ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កាសុីណូកាឡាក់សុីជ្រៃធំ បើកឲ្យពលរដ្ឋខ្ម្មែរចូលលេងល្បែងជល់មាន់ខុសច្បាប់យ៉ាងអានាធិបតេយ្យ

កាសុីណូកាឡាក់សុីជ្រៃធំ បើកឲ្យពលរដ្ឋខ្ម្មែរចូលលេងល្បែងជល់មាន់ខុសច្បាប់យ៉ាងអានាធិបតេយ្យ

ខេត្តកណ្តាល:  ក្រុមរអ្នកញៀនល្បែង ទាំងអ្នកមានធនធានច្រើន និងអ្នកមានធនធានតិចតួចមកពីគ្រប់ទិសទី បាននាំគ្នាសម្រុកចូលទៅលេងល្បែងជល់មាន់ បៀរ និងអាប៉ោង ដោយខុសច្បាប់យ៉ាងគគ្រឹកគគ្រេងនៅក្នុងកាសុីណូកាឡាក់សុីជ្រៃធំ ដែលស្ថិតនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនប្រទេសវៀតណាម ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនខ្ចីអើពើក្នុងការចាត់វិធានការផ្លូវច្បាប់ទៅលើម្ចាស់កាសុីណូ និងអ្នកញៀនល្បែងជាពលរដ្ឋខ្មែរសោះឡើយ។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំពៅពូន បានឲ្យដឹងថា៖កាសុីណូកាឡាក់សុីជ្រៃធំបានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ ហើយក៏មិនដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចជំនាញខេត្តកណ្តាល ចុះទៅទប់ស្កាត់ឬហាមឃាត់ដើម្បីកុំឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងម្តងណាសោះឡើយ បើទោះបីជាដឹងថា កាសុីណូមួយនេះមិនបានអនុវត្តតាមកិច្ចសន្យារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសេចក្តីណែនាំរបស់នាយកដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃក៏ដោយ។

សេក្តីរាយការណ៍ពីពលរដ្ឋខាងលើឲុ្យដឹងទៀតថា ក្នុងមួយថ្ងៃៗ ពួកគាត់ឃើញរថយន្ត និងម៉ូតូរបស់ក្រុមអ្នកញៀនល្បែងជនជាតិខ្មែររាប់សិបគ្រឿងសម្រុកចូលទៅលេងភ្នាល់ល្បែងជល់មាន់ បៀរ អាប៉ោង នៅក្នុងកាសុីណូកាឡាក់សុីជ្រៃធំ ដោយគ្មានការរំខានពីសមត្ថកិច្ចឡើយ ដែលធ្វើឲ្យមានមន្ទិលចំពោះការមិនអនុវត្តច្បាប់របស់អាជ្ញាធររដ្ឋបាលខេត្តកណ្តាល ឬមួយថាមានមានអំណាចតិចជាងម្ចាស់កាសុីណូក៏ថាបាន។ល។

បើតាមប្រភពឲ្យដឹងថា មានមេការធំ២នាក់ជាអ្នកមើលការខុសត្រូវលើសង្វៀនជល់មាន់ក្នុងកាសុីណូកាឡាក់សុីជ្រៃធំនេះ គឺម្នាក់ឈ្មោះសុវណ្ណ និងម្នាក់ទៀតឈ្មោះញ៉ ជំនាញខាងគៀងគរពលរដ្ឋខ្មែរពីគ្រប់ទិសទីឲ្យចូលទៅលេងភ្នាល់ល្បែងជល់មាន់នៅក្នុងកាសុីណូមួយនេះ ដោយធានានូវសុខសុវត្ថិភាពថា គ្មានសមត្ថកិច្ចណាហ៊ានទៅរំខានឬបង្ក្រាបឡើយ

ឈ្មោះសុវណ្ណ និងឈ្មោះញ៉នេះជាអ្នកមើលការខុសត្រូវ

ឲ្យជ្រៃធំ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំពៅពូនរិះគន់ថា មិនគួរណាអាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញពាក់ព័ន្ធខេត្តកណ្តាល បណ្តែតបណ្តាយឲ្យពលរដ្ឋខ្មែរចូលលេងភ្នាល់ល្បែងសុីសងជល់មាន់ បៀរ អាប៉ោងខុសច្បាប់យ៉ាងឡើយ៕

Leave a Reply

Your email address will not be published.