ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី រៀបចំព្រឹត្តិការណ៍ការប្រណាំងទូក លើកដំបូង ទទួលបានភ្ញៀវទេសចរជាង ៥ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ នាឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤

(មណ្ឌលគិរី)៖ ជាលើកដំបូងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ដែលត្រឹមរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរណ៍ជាងប្រាំម៉ឺននាក់ ដែលគ្រាកន្លងមករាល់ពិធីបុណ្យ ឬថ្ងៃឈប់សម្រាកធំៗ ខេត្តមួយនេះអាចទទួលបានភ្ញៀវប្រមាណមួយម៉ឺន ទៅពីរម៉ឺននាក់ប៉ុណ្ណោះ។ ការកើនឡើងនូវចំនួនភ្ញៀវទេសចរបែបនេះ ត្រូវគេមើលឃើញថា ដោយអាជ្ញាធរខេត្ត បានរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយៗ ជាច្រើនក្នុងខេត្ត ដូចជា៖ ការប្រណាំងទូក ការប្រគំតន្រ្តី ការតាំងពិព័ណ៌ម្ហូបអាហារ និងសម្ភារៈផ្សេងៗ  បណ្តែតប្រទីប បណ្តែតកន្ទោង បង្ហោះគោម និងពិធីអកអំបុក សំពះព្រះខែជាដើម ដើម្បីបង្កភាពសប្បាយរីករាយ និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តផងដែរ។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា នេះគឺជាឆ្នាំដំបូងដែលខេត្តមណ្ឌលគិរី បានរៀបចំនូវព្រឹត្តិការណ៍ការប្រណាំងទូក ដើម្បីអបអរសាទរ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ បានបង្កនូវភាពសប្បាយរីករាយ ជូនដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនាកម្សាន្ត ក្នុងខេត្តមណ្ឌលគិរីនាពេលនេះ។ ឯកឧត្តម អភិបាលខេត្ត បន្តថា ថ្វីត្បិតតែនេះគឺជាឆ្នាំដំបូង សម្រាប់ខេត្តមណ្ឌលគិរី ក្នុងការរៀបចំពិធីប្រណាំងទូកនេះ ប៉ុន្តែយើងរៀបចំបានយ៉ាងល្អប្រសើរ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ […]

ព័ត៌មានជាតិ

ល្បែងស៊ីសងខុសច្បាប់ឆ្នោតឡូតូ និង ជល់មាន់អនឡាញ បើកលេងយ៉ាងគគ្រឹកគគ្រេងក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម….!

ថ្ងៃទី១៣ខែ វិច្ឆិកាឆ្នាំ ២០២៤ (ខេត្តកំពង់ចាម)÷ ពលរដ្ឋលើកឡើងថា : រាល់ថ្ងៃគេសង្កេតឃើញ  ក្រុមឈ្មួញធំៗ កំពុងសប្បាយនឹងការប្រ មូលលុយដោយខុសច្បាប់ពីប្រ ជាពលរដ្ឋ តាមរយៈការដាក់ពង្រាយល្បែ ងឆ្នោតឡូតូនិងជលមាន់អនឡាញ តាមទូរទស្សន៍និងលេបថតនៅតាមបណ្ដា ហាងកាហ្វេតាមផ្ទះនិងតាមតូបជាដើមក្នុងភូមិសាស្ត្រ ស្រុកស្រី សន្ធរ ខេត្តកំពង់ចាម។ ជាក់ស្ដែងថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ ២០២៤នេះ អ្នកយកព័ត៌មាន យើងបានប្រទះឃើញទីតាំងល្បែង មាន់ ជល់ អនឡាញនិងឆ្នោតឡូតូពីកន្លែងកំពុងតែដំណើរការបានដោយរលូនយ៉ាងអាណាធិបតេយ្យ។ ទីតាំងទី 1 នៅភូមិព្រៃក្រោម ឃុំព្រែក ពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្ថិតជិតប៉ុស្តិ៍រដ្ឋបាល ទីតាំងទី ២នៅភូមិផ្សារព្រែកដំបូក ឃុំ ព្រែកដំបូកស្រុកស្រីសន្ធរ ខេត្តកំពង់ ចាមកំពុងតែដំណើរការបានដោយរលូន។ មេបនល្បែងអនឡាញខាងលើដែល គេស្គាល់រហស្សនាមឈ្មោះហាក់ និងឈ្មោះខ្លាបានពង្រាយទីតាំងពាស ពេញតាមបណ្ដាស្រុកនៅក្នុងខេត្តកំពង់ចាម គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់គេ ឈរជើងសម្រាប់ ចុចស៊ី សងប្រាក់ ដែលក្រុមអ្នកញៀនល្បែងមក ភ្នាល់ចាក់លុយរាល់ថ្ងៃ ។ គួររំលឹកផងដែរថា អនុសាសន៌ របស់ប្រមុខថ្នាក់ដឹកនាំ តាមរយៈសារជាសម្លេង នារសៀលថ្ងៃទី១៤ […]

