ថ្ងៃទី06ខែធ្នូឆ្នាំ2023 ខេត្តព្រៃវែង ៖ ថ្មីៗនេះប្រភពពីក្រុមអាជីវករនិងឈ្មួញរកស៊ីដឹក ជញ្ជូនដែក.គ្រួស.ថ្ម.សុីម៉ង់ត៍និងទំនិញផ្សេងៗឆ្លងកាត់ផ្លូវ ជាតិលេខ ១ នៅចំណុចភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះ ស្ដេច ខេត្តព្រៃវែង បានអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការសេុីបអង្កេតស្រាវជ្រាវជុំវិញភាពមិនប្រក្រតីពុករលួយរបស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ដែលស្ថិតនៅភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែងនិងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។ ប្រភពបានបន្តថា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ ១ ភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង កំពុងសប្បាយចិត្តប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលពីក្រុមអាជីវករនិងឈ្មួញដឹកទំនិញឆ្លងកាត់ផ្លូវជាតិមួយនេះ។បើទោះបីរថយន្តធំៗទាំងនោះផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ក៍នៅតែបង់លុយលើតុ ក្រោមតុតាមការកំណត់របស់ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តនៅចំណុចខាងលើមិនអាចតវាបាន។ រី ឯលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណៈការនិងដឹកជញ្ជូននិងលោក សេង ឈួន ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ទុកអោយប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ១ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ថ្ងៃតាមអំពើចិត្ត។ ប្រភពអាជីវករបានបន្ថែមថាទំនិញភាគច្រើនពួកគាត់ដឹកចេញពីស្រុកយួនតាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី និងច្រកទ្វារព្រំដែនអន្តរជាតិបាវិត ឆ្លងកាត់ផ្លូវជាតិលេខ១ ពួកគាត់ផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ ក៍ត្រូវតែបង់លុយអោយក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ជាកំហិតមិនអាចតវ៉ាបាន។ […]
ព័ត៌មានជាតិ
បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ
ថ្ងៃទី05ខែធ្នូឆ្នាំ 2023 អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣! នារសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ផងដែរ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានចូលរួមបំពេញបេសកកម្មជាមួយកម្លាំងចម្រុះ ជាង១ម៉ឺននាក់ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តពង្រឹងការអនុវត្តន៍កម្មវិធីជាតិជំនួយសង្គមនៅក្នុងកញ្ចប់គ្រួសារ
ថ្ងៃទី05ខែធ្នូឆ្នាំ2023 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងនីតិកាលទី៧ នេះរដ្ឋាភិបាលបានកំណត់យកការធ្វើស្ថានូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ គ្រប់ជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា តាមរយៈការដាក់ចេញនូវគោលនយោបាយណែនាំស្តីពីក្របខណ្ឌជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រាជរដ្ឋាភិបាលសម្រេចធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមដែលមានការដាក់អោយអនុវត្តន៍ ពង្រឹង និងពង្រីកវិសាលភាពកម្មវិធីមួយចំនួនដែលត្រូវធ្វើសមាហរណកម្មក្នុងក្របខណ្ឌអនុវត្តតែមួយ និងមានលក្ខណៈស្វ័យប្រវត្តិ ពោលគឺចូលជាកញ្ចប់គ្រួសារ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន»។ ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាអោយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលនៅតែផ្តោតលើមនុស្សជាចម្បង ដែលនឹងបន្តជំរុញការកសាងប្រព័ន្ធគាំពារសង្គមអោយមានលក្ខណៈប្រមូលផ្តុំ សង្គមភាព ប្រសិទ្ធភាព ចីរភាព ដើម្បីឈរលើស្មារតីដែលមិនបោះបង់ពលរដ្ឋណាម្នាក់តាមយរយៈការផ្តល់កិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម
ថ្ងៃទទី04ខែធ្នូ ឆ្នាំ2023 (ភ្នំពេញ) ៖នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៉ឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ នាយឧត្តមសេនីយ៍ ហ៉ឺ វ័យទុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ក្នុងមនោសញ្ចេតនាជិតស្និទ្ធបំផុត ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានជម្រាបជូន សម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនោះឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ជាពិសេស លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ។ ឯកឧត្តម […]
កាស៊ីណូ”កាឡាក់សុីជ្រៃធំ” បើកដំណើរការអោយពលរដ្ឋខ្មែរដែល ក្រុមញឿនល្បែងចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងដោយសេរី ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ផ្ទុយពីរលិខិតអនុញ្ញាតរបស់រាជរដ្ឋាភិបាល.!
