ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ (បន្ទាយមានជ័យ)៖ ខារ៉ាអូខេមួយកន្លែង ដែលមានយីហោ អេហ្សីប ខេធីវី ដែលទទួលសេវា ២៤ម៉ោង ស្ថិតនៅចំកណ្ដាលក្រុងប៉ោយប៉ែត ក្នុងភូមិបាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឮថា ជារបស់អ្នកមានអំណាចម្នាក់ បម្រើការងារនៅក្នុងជួរកងរាជអាវុធហត្ថ កំពុងល្បីថា មានបង្កប់ល្បែងស៊ីសង និងបំពងសំឡេង បង្កផលរំខានដល់ប្រជាពលរដ្ឋនៅទីនោះ តែមិនរំខានដល់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មិនរំខានដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនោះទេ។ សេចក្តីរាយការណ៍ បានអោយដឹងថា អេហ្សីប ខេធីវី ដែលទទួលសេវាកម្ម ២៤ម៉ោង កំពុងតែបំពងសំឡេងខ្ទរដី ទាំងយប់ទាំងថ្ងៃ និងកំពុងបង្កផលរំខាន និងប៉ះពាល់ដល់ពលរដ្ឋ ថែមទាំងបានបង្កប់ល្បែងស៊ីសង ប្រភេទទូរហ្គេមបាញ់ត្រី ចំនួន ៥ទូរ ដើម្បីបង្វក់យុវជន អោយឆ្កួតនិងល្បែង ស្រី ស្រា នៅទីនោះតែម្ដង។ សេចក្តីរាយការណ៍ បានបន្តថា […]
Author: prkadmin
ទំនាក់ទំនងទ្វេភាគីកម្ពុជា និងថៃ នឹងកាន់តែល្អរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដម ឆឺតកៀត អាត់ថាកន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ឯកឧត្តម ឯកអគ្គរាជទូត បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ថៃ នាពេលកន្លងមក និងបានបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និង ជិតស្និទ្ធបន្ថែមទៀត ។ ទនឹ្ទមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ក្នុងដំណើរ ទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ និងបានបញ្ជាក់អំពីការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ នាពេលខាងមុខនេះ […]
បទល្មើសនេសាទក៏កើតយ៉ាងពេញបន្ទុកនៅរដូវបើកនេសាទទូកជាច្រើនគ្រឿងពេញផ្ទៃដង ទន្លេសាបចាប់ពីស្រុកកំពង់ ត្រឡាចមកដល់ស្រុកកំពង់ លែងខេត្តកំពង់ឆ្នាំង!
(ខេត្តកំពង់ឆ្នាំង) ថ្ងៃទី10ខែមករាឆ្នាំ2024 បែកធ្លាយឯកសារប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទ ខេត្តកំពង់ឆ្នាំង បានចេញលិខិតអនុញ្ញាតអោយឈ្មោះធូជា ភេទប្រុសអាយុ53ឆ្នាំជនជាតិខ្មែរសញ្ញាតិខ្មែរ មានទីលំនៅភូមិជ្រោយសំបូរ សង្កាត់កោះចិន ស្រុកពញ្ញាឭ ខេត្តកណ្តាល។ លោកធូជា ជាអ្នករត់ច្បាប់អោយទូកជាងដប់គ្រឿងទៀតមកនេសាទក្នុងទឹកដីខេត្តកំពង់ឆ្នាំងទូកនិមួយៗប្រើឧបករណ៌ខុសទៅនឹងច្បាប់ដែលបានហាមឃាត់ម៉ាស៊ីនទូក1 សេសកន្លះដូចជាសាច់អួនប្រើក្រឡាចាប់ពីមួយហ៊ុនកន្លះឡើងទៅប៉ុន្តែគេសង្កេតឃើញថាសាច់អួនក្រឡាតូចជាងមួយហ៊ុនទៀតហើយដាក់វែងៗរាប់គីឡូដី សុទ្ធតែទូកវាទនាមរបស់ក្រុមលោកធូ ជា ជាងដប់គ្រឿងកំពុងធ្វើសកម្មភាពបំភ្លេចបំផ្លាញកូនត្រីនៅក្នុងដងទន្លេសាបយ៉ាងពេញបន្ទុក រកត្រីចាប់ពីស្រុកកំពង់ត្រឡាច មកដល់កំពង់លែងគ្មានឃើញ មន្ត្រីសមត្ថកិច្ចចុះបង្ក្រាបឡើយ ក្រុមអ្នកសារព័ត៌មានបានតេទៅសួរលោក លី ឡា មេខណ្ឌខេត្តកំពង់ឆ្នាំង គាត់ឆ្លើយថាឧបករណ៍ទាំងនេះមិនខុសអ្វីទេ ទូកវាទនាមបានប្រើម៉ាស៊ីនបួនចុចស្មើបួនរយសេះសាច់អួនអោយប្រើមួយហ៊ុនកន្លះ តែប្រើសាច់អួនតូចជាងមួយហ៊ុនទៀត។ ជាសម្តីរបស់លោក លី ឡា មេខណ្ឌរដ្ឋបាល ជលផល ខេត្ត កំពង់ឆ្នាំង ឬមួយលោកបានសើមមាត់សើម ក នឹងគេដែរហើយបានមិនបង្ក្រាប ទូកវាទនាមទាំងនេះ ជាមេក្រុមឧក្រិដ្ឋជនបំភ្លេចបំផ្លាញមច្ឆា ជាតិនៅក្នុងតំបន់ដែនទន្លេសាប ដែលខ្លួនគ្រប់គ្រង ឬបំភ្លេចបំផ្លាញអស់ទើបឆ្លើយថាស្តាយក្រោយ។ បើតាមព័ត៌មានពីប្រជាពលរដ្ឋ បាននិយាយថា-គួរណាស់ ខាងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទ មើលលោកប្រធានមន្ទីកសិកម្មខេត្តកណ្តាលនឹងលោកលី ឡាមេខណ្ឌកំពង់ឆ្នាំង ផងទានអ្នកទាំងពីនេះកំពុងរួមចំណែក បង្កើតអោយមានបទល្មើសនេសាទយ៉ាងអាណាធិបតេយ្យប្រជាពលរដ្ឋ លើកឡើងថាបើគ្មានអ្នកបើកដៃពីពួកអស់ លោកទេទូកវាទនាមទាំងនេះក៏គ្មានវត្តមាន នៅតាមដងទន្លេសាបដែរ បើប្រជាពលរដ្ឋប្រកបមុខរបរកស៊ីឬនេសាទ តាមដងទន្លេដាក់មង តាមចាប់ពីមុនពីក្រោយដូចចោរហារយចំណែកតែទូកវាទនាមរបស់ពួកលោកធូ ជា […]
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាយការណ៍ពីវឌ្ឍនភាពវិស័យការងារ សន្តិសុខសង្គម បណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋសភា
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំសហការី រាយការណ៍ពីវឌ្ឍនភាពរបស់ក្រសួងពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាដែលដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៅវិមានរដ្ឋសភា។ ឯកឧត្តមរដ្ឋមន្ត្រី បានរាយការណ៍ពីលទ្ធផលនៃអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាំងពីដើមអាណត្តិទី៧។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រីបានរាយការណ៍ពីលទ្ធផលនៃអនុសាសន៍៦ចំណុចដែលក្រសួងបានអនុវត្តគ្រប់ជ្រុងជ្រោយនៅមុនបំណាច់ឆ្នាំ២០២៣ និងអនុសាសន៍៤ចំណុចដែលនឹងត្រូវធ្វើបន្តតាមផែនការដែលបានដាក់។ ក្រោយបានស្តាប់សេចក្តីរាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួចមក លោកជំទាវ ប្រធានគណៈកម្មការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកោតសរសើរចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់សម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានសម្រេចយ៉ាងច្រើនក្នុងដើមអាណត្តិទី៧នេះ៕
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតចំនួន ១១ ០០០នាក់ ក្នុងខេត្តកោះកុង
ខេត្តកោះកុង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ពិធីដាក់សម្ពោធជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយ:ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងលោកជំទាវ ដើម្បីសម្រួលចរាចរណ៍ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បានធ្វើដំណើរ បន្ទាប់ពី ស្ពានបាឡេ ដែលឆ្លងកាត់ព្រែកកោះយ៉នេះមានសភាពចាស់ទ្រុឌទ្រោម។ គួរជម្រាបជូនថា នេះគឺជាលើកទី១១ និងជាជំនួបលើកដំបូងក្នុងឆ្នាំ២០២៤ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ បងប្អូនកម្មករ […]
លោកអ៊ាម សុខលីមមេប៉ុស្តិ៍ ព្រំដែនទ្វេរភាគីច្រក ជ័យឃ្លាំង បើកឲ្យ ឈ្មួញដឹកជញ្ជូនធ្យូងឆ្លងដែនទៅ វៀតណាម យ៉ាងអានាធិបតេយ្យ !
