ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាជីវកររកស៊ីស្នើសុំប្រធានអង្គភាព ប្រឆាំងអំពើពុករលួយដាក់ការស្រាវជ្រាវសេុីបអោយសុីជម្រៅទៅលើប្រធានស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ ៨ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង និងបក្ខពួកឃុបឃិតគ្នាប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងថ្ងៃទាំងយប់.!

ថ្ងៃទី15ខែធ្នូ ឆ្នាំ2023 ខេត្ត​ព្រៃវែង ៖ ប្រភព​ពី​ក្រុមឈ្មួញ និងអាជីវកររកស៊ីដឹក​ជញ្ជូន.ដែកគ្រួស .ថ្ម.សុីម៉ង់ត៍និងទំនិញ​ផ្សេងៗទៀតឆ្លងកាត់ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត លើ​កំណាត់ផ្លូវជាតិ​លេខ​៨ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានអំពាវ នាវដល់លោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការ សេុីបអង្កេតស្រាវជ្រាវ ជុំវិញភាពមិនប្រក្រតីពុករលួយរបស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៨ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមអំពើចិត្ត។ ប្រភពបានបន្តថា សព្វថ្ងៃ​នេះ​ប្រធាន​ស្ថានីយ៍ ជញ្ជីង​ថ្លឹងរថយន្ត ផ្លូវជាតិលេខ៨ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ត្រូវប៉ាន់ប្រមូល​លុយ​ចែកគ្នាធ្វើ​មាន​ធ្វើបានយ៉ាង​សុខ​ស្រួល​មិនញញើតអង្គភាពអំពើពុករលួយនោះទេ។ហើយរថយន្ត​ធំៗផ្ទុក​មិនលើស​ទម្ងន់ក៍ត្រូវ តែបង់លុយតាមការ កំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៨ ភូមិព្រែកព្នៅមិនអាចតវ៉ាបាន រាល់ថ្ងៃនៅតែបន្តធ្វើ​សកម្មភាពទាំង​យប់​ទាំង​ថ្ងៃយ៉ាងបានរលូន។ ហេតុនេះលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​និងលោកសេង ឈួន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស នីតិកាលទី៧ មិនអាចធ្វើដឹង មិនឮ​ តទៅទៀតនោះទេ ព្រោះប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៨ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត។ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ចេញពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ:គម្រប់ ៦៩ឈានចូល ៧០ឆ្នាំ

ថ្ងៃទី15ខែធ្នូឆ្នាំ2023 លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ:គម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ យើងខ្ញុំទាំងអស់គ្នា សូមអនុញ្ញាតសម្តែងនូវសោមន្សរីករាយ ដោយស្មោះអស់ពីដួងចិត្ត និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរគោរពជូន សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាថ្មីៗជាច្រើនថែមទៀត ដែលជាបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះប្រជាជន និងជាតិមាតុភូមិកម្ពុជា។ ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រ និងដឹងគុណយ៉ាងជ្រាលជ្រៅ ប្រកប ដោយកតញ្ញូកតវេទិតាធម៌ ចំពោះបញ្ញាញាណដ៏ឈ្លាសវៃ ព្រមទាំងសកម្មភាពប្រកបដោយគុណធម៌ មនុស្សធម៌ និងព្រហ្មវិហារធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមចំណែកយ៉ាងធំធេងជាមួយ នឹងរាជរដ្ឋាភិបាលកម្ពុជា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងជាប្រធាន ICAPP បង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជានឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ជុង អ៉ីយ៉ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែល ឯកឧត្តម បានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពការងារសំខាន់ៗមួយចំនួនរបស់ ICAPP ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនៈរវាងបណ្តាគណបក្សនយោបាយនៅក្នុងតំបន់អាស៊ី ។ មួយវិញទៀត ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ និងអរគុណចំពោះកម្ពុជា ដែលជាប្រទេសទីមួយ បានទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រាជរដ្ឋាភិបាល បានយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%.!

ថ្ងៃទី 14ខែធ្នូឆ្នាំ2023 ភ្នំពេញ៖ រាជរដ្ឋាភិបាល បានលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធ អន ឡាញប្រភេទធុនតូចរយៈពេល ៥ ឆ្នាំ និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញា បណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០% ដែលបាន បង្ហាញពីការគិតគូរនិងផ្តល់កិច្ចគាំពារដល់បងប្អូនអ្នកសារព័ត៌មាន។ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំ និងសមាជិក សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ដឹកនាំដោយ លោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន (ASEAN FRIENSHIP OF PRESS ASSOCIATION) នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកដល់បង ប្អូន ដែលស្រឡាញ់ចូលចិត្តក្នុងវិស័យសារព័ត៌មាន គួរតែមកធ្វើការចុះបញ្ជីឱ្យបានត្រឹមត្រូវនៅក្រសួងព័ត៌មាន ដើម្បី ទទួលបានការការពារដោយស្របច្បាប់ ។ ជាមួយនេះដែរ ក្រសួងព័ត៌មាន ក៏បានជម្រាបជូនមា្ចស់អង្គភាពអាជីវកម្ម វិស័យព័ត៌មាន និង សោតទស្សន៍ទាំងអស់ ស្តីពីការធ្វើបច្ចុប្បន្នភាពការគ្រប់គ្រង និងការធ្វើអាជីវកម្មលើវិស័យព័ត៌មាន និង សោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន អ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មេប៉ុស្តិ៍​នគរបាលច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោងលោកអាន សុផល និងបក្ខពួករងការិះគន់ពីមហាជនបើកដៃអោយក្រុមឈ្មួញនាំទំនិញគេចពន្ធនិង ទំនិញបង់ពន្ធមិនគ្រប់ !