ថ្ងៃទី 04ខែធ្នូឆ្នាំ2023 ខេត្តកណ្តាល៖ មហាជនក៏ដូចប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រៃធំ សង្កាត់ក្រុងសំពៅពូនខេត្តកណ្ដាល បានរិះ គន់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនព្រមបង្រ្កាបល្បែងសុី សងនោះទេ?បែរជាបណ្ដោយអោយម្ចាស់ កាសុីណូកាឡាក់សុីជ្រៃធំ បើកអោយពលរដ្ឋខ្មែរ ចូលលេងល្បែង សុីសងយ៉ាងគគ្រឹកគគ្រេងទៅវិញ។បើតាមដឹងខ្លះៗរបស់ច្បាប់ (កាស៊ី ណូ) នីមួយៗនៅក្នុងប្រទេសកម្ពុជា ច្បាប់មិនអនុញ្ញាតអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងក្នុងកាសុីណូនោះទេវាខុសទៅនឹងច្បាប់អនុញ្ញាត ។បើមានពលរដ្ឋខ្មែរសុំចូលបំរើការ ងារ ឬ សុំច្បាប់អាជីវកម្មបើក (កាស៊ីណូ)ជារឿងត្រឹមត្រូវ ! ប៉ុន្តែមិនអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូនោះទេជារឿងខុសច្បាប់មិនត្រឹមត្រូវឡើយ។ ដោយឡែកយើងក្រឡេកមកមើលម្ចាស់ “កាស៊ីណូកាឡាក់សុីជ្រៃធំ ” មួយកន្លែង ឯណេះវិញនៅតាមផ្លូវ លេខ២១B ស្ថិត នៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល បានបើកដៃអោយមេការឈ្មោះសុវណ្ណ និង ឈ្មោះញ៉ ស្ទាត់ ជំនាញខាងរត់ការបង់សួយ សារជូនមន្រ្តីជំនាញពាក់ព័ន្ធថ្នាក់ក្រោមរហូតដល់លើនិងគៀងគរពលរដ្ឋខ្មែរមកពីបណ្ដាគ្រប់.ខេត្ត. ក្រុង.មកចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ដោយសេរីយ៉ាងពេញបន្ទុក រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននាំគ្នារក្សាភពស្ងៀមស្ងាត់ ជាថ្នូរមិនបង្រ្ក្កាប។ ប្រភពបានអោយដឹងថា “កាស៊ីណូកាឡាក់សុីជ្រៃធំ ” នៅតែបន្តបើកអោយពលរដ្ឋ ខ្មែរចេញចូលលេងល្បែងសុីសងតាមអំពើចិត្តដូចជា៖ជល់មាន់ បៀរ អាប៉ោង យូគី និងល្បែងខុសច្បាប់ជាច្រើនប្រភេទទៀត យ៉ាងអនាធិបតេយ្យ […]
កងទ័ពថ្មើរជើងរបស់អ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការ នៅទូទាំងតំបន់ហ្កាហ្សា
ថ្ងៃទី04 ខែធ្នូ ឆ្នាំ2023 ប្រភព៖ Reuters ហ្កាហ្សា៖ យោធាអ៊ីស្រាអែល បានឱ្យដឹងថាកងទ័ពថ្មើរជើងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅទូទាំងតំបន់ហ្កាហ្សា គួបផ្សំជាមួយការទម្លាក់គ្រាប់បែក លើផ្នែកជាច្រើននៃតំបន់នេះ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅដោយសម្លាប់ និងធ្វើឱ្យជនជាតិប៉ាឡេស្ទីនរាប់សិបនាក់រងរបួស ខណៈជនស៊ីវិល ស្វែងរកទីជម្រកជ្រោកកោនតាមផ្នែកខ្លះនៃភាគខាងត្បូង។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Daniel Hagari បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Tel Aviv ថាកងកម្លាំង IDF កំពុង បន្តពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា ដែលនេះជាសញ្ញាមួយបង្ហាញថាផែនការវាយលុកលើ ភាគខាងត្បូងនៃតំបន់ហ្កាហ្សារបស់អ៊ីស្រាអែល បានចាប់ផ្ដើមហើយ។ យោធាអ៊ីស្រាអែល ធ្លាប់បានបង្គាប់ឱ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់មួយចំនួនស្ថិតនៅក្នុង និងក្បែរ ទីក្រុង Khan Younis ប៉ុន្តែមិនបានប្រកាសពីការធ្វើប្រតិបត្តិការវាយលុកថ្មីណាមួយលើតំបន់ភាគខាងត្បូងនោះទេ។ ក្រុមហាម៉ាស