ខេត្តក្រចេះថ្ងៃទី05ខែមករាឆ្នាំ2024 ប្រជាពលរដ្ឋ រស់នៅ តាម តំបន់ ព្រំដែន ខ្មែរ – យួន ក្នុង ឃុំ ក្រញូង សែនជ័យ ស្រុក ស្នួល បាន ឲ្យ ដឹងថា÷សព្វថ្ងៃនេះមានឈ្មួញឈ្មោះ ស្រី មុំដឹកជញ្ជូនធ្យូង តាម ឡានសាំយុង កែឆ្នៃទ្រុងចូល តាមច្រកទ្វេរ ភាគី ប៉ុស្តិ៍ជ័យឃ្លាំង រៀងរាល់យប់ យ៉ាង ពេញ បន្ទុកឈ្មួញ ដឹកជញ្ជូន ធ្យូងមានឈ្មោះចែមុំ ល្បីល្បាញ ខាង រកស៊ីបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ ដែលមានដូចជាធ្យូង ឈើដឹករាប់ឆ្នាំមកហើយដោយអាងមានខ្នងបង្អែកបងប្អូន ជាមេបញ្ជាការរង ប៉េអឹមខេត្តក្រចេះទើបដឹកឆ្លងដែនបានយ៉ាងស្រួល។ ថ្មីៗនេះមានការរិះគន់ជាខ្លាំងទៅលើ មន្ត្រីអាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល ពិសេសលោក លន់ ប៊ុនថុល មេបញ្ជា ការមូលដ្ឋាន មិនដែលឃើញបង្ក្រាប ឈ្មួញដឹកធ្យូងឈ្មោះចែមុំទេបណ្តោយឲ្យដឹកយ៉ាងអានាធិបតេយ្យ ឆ្លងដែនចូលទៅវៀតណាមបានយ៉ាង រលូនគ្មានរំខានសមត្ថកិច្ចតាមដងផ្លូវ ឡើយ។ ចំណែក […]
លោកម៉ឹង យូឡេង បណ្តោយឲ្យ ប្រធានស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តផ្លូវជាតិលេខ1នៅចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ប្រមូលលុយតាមរបៀបពុករលួយ
ថ្ងៃទី 07ខែមករា2024 (ខេត្តកណ្តាល )÷ តាមប្រភពព័ត៌មាន ពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ឲ្យដឹងទៀតថា÷ ទោះបីក្រុមឈ្មួញតូច ធំដឹកទំនិញបន្ទុក លើសទម្ងន់ហូរហៀរសំពីងសំពោងក៏ដោយ នៅតែអាចឆ្លងកាត់ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ1ភូមិកំពង់ពោធិ៍ បានដែរ រីឯប្រធានជញ្ជីងថ្លឹងរថយន្ត មន្ត្រីជញ្ជីងនិងបក្សពួក ដែលប្រចាំការចំណុច ឃុំកំពង់ភ្នំ ស្រុកលេីកដែក គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនមានការទប់ ស្កាត់ឡើយ។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ទើបឡើងកាន់តំណែងថ្មីៗ បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់ លោកម៉ឹង យូឡេង ត្រូវបានលាត ត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ហេតុនេះហើយទើប លោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងហ៊ានឲ្យបក្សពួកមន្ត្រីជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1ចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ប្រមូលលុយតាមរបៀបពុករលួយអាងខ្នងបង្អែកគ្រាក់ៗនៅក្រសួងសាធារណការនិងដឹកជញ្ជូន ចាំជួយបិទបាំងរឿងអាស្រូវ។ ថ្មីនេះៗក្រុមឈ្មួញនិងអាជីវករដឹក ជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 បន្ទុកមិនលើសទម្ងន់ឬលើសទម្ងន់ក៏ដោយ លោក អូន រស្មី ប្រធានជញ្ជីងនិង មន្ត្រីស្ថានីយ៍ថ្លឹងរថយន្តដែលប្រចាំការនៅភូមិសាស្ត្រស្រុកលេីកដែក ខេត្តកណ្តាល ហាមាត់សុំថ្លៃបាយ ថ្លៃទឹកពីពួកឈ្មួញផងដែរ។ ប្រភពស្និទ្ធនឹងលោក អូន រស្មី បានឲ្យដឹងថា÷ […]
ល្បែងស៊ីសងអានាធិបតេយ្យមាន់ ជល់បៀអាប៉ោងយូគីខុសច្បាប់ស្ថិតនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប សមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!