ថ្ងៃទី14ខែធ្នូឆ្នាំ2023 ខេត្តព្រៃវែង ​៖ ប្រភពពីរប្រជាពលរដ្ឋ បានឲ្យដឹងថា លោក អាន សុ ផល មេប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោងនិងបក្សពួកបើកដៃ​ឲ្យឈ្មួញ​តូចធំ នាំ​ទំនិញ​គេច​ពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ស្រុក​យួន​ចូល​តាម​ច្រក​នេះ យ៉ាង​ពេញបន្ទុក​ទាំងយប់​ទាំង​ថ្ងៃ យក​មក​ស្តុក​ទុក​នៅ​ផ្ទះ​មេឈ្មួញ​ជើង​ខ្លាំង​ម្នាក់នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ ត្របែក ខេត្តព្រៃវែងនិង​ដឹកបន្ត​ចែកចាយនៅលើទីផ្សារនានា ចូលទៅកាន់រាជធានីភ្នំពេញផងដែរដោយមិនរំខាន់​ដល់​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ពាក់​ពន្ធ័ច្រកនិងនៅតាម​ដងផ្លូវឡើយ។​ ហេតុនេះហើយភាពមិនប្រក្រតីពុករលួយ​របស់​លោក អាន សុផល មេប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​​អា​ង៉ោង ប្រេី​តួនាទី និង​អំណាច​ប្រព្រឹត្ត អំពើពុករលួយរលូយ រយៈ ពេល​ច្រើន​ខែ ឆ្នាំ​មកហើយ គឺ​អាង​ខ្នងបង្អែក​រឹងមាំ ក្នុងខេត្តទេីបលោក អាន សុផល មេប៉ុស្តិ៍​ច្រក​ទ្វេភាគីព្រំដែនស្វាយអាង៉ោងហ៊ាន​ធ្វើ​អ្វីៗតាមអំពើ​ចិត្ត។ ​ប្រភព​បានបន្តថា មួយ​រយៈ​ចុង​ក្រោយ​នេះ​សមត្ថកិច្ច​ពាក់​ពន្ធ័​នៅ​ច្រកស្វាយ​អាង៉ោង កំពុងត្រូវប៉ាន់ប្រមូលសេដ្ឋកិច្ចនិងថ្នូរបើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ពី​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​។​​តាមរយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញបង់ ពន្ធមិនគ្រប់ទំនិញខុសច្បាប់ពី​ស្រុក​យួន​យ៉ាងពេញគំហុក​គឺ លោក អាន សុ ផល មេប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​​អា​ង៉ោង ប្រមូល​លុយ​បាន​យ៉ាង ច្រើន​ជា​រៀងរាល់ថ្ងៃមិន​ញញេី​ត​ អង្គភាព​ប្រឆាំង​អំពើពុក រលួយឡើយ។ ហេតុដូច្នេះសូមលោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខួបលើកទី៣១ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

ថ្ងៃទី14 ខែ​ធ្នូ ឆ្នាំ 2023 ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ -១៤ ធ្នូ ២០២៣)។ ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក ។ តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណ ដ្ឋានស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រក្រឡា។ នៅក្នុងរមណីយដ្ឋានអង្គរទាំងមូល មានប្រាសាទជិត១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធ ធ្វើឡើងនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលាឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានា ជាប្រយោជន៍ដល់កិច្ចការ ពារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិហៅកាត់ ថា អាយ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ប្រគល់កុំព្យូទ័រយួរដៃ ចំនួន៥៥គ្រឿង ព្រមទាំងថវិកា ដែលជារង្វាន់ដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេសA ទាំង៥៥នាក់ទូទាំងខេត្ត ក្នុងឆ្នាំសិក្សា២០២២-២០២៣