ក៏បានអះអាងដែរថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បាន និងកំពុងប្រយុទ្ធជាមួយកងទ័ពអ៉ីស្រាអែល នៅចម្ងាយ ២គីឡូម៉ែត្រពីទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ជាទីដែលជនស៊ីវិលជាច្រើនកំពុងជ្រកកោន ក្រោយពួកគេភៀសខ្លួនចេញពីការទម្លាក់គ្រាប់បែករបស់ អ៊ីស្រាអែលលើភាគខាងជើង។ បើតាមក្រសួងសុខាភិបាលតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ជនជាតិប៉ាឡេស្ទីនជាង ១៥,៥២៣នាក់ ក្នុងនោះភាគច្រើនជា ជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១
ថ្ងៃទី04ខែធ្នូ ឆ្នាំ2023 ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រ។ ទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិ ចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១.៣ពាន់លាននាក់ នៃប្រជាជននៅលើពិភពលោក ដែលជាជនបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ហើយតែងតែជួបប្រទះឧបសគ្គរារាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ចាប់ពីឆ្នាំ១៩៥០ រហូតដល់បច្ចុប្បន្ន សំដៅផ្លាស់ប្ដូរស្ថានភាពរស់នៅរបស់ពួកគាត់ និងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងការធ្វើបរិយាបន្នពិការភាពទៅគ្រប់សកម្មភាពនិងគ្រប់វិស័យក្នុងសង្គម រួមមាន សកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ សិល្បៈ និងកីឡា៕
រាជរដ្ឋាភិបាលអាណត្តិទី 7 ល្មមដល់ពេលដាក់មន្រ្តីជំនាញវះកាត់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយពេញបន្ទុក លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុធ្វើមិនដឹងមិនឮ !
ថ្ងៃទី03/ធ្នូ/23 ប្រភពពីមន្ត្រីបានបញ្ជាក់ឲ្យដឹងថា លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ មានខ្នងបង្អែកក្រាស់ល្បីខាងពុករលួយ ការដែលប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4 ស្រុកព្រៃនប់ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ស្រុកកំពង់សិលា ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តគឺដោយសារមានការបើកដៃពីលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។ ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ទេនោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទេ។ រីឯលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងស្ថានីយ៍ស្ទឹងច្រាលដែរ។ គ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំង2កន្លែងនោះយកឈ្មោះ លោក បូរី វង្សសានិត មកបិទបាំងទង្វើរបស់ខ្លួនជារៀងរហូត។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តទាំង2កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់ដោយមិនបាច់ចូលថ្លឹងឡើយ។ មន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ រហូតមកដល់បច្ចុប្បន្ននេះគឺលោក […]
បញ្ជាល់មាន់ដុះស្លែបង្កប់ក្នុងកាស៊ីណូថ្មពេជ្រ បើកឲ្យពលរដ្ឋខ្មែរ និងជនជាតិយួនលំហូរចូលលេងល្បែងស៊ីសង ខុសច្បាប់យ៉ាងពេញបន្ទុករាល់ថ្ងៃ !