ព័ត៌មានជាតិ

ល្បែងសុីសងឆ្នោតឡូតូនិង ហ្គេមបាញ់ត្រីខុសច្បាប់លេងយ៉ាងរលូន ស្ថិតនៅក្នុងត្រពាំងខ្សាច់ឃុំឈូក ស្រុកក្រូចឆ្មារ ផ្គើនបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី   នៃកម្ពុជា….!

ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ) ៖ គួររំលឹកផងដែរថាកាលពីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដល់អភិបារាជធានី .ខេត្ត.ទាំង២៥ខេត្ត.ក្រុង.ត្រូវតែបង្រ្កាបទីតាំងបនល្បែងសុីសងគ្រប់ប្រភេទនូវទូទាំងប្រទេស ដោយគ្មានការលើកលែង។សម្ដេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្ត. ណាមិនអនុវត្តទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុង ដែនខ្លួននោះទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហា ប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ សូមបញ្ជាក់ថាថ្មីៗនេះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្តទាំអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សង សំណាងទាំអស់គ្មានការលើក លែង។ដោយឡែកនៅភូមិត្រពាំងខ្សាច់ ឃុំ ឈូក ស្រុកក្រូចឆ្មារ នៅ តែបន្តបើក ដំណើរការល្បែងសុីសងឆ្នោតឡូតូនិងហ្គេមបាញ់ត្រីខុសច្បាប់យ៉ាងគឃ្លើនផ្គើនបទបញ្ជា សម្ដេចបចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។ បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា ទីតាំង ល្បែង ឆ្នោតឡូតូនិងហ្គេមបាញ់ត្រីខុសច្បាប់ស្ថិតនៅក្នុងភូមិ ត្រពាំងខ្សាច់ជាច្រើននៅតែកៀងគរប្រមូលផ្ដុំក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ចូលទៅលេងយ៉ាងគគ្រឹកគគ្រេងដដែលផ្គើនបទបញ្ជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រីឯលោក សួស ស៊ាងលី អធិការដ្ឋាននគរ បាលស្រុកករូចឆ្មារ រក្សាភាពស្ងៀមស្ងាត់ មិនទាន់ឃើញចាត់ មន្រ្តីក្រោមឱវាទចុះទៅទប់ស្កាត់និងបង្រ្កាបទីតាំងនោះនៅឡើយទេ!តើហេតុអ្វីទៅ..? ។ ប្រភពបានបន្តថា ទីតាំងល្បែងសុីសង ឆ្នោតឡូតូនិងហ្គេមបាញ់ត្រីខុសច្បាប់ […]

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន បញ្ជាក់ថា អ្នកនៅពីក្រោយខ្នងបទល្មើស ត្រូវប្រឈមនិងការបញ្ឈប់មុខដំណែង ដោយមិនលើកលែង ទោះថ្នាក់ណាក៏ដោយ

ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២៤ (ខេត្តព្រះវិហារ )÷នាយឧត្តមសេនីយ៍ ម៉ៅ សុផាន អគ្គមេបញ្ជាការរងខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បាន សង្កត់ធ្ងន់ថា អ្នកនៅពីក្រោយខ្នងបទល្មើស ត្រូវប្រឈមនិងការបញ្ឈប់មុខដំណែង ដោយមិនលើកលែងទៀតនោះទេ ទោះថ្នាក់ណាក៏ដោយ ការបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំពិភាក្សា ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ កាលពីថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន បានលើកឡើងចំៗថា៖ កន្លងមកការបង្ក្រាប់ និងទបស្កាត់បទល្មើសនានា ក្នុងខេត្តព្រះវិហារនៅមានពុករលួយ ពេលខ្លះការបង្ក្រាបនៅមានភាពខ្លាចរអា ដោយខ្លាចអំណាចអ្នកមានឥទ្ធិពលនៅពីក្រោយខ្នង តែនៅពេលនេះទោះថ្នាក់ណាក៏ដោយ ឲតែសើបដឹងគឺបាត់បង់តួនាទី ប្រឈមចំពោះមុខច្បាប់ដោយមិនមានការលើលែង។ ហើយអ្នកដែលទទួសសំណូកសូកប៉ាន់កាងពីក្រោយ អ្នករត់ការ អ្នកផ្ដល់ដំណឹង(ដង្កូវចេញពីសាច) គឺទទួលលទ្ធផលដូចគ្នា។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន សង្កត់ធ្ងន់ថាការធ្វើសារាចរណ៍ គ្រឿងញៀន ទំនិញគេចពន្ធ ការលួចឆ្លងដែនខុសច្បាប់ ពីប្រទេសជិតខាងជាប់ព្រំដែន ការកាប់ ទន្ទ្រានដីព្រៃ ព្រៃឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើ សត្វព្រៃ មច្ឆាជាតិ។ល។ ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲខានតែបាន។ បើយើងទាំងអស់គ្នាយកបេះដូង និងតួនាទីមកធ្វើការជឿជាក់ថាធ្វើបាន បើនៅតែបណ្ដែតបណ្ដោយ […]

ព័ត៌មានជាតិ

ចង់ឲ្យព្រៃឈើនៅគង់វង្ស ត្រូវបង្ក្រាបចាប់ពីក្នុងព្រៃ រហូតដល់លើថ្នល់ និងសិប្បកម្មកែច្នៃ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំពិភាក្សា ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធន់ធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ម៉ៅ ស៊ីផាន អគ្គមេបញ្ជាការរងខេមរៈភូមិន្ទ

(ខេត្តព្រះវិហារ) ÷បើចង់ឲ្យព្រៃឈើនៅគង់វង្ស ត្រូវបង្ក្រាបចាប់ពីក្នុងព្រៃ រហូតដល់លើថ្នល់ និងសិប្បកម្មកែច្នៃ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំពិភាក្សា ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធន់ធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ម៉ៅ ស៊ីផាន អគ្គមេបញ្ជាការរងខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នាយឧត្តមសេនីយ៍ ម៉ៅ ស៊ីផាន បានបញ្ជាក់ថា៖ បើចង់ឲ្យព្រៃឈើនៅគង់វង្ស ត្រូវបង្ក្រាបចាប់ពីក្នុងព្រៃ រហូតដល់លើថ្នល់ និងសិប្បកម្មកែច្នៃ នោះមានន័យថា៖ មន្ត្រីជំនាញត្រូវតែអនុវត្តន៍ បង្ក្រាប និងទប់ស្កាត់ ទាំងការកាប់ឈើក្នុងព្រៃ ការដឹកជញ្ជូនដឹកជញ្ជូនឈើ រួមទាំងរបស់កែច្នៃរួច ដែលដឹកទៅលក់នៅក្រៅខេត្ត ព្រមទាំងរោងសិប្បកម្មផងដែរ ។ នាយឧត្តមសេនីយ៍ ម៉ៅ ស៊ីផាន បានបន្តថា៖ បើគ្មានការ បើកដៃពីមន្ត្រីប្រចាំការ គ្មានអ្នកទទួលទិញ គ្មានការដឹកជញ្ជូន គ្មានការច្នៃ ការកាប់បំផ្លាញព្រៃឈើមានការថយចុះ។ តើយើងអាចធ្វើបានទេ? តែមកទល់ពេលនេះគឺត្រូវតែធ្វើឲ្យបាន ព្រោះមន្ត្រីជំនាញអនុវត្តច្បាប់មានច្រើនទាំងក្នុងព្រៃ និងលើដងផ្លូវ។ នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា៖ ល្មមហើយដែលត្រូវ […]

