្រែក កំពង់រ័ត្ន និង ព្រែកជីក
បង្អួតអាជ្ញាធរនិងសមត្ថកិច្ចមន្រ្តីជំនាញពាក់ព័ន្ធក្នុងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំបទល្មើសទាំងនោះហាក់ដូចជាមានខ្នងបង្អែករឹងមាំ ពីសមត្ថកិច្ចជំនាញ និងមេខ្លោងនៅពីក្រោយ។បណ្ដែតបណ្ដោយឲ្យមានបទល្មើសនេសាទតាមដងព្រែកអណ្ដែតពេញលើផ្ទៃទឹកព្រែក។

ពលរដ្ឋជាច្រើនគ្រួសារដែលប្រកបរបនេសាទស្របច្បាប់បានរៀបរាប់ប្រាប់ឲ្យដឹងថា ទោះបីជារដូវបិទនេសាទក៏ ដោយ ក៏មានអ្នករករបរនេសាទខុសច្បាប់ព្រោងព្រាតលើផ្ទៃទឹកដែលបានដាក់របាំងណររ៉ាវ ឬហៅថា របាំងឈឹប ដែលមានក្រឡាញឹកជាការធ្វើឲ្យកូនមច្ឆជាតិគ្រប់ប្រភេទរងនូវការវិនាសហិនហោចផុតពូជ ជាបណ្ដើរៗហើយ។ ប្រភពបានបន្តអោយដឹងថាការដាក់សាច់ក្រឡាញឹកបាន ព្រោះមានមន្ត្រីធ្វើការក្នុងស្រុកនៅពីក្រោយទើបហ៊ានដាក់របាំងស្បៃ
បែបនេះ ហើយបើមិនមែនជាបក្ស ពួកគេទេ សូម្បីតែពួកគាត់រកត្រីដាក់
លបឬដាក់តាមក្បួនខ្នាតច្បាប់ជលផលក៏មិនបានផង។ បើតាមប្រ
ភពពីប្រជានេសាទនៅឃុំឈូក
បានឲ្យដឹងថា លោកគឹម ដារិទ្ធ ហៅ ត្រេនប្រធានសង្កាត់ជលផលស្រុកក្រូចឆ្មារ មិនដែលចុះបង្ក្រាបក្រុមពួក
ដាក់របាំងស្បៃមុង ក្រឡាល្អិតប្រវ៉ែង
រាប់រយម៉ែត្រ ដាក់តាមព្រែករាប់សឹប
គីឡូម៉ែត្រនេះឡើយក្រៅតែចុះប្រមូល
ផលប្រយោជន៍តែប៉ុណ្ណោះ។

ប្រភពបានបន្តទៀតថា បើបណ្ដោយអោយមាន ការដាក់របាំងក្រឡាល្អិតបែបនេះបន្តទៀត ច្បាស់រលាយអស់ហើយធនធានមច្ឆជាតិ ។ ប្រភពបានបន្ថែមថា មិនមែនត្រឹម តែអាជ្ញាធរដែនដីនោះទេដែលត្រូវមកប្រមូលលុយពីបទល្មើសនេសាទទាំង
នោះគឺមានខាងអធិការទន្លេមគង្គផងដែរ ។

ក្នុងនោះសូម្បីតែថ្នាក់ដឹកនាំខេត្ត ជាពិសេសស្ថាប័នជំនាញរដ្ឋបាលជលផល,ក៏ដូចជាមន្ទីរកសិកម្ម ក៏មិនឃើញមានចំណាត់ការចំពោះបញ្ហាបទល្មើសនេសាទនៅស្រុកក្រូចឆ្មារនេះទេ។ បទល្មើសនេសាទទាំងនេះសូម្បីតែមន្ត្រីនៅដែនអភិរក្សក៏ទទួលស្គាល់ថា មានកើតឡើង
ព្រោងព្រាត ដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចជំនាញម្ដងណាឡើយ។

ចំណែកលោក អៀម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផល ខេត្ត ត្បូងឃ្មុំ
មិនអាចសុំការពន្យល់បាននោះទេ
ប៉ុន្តែបើតាមប្រភពពីមន្ត្រីរាជការនៅខេត្តបានខ្សឹបខ្សៀវថា បទល្មើសនេសាទគេបាននិយាយសម្រប
សម្រួលដើម្បី ឲ្យមានបទ ល្មើស
នេសាទនៅក្នុងខេត្តត្បូងឃ្មុំទាំង
មូល។

ជាងនេះទៅ ទៀតគឺមិនមែនទើបតែឆ្នាំនេះនោះទេ សូម្បីតែឆ្នាំមុនៗរាប់សិបឆ្នាំមកហើយ គឺក្រោមការគ្រប់គ្រងដឹកនាំរបស់លោកគឹម
ដារិទ្ធហៅត្រេនប្រធានសង្កាត់រដ្ឋ
បាលជលផលបែងចែកផលប្រយោជន៍ជាមួយពួកបទល្មើស
នេសាទខុសច្បាប់ទាំនោះ។

ក្រុមប្រជានេសាទលក្ខណះគ្រួសារ
លើកឡើងថាតើឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំដែលទើបតែមក កាន់តំណែងថ្មីៗនិងលោកឧត្តមសេនីយ៍ទោ ចិន នីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំរួមនិងលោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា
មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
ត្បូងឃ្មុំ បានដឹងរឿងនេះដែរឬយ៉ាងណានោះទេ?៕ មានត

Leave a Reply

Your email address will not be published.