ចេញផ្សាយ ថ្ងៃទី 02/ធ្នូ/2023 ប្រភពពីប្រជាពលរដ្ឋ រស់នៅជាប់ខ្សែបន្ទាត់ព្រំដែន ភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថាម្ចាស់កាស៊ីណូ ថ្មពេជ្រ កំពុងបន្តបើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងចាក់ភ្នាល់ស៊ីសងខុសច្បាប់ ច្រើនប្រភេទ យ៉ាងគគ្រឹកគគ្រេងជារៀងថ្ងៃ ដូចជាល្បែងបញ្ជល់មាន់ បៀ អាប៉ោង និងយូគី រហូតកើតមានអំពើហិង្សា ជាញឹកញាប់ រីឯលោក មេ ប៉ុស្តិ៍នគរបាលច្រកព្រំដែនក្អមសណ មិនហ៊ានប៉ះពាល់នោះទេ។ ទោះបីរាជរដ្ឋាភិបាលកម្ពុជាកន្លងមកណែនាំចូលរួមទប់ស្កាត់ឲ្យបិទល្បែងភ្នាល់ចាក់សុីសងខុសច្បាប់គ្រប់ប្រភេទ បែរម្ចាស់កាស៊ីណូថ្មពេជ្រ និងអាជ្ញាធរក្នុងមូលដ្ឋានព្រមទាំងសមត្ថកិច្ចស្រុកលេីកដែក បណ្តោយឲ្យមានល្បែងបញ្ជាល់មាន់ ក្នុងដែនដីរបស់ខ្លួនទៅវិញ។ គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម បានលើកទៀតថា ក្នុងករណី ប្រតិបត្តិករ ឬកម្មសិទ្ធិកាស៊ីណូ មិនអនុវត្តតាមសេចក្តីណែនាំនោះ ត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈម នឹងការដាក់ទណ្ឌកម្ម រដ្ឋបាល និងពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ យ៉ាងណាក៏ដោយ ម្ចាស់ កាស៊ីណូថ្មពេជ្រ មិនបានយកចិត្តទុកដាក់ អនុវត្តន៍តាមគោលការណ៍ទេ ជាក់ស្តែងក្រុមអ្នកញៀនល្បែង ក្នុងកាស៊ីណូ ថ្មពេជ្រ បានបង្កហិង្សាដាក់គ្នា កាលពីថ្ងៃទី០៨ […]
ខេត្តត្បូងឃ្មុំ ប្រារព្ធមិទ្ទីញ អបអរសាទខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ឆ្នាំ១៩៧៨ – ០២ ធ្នូ ឆ្នាំ២០២៣)
(ត្បូងឃ្មុំ) ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ខេត្តត្បូងឃ្មុំ បានប្រារព្ធមិទ្ទីញ អបអរសាទខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ធ្នូ ឆ្នាំ១៩៧៨-០២ធ្នូ ឆ្នាំ២០២៣) ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អនុប្រធានគណៈកម្មាធិការ និងជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិក សមាជិកា លោក-លោកស្រី គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត/ក្រុង/ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ស.ស.យ.កខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋខ្មែរ ខ្មែ-ឥស្លាម គណៈអីមុំខេត្ត-ស្រុក និងហាកឹមទួន ចូលរួមសរុបចំនួន៦៥០អង្គ/នាក់។ បន្ទាប់ពីការគោរពព្រះសង្ឃស្វាធ្យាយជយន្តោ និងប្រគេនទេយ្យទានរួមមក អ្នកមានវត្តមានក្នុងអង្គពិធីទាំងមូល បានធ្វើការស្មឹងស្មាតគោរពវិញ្ញាណក្ខ័ន្ធ ព្រមទាំងមានបង្ហាញរបាំជូនពររួចមក នាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង បានអាននូវសុន្ទរកថា របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី […]