ព័ត៌មានជាតិ

ប្រធានសាខាគយនិងរដ្ឋាករប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងមេគយចល័តក្រសួង ប្រមូលប្រាក់ពីរថយន្ដដឹកទំនិញ អត់មានបង្កាន់ដៃពន្ធ

ថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២៤ (ខេត្តឧត្តរមានជ័យ)÷ ការប្រមូលពន្ធរបស់គយនៅច្រកទ្វាអន្តរជាតិអូរស្មាច់ និងគយចល័តយកប្រាក់ពីរថយន្ដដឹកទំនិញគ្មានបង្កាន់ដៃបង់ពន្ធទេ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឃើញផ្ទាល់ភ្នែកក៏ដូច ជាឈ្មួញរកស៊ីដឹកទំនិញបាននិយាយថា គ្រប់ទឹកហើយលោកប្រធានសាខាគយនិងរដ្ឋាករប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងមេគយចល័តក្រសួង ប្រមូលប្រាក់ពីរថយន្ដដឹកទំនិញ អត់មានបង្កាន់ដៃពន្ធ សង្ស័យចូលហោប៉ៅច្រើនជាងចូលពន្ធរដ្ឋ។ ដូច្នេះសូមលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជួយពិនិត្យមើលផងដើម្បីការពារផលប្រយោជន៍ជាតិ។ លោក ផាន់ វណ្ណៈ ប្រធានស្នាក់ការគយ និងរដ្ឋាករប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងមេគយចល័តក្រសួងកំពុងរងការរិះគន់ថា បាននឹងកំពុងប្រមូល ប្រាក់ដាក់ហោប៉ៅផ្ទាល់ខ្លួន ច្រើនជាងប្រមូលពន្ធចូលរដ្ឋ ដោយហេតុមានអាជីវករដឹកទំនិញ តាមរថយន្ដជាច្រើន បានលើកឡើងស្រដៀងគ្នាថា អស់លោកមន្ត្រីគយនៅច្រកព្រំដែនខាងលើនេះ បានប្រមូលប្រាក់ពីរថយន្ដដឹកទំនិញគ្រប់ប្រភេទ មកពីប្រទេសថៃ តាមរថយន្ដធុនតូច មិនមានបង្កាន់ដៃបង់ពន្ធនោះទេ។ មិនដឹងថា ប្រាក់ទាំង អស់នោះចូលទៅក្នុងហិបថវិកាជាតិឬក៏ចូលក្នុងហោប៉ៅ មេគយនោះឡើយ?។ ក្រុមអាជីវករដឹកទំនិញតាមរថយន្ដសាំយ៉ុងនិងរថយន្ដមួយបាំងកន្លះ ក៏ដូចជារថយន្ដកែឆ្នៃ ដែលដឹកទំនិញចេញពីប្រទេសថៃចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្ដឧត្ដរមានជ័យ បានឲ្យដឹងថា ពួកគាត់ត្រូវបានមន្រ្ដីគយប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់ និងមន្រ្ដីគយចល័តក្រសួង ដែលមានប៉ុស្តិ៍យាមនៅក្បែររង្វង់មូលផ្អុង ទាមទាឲ្យពួកគាត់បង់ប្រាក់ក្នុង១រថយន្ដចាប់ពី ៥ ម៉ឺនទៅ ១០ម៉ឺនរៀល ទៅតាមសភាពជាក់ស្ដែង មានទំនិញតិចឬច្រើន […]

ព័ត៌មានជាតិ

មេ​គយ​ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង លោកម៉ឹង ដាវិន កាន់តំ ណែងជិតបីឆ្នាំនិងបក្សពួកឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ ផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលថ្មី…!