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កុំព្យូទ័រយួរដៃ (computer latop) ចំនួន៥៥គ្រឿង ព្រមទាំងថវិកា ជារង្វាន់ដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅផ្តល់ជូនសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេសA ទាំង៥៥នាក់ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដែលជាការលើកទឹកចិត្តដល់ប្អូនៗក្មួយៗខិតខំសិក្សា ប្រលងជាប់ទទួលបាននិទ្ទេសល្អ ក្នុងចំណោមសិស្សដែលប្រលងជាប់ជាស្ថាពរសរុប៤.០៧០នាក់ ក្នុងខេត្តត្បូងឃ្មុំ ។ ក្នុងឳកាសសំណេះសំណាលផ្តល់រង្វាន់ និងថវិកាលើកទឹកចិត្តសិស្សឆ្នើមនិទ្ទេសA ធ្វើឡើងនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើនរូបទៀត។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ  ក៏បានប្រគល់ថវិកា ដល់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស ជាការអរគុណដែលខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ រហូតក្មួយៗទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះផងដែរ។ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ កោតសរសើរក្មួយៗទាំង៥៥រូប និងលោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្ស ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវដល់អាជ្ញាធរក្រោមជាតិ ចាប់ពីអភិបាលរាជធានី ខេត្ត រហូតដល់មេឃុំ ចៅសង្កាត់ និងកម្លាំងឈរជើងតាមព្រំដែន ពង្រឹងស្មារតីទទួលខុសត្រូវប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស!

ថ្ងៃទី13ខែធ្នូឆ្នាំ2023 ភ្នំពេញ ៖ វេទិកាអធិបតី នៃទិវាជាតិប្រឆាំងការជួញដូរមនុស្ស ប្រារព្ធនៅសាលមហោស្របកោះពេជ្រ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីអភិបាលរាជធានី ខេត្ត ប្រធានមន្ទីរ/អង្គភាព អភិបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ រហូតដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវពង្រឹងស្មារតីទទួលខុសត្រូវចំពោះការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា តួនាទីស្នូលរបស់អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានដូចជា ៖ ពង្រឹងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញរបស់មេខ្យល់ ដែលនាំឱ្យធ្លាក់ខ្លួនក្នុងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស, លើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យបានល្អ, ពង្រឹងនូវការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ, បង្កើនការផ្តល់កិច្ចគាំពារ និងការផ្តល់សេវា សមស្របជូនជនរងគ្រោះឱ្យបានត្រឹមត្រូវ។ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យកែលម្អការផ្តល់ឯកសារតាមផ្លូវច្បាប់ជូនពលករ ដែលមានបំណងធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេស ឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍កំណត់ កាត់បន្ថយ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ហាណូយ-ខេត្តសៀមរាប គឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ

(រដ្ឋធានីហាណូយ)៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet ចូលជួបសម្តែងការគួរសម នៅក្នុងថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងជំនួបនេះ លោក ង្វៀន ថាញ់ ហ៊ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីក្រុមហ៊ុន Sovico Group ដែលមានសកម្មភាពអាជីវកម្ម និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ហើយអាជីវកម្មមួយដែលលេចធ្លោ គឺក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលនឹងបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ។ លើសពីនេះ លោក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កាសុីណូ៣៣ ច្រកព្រំដែនស្វាយអាង៉ោងស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី12ខែធ្នូឆ្នាំ2023 ខេត្តព្រៃវែង៖ ប្រភពពីពលរដ្ឋដែលរស់នៅក្បែរ” កាស៊ីណូ “៣៣” ច្រកព្រំដែនស្វាយអាង៉ោងដែលស្ថិតនៅក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែកបានអោយដឹងថា កាស៊ីណូ “៣៣”ច្រកព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរចូលលេង ល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។ តាមប្រភពបានបន្តថា កាសុីណូ “៣៣” ដែលកំពុងបើកអោយពល រដ្ឋខ្មែរចូលលេងល្បែងសុីសងរាល់ថ្ងៃនោះគ្មានច្បាប់អនុញាតនោះទេ! ប្រហែលម្ចាស់កាសុីណូ “៣៣” មានខ្នងបង្អែករឹងមាំនៅក្នុងខេត្តព្រៃ វែង ទើបហ៊ានធ្វើអ្វីៗតាមអំពើ ចិត្ត។ហេតុនេះលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោក ឈឿន ប៊ុន ឆន ស្នងការនគរបាលខេត្តព្រៃវែងនីតិកាលទី៧ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះទប់ស្កាត់បង្ក្រាបម្ចាស់ កាស៊ីណូ”៣៣”ដែលកំពុងបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសង  គគ្រឹកគគ្រេងផ្ទុយពីច្បាប់អនុញ្ញាត។ ប្រជាពលរដ្ឋសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈ កម្មការ ទប់ស្កាត់បទល្មើសល្បែងសុីសងទូទាំងប្រទេស មេត្តាចាត់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទីតាំង កាស៊ីណូ “៣៣” នៅច្រកព្រំដែនស្វាយអាង៉ោងដែលបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់បៀអាប៉ោងយូគីនិងល្បែងជាច្រើនទៀតខុសច្បាប់បើកបង្កប់នៅក្នុង កាសុីណូ” ៣ ៣” ច្រកព្រំដែនស្វាយអាង៉ោងនេះផង។ ប្រភពពីក្រុមញៀនល្បែងចេញ ចូលក្នុង កាសុីណូ”៣៣”បានបន្ថែមថា អ្នកដែលចេញចូលទៅល្បែងស៊ីសង […]