ថ្ងៃទី០២ខែ វិច្ឆិកា ឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)÷ប្រភពព័ត៌មានបានឲ្យ ដឹងថា..!លោក ម៉ឹង ដាវីន មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុងប្រមូល​ លុយ​តាមរបៀប​ពុករលួយ ដោយ​មាន​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .​លោក ឱម យ៉ិនទៀង .​និងលោក គុណ ញឹម អគ្គនាយក​គយ​កម្ពុជា គួរ​កុំ​រក្សា​ភាព​ស្ងៀមស្ងាត់ ? ប្រភព​បានឲ្យដឹងថា ដើម្បី​ប្រមូល​ប្រយោជន៍​ផ្ទាល់ខ្លួន​ស្រង់ដើម​ឲ្យ​ឆាប់ និង​ឈាន​ទៅ​បង្កើន​ការ​ចំណេញ​ឲ្យបាន​ច្រើន​លើសលុប លោក ម៉ឹង ដាវីនបាន​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​កម្ពុជា មក​ធ្វើ​ការបិទបាំង​រឿងអាស្រូវ​ពុករលួយ នូវ​ទង្វើ​របស់​ខ្លួន​។​ ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​នាំ​ទំនិញ​ពី​ប្រទេស​ចិន និង​ប្រទេស​យួន ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុង យ៉ាង​គគ្រឹកគគ្រេង មាន​ទំនិញ​បង្កប់ និង​ទំនិញ​ខុសច្បាប់ ជាច្រើន​ប្រភេទ ដែល​សម្រុកចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ គឺ​គេ​ឃើញ​តែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុង ជា​ការ​ស្រេច​តែម្តង​។​ ​មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង បុគ្គលម៉ឹង ដាវីន កំពុង​ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​ចូល​ពី​ប្រទេស​យួន​តាម​ច្រក​នេះ ទាំង​យប់​ទាំង​ថ្ងៃ បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់ពន្ធ​គយ​តាមរបៀប​ម៉ៅការ​។​ ​ពន្ធ​ម៉ៅការ​នេះ​ត្រូវបាន​ប្រភព​លួច​បង្ហើប​ឲ្យដឹងថា ស្ទើរ​មិន​បាន​ពី​៥៥​ភាគរយ ទៅ​៦០​ភាគរយ​ទេ ថែម​ទាំង​បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញ​គេច​ពន្ធ […]

ព័ត៌មានជាតិ

មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី រៀបចំពិធីអបអរសាទរបើកបវេសនកាលដល់គ្រឹះស្ថាន មធ្យមសិក្សាចំណេះដឹងទូទៅសាធារណៈ ក្នុងឆ្នាំសិក្សា២០២៤-២០២៥

(ខេត្តមណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរបើកបវេសនកាលដល់គ្រឹះស្ថាន មធ្យមសិក្សាចំណេះដឹងទូទៅសាធារណៈ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាព លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក លី សាមិ​​ ប្រធានមន្ទីរអប់រំ យុវជន ​និងកីឡាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងលោក​​គ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី។ ក្នុងឱកាសនោះ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត​​ បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី​​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥។ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានលេីកឡេីងថា ប្រទេសជាតិមួយមានការអភិវឌ្ឍរីកចម្រើនទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ បានន័យថា ប្រជាពលរដ្ឋត្រូវមានការអប់រំខ្ពស់ មានចំណេះដឹងជ្រៅជ្រះ […]

ព័ត៌មានជាតិ

ឈ្មួញឈើឈ្មោះចែខុំនិងឈ្មោះចក់ព្រមទាំងបក្ខពួកដឹកជញ្ជូនឈើចេញ ពីតំបន់ព្រៃអភិរក្សកែវសីមាជារៀងរាល់ យប់យ៉ាងរលូន មូលដ្ឋាន កងរាជអាវុធស្រុក ស្នួលលោក លន់ ប៊ុនថុល គ្មានចំណាត់ការ

ថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤ (ខេត្តក្រចេះ)÷ ឈ្មោះ ចែខុំ និងឈ្មោះចក់ មេ​ឈ្មួញ​ឈើ​ដ៏សកម្មព្រម ទាំងបក្ខពួក ដឹក ជញ្ជូន ឈើចេញពី តំបន់ព្រៃ អភិរក្ស កែវសីមា យកទៅលក់នៅទឹកដី ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សម្រុក​ដឹក​ជញ្ជួន​តាម​រថយន្តសាំយុង ចំនួន​២គ្រឿង យកទៅលក់នៅ​ឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែកជារៀង រាល់ថ្ងៃនៅពេល​យប់ រីឯ​ សមត្ថកិច្ចឈរជើងតាមដងផ្លូវនិងមន្ត្រីពាក់ព័ន្ធក្នុងស្នួល ខេត្តក្រចេះមិនមានចាត់ វិធានការ​បង្ក្រាបឈ្មួញឈ្មោះចែខុំនិង លោកចក់ព្រមទាំងបក្ខពួកនោះឡើយបុគ្គលទាំងនេះដឹកជញ្ជូនអនុផលព្រៃ ឈើជាយូឆ្នាំមកហើយតាម​រយៈ​រថយន្តសាំយុង ចំនួន​២គ្រឿង យកទៅលក់​នៅ​ក្នុងទឹកដីខេត្តត្បូងឃ្មុំ។ នៅពេល​យប់ រីឯ​លោក លន់ ប៊ុនថុល មេបញ្ជាការមូលដ្ឋាន កងរាជអាវុធស្រុកស្នួល មិនដែល ចាត់វិធានការ​បង្ក្រាបនោះទេ។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ ក្រចេះបាន​លើកឡើងថា​ សមត្ថកិច្ច និងជំនាញរដ្ឋបាល ព្រៃឈើ នៅស្រុក ស្នួលនិងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល លោក លន់ ប៊ុនថុល គ្មាន​ឆន្ទៈ​ ក្នុង​ ការបង្ក្រាប​ បទ ល្មើស​ព្រៃឈើ​នោះ​ទេ​។​ ​ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះចែខុំ និងឈ្មួញឈើឈ្មោះចក់ព្រមទាងបក្ខ […]

ព័ត៌មានជាតិ

ក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ទៅលក់ស្រុកយួនតាមច្រកទ្វេរភាគី ជ័យឃ្លាំងក្នុងស្រុកស្នួល កើតឡើង រៀងរាល់ថ្ងៃសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់….!

ថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤ (ខេត្តក្រចេះ)÷ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្ត ក្រចេះបានឲ្យដឹងថា.! សកម្មភាព ដឹកជញ្ជូនឈើតាមច្រករបៀងនៅក្បែរៗច្រកព្រំដែនទ្វេភាគីប៉ុស្តិ៍ជ័យឃ្លាំង នៅតែកើតឡើងយ៉ាងរាលដាល ព្រោះមានការបើកដៃពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ។ មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្នួល មិនបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន តាមច្រកប៉ុស្តិ៍ជ័យឃ្លាំង និងច្រកផ្សេងទៀតនោះទេ។ សូម្បីតែលោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក៏មិន ទាន់ចាត់វិធានការទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើទៅស្រុកយួន តាមប៉ុស្តិ៍ច្រករបៀង ក្នុងស្រុកស្នួល នោះដែរ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា.! សកម្មភាពដឹកជញ្ជូនឈើតាមម៉ូតូ និងរថយន្តសាំយ៉ុង ទៅស្រុក យួន តាមច្រករបៀង (ប៉ុស្តិ៍នគរបាល ច្រកព្រំដែនជ័យឃ្លាំង) កើតឡើង យ៉ាងពេញបន្ទុក ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធាន ការទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា..! ដោយសារមានការឃុបឃិតពីមន្ត្រីជំនាញ និងសមត្ថកិច្ចការពារព្រំដែនលោក អៀម សុខលីម ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ទើបឈ្មួញអាច ដឹកជញ្ជូនឈើ តាមម៉ូតូកែច្នៃចេញទៅស្រុកយួន តាមច្រកប៉ុស្តិ៍ជ័យឃ្លាំង យ៉ាងរលូន។ មជ្ឈដ្ឋាននានាបានអំពាវនាវឲ្យលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាលោក សាក់ សារាង […]