ថ្ងៃទី 02ខែមករាឆ្នាំ2024 (ខេត្តកែប) ៖ សូមរំលឹកថា កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០ ២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាអោយគណ: អភិបាល រាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប ទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោបានបញ្ជាក់យ៉ាងដាច់ណាត់ថាបើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក ក្រុង ខេត្ត ណាមិននាំគ្នាអនុ វត្តទប់ស្កាត់និងបង្រ្កាប ទីតាំង បនល្បែងស៊ីសង គ្រប់ប្រភេទ ក្នុង ដែនការគ្រប់គ្រងរបស់ខ្លួន? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ ដោយឡែក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បណ្តោយឲ្យម្ចាស់សង្វៀនល្បែងសុីសង ជល់មាន់ បៀអាប៉ោងយូគី ខុសច្បាប់ មួយកន្លែងស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បើកលេងគគ្រឹកគគ្រេងយ៉ាងអនា ធិបតេយ្យគ្មានការបង្រ្កាបនោះទេ។ បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើបានរាយការ ណ៍មកថា÷ ទីតាំងសង្វៀនជល់មាន់ បៀអាប៉ោង យូគីខុសច្បាប់ មួយកន្លែងក្នុង […]
លោក អួន សុវណ្ណារ៉ា ប្រធានគយចល័តតំបន់១ប្រព្រឹត្តអំពើពុករលួយ ខ្លាំងជាងមុនដើម្បីស្រង់ដើមធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ?
ថ្ងៃទី 01ខែមករាឆ្នាំ2024 ប្រភពពីមន្ត្រីគយនិងភ្នាក់ងារ គយចល័តតំបន់មួយបានឲ្យដឹងថា÷ ចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា ទទួលបាន តំណែងជាប្រធានគយចល័តតំបន់១ គឺ កំពុងឃុបឃិតឲ្យឈ្មួញធំៗ បង់ពន្ធតាមរបៀបម៉ៅការហើយឈ្មួញទាំងនោះអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់កាន់តែច្រើនឡើងៗគ្រប់បណ្ដាខេត្តនានាចូលក្នុងទីក្រុងភ្នំពេញ។ ឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញពីស្រុកយួន ឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រំដែនត្រពាំងផ្លុង និងច្រកទ្វារអន្តរជាតិព្រំដែនមុឺនជ័យ ជាពិសេសមកពីច្រកទ្វារអន្តរជាតិព្រំដែនបាវិត តាមបណ្តោយផ្លូវជាតិលេខ១ ព្រមទាំងច្រកផ្សេងៗទៀត មានរថយន្តធំ ៗដឹកទំនិញពីគ្រប់បណ្ដាខេត្ត ចូលមកទីក្រុងភ្នំពេញក្នុងមួយថ្ងៃៗមិនក្រោមពី 700 គ្រឿងទៅ900គ្រឿងនោះទេ ហើយឡានដឹកទំនិញទាំងនោះត្រូវបង់ឲ្យ មេគយចល័តតំបន់១ក្នុងរថយន្តនីមួយៗបង់ចន្លោះពី 150 ដុល្លារទៅ 500 ដុល្លារឲ្យទៅមេគយចល័តតំបន់មួយទើបចូលទីក្រុងភ្នំពេញបានដោយសុវត្ថិភាព ។ អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយ គយចល័តតំបន់មួយកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយមន្ត្រីគយក្រោមឱវាទរបស់លោក អ៊ួន សុវណ្ណារ៉ា អាចគាបសង្កត់ជំរិតយកលុយលើតុក្រោមតុពីក្រុមឈ្មួញតាមអំពើចិត្តរបស់ខ្លួន ។ ហេតុនេះហើយទើបមានការអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយចល័តតំបន់មួយ ឲ្យបានស៊ីជម្រៅដើម្បីកុំឲ្យមន្ត្រីគយរូបនេះនិងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗ តាមទំនេីងចិត្តទៀត។ ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួនគយចល័តតំបន់មួយ […]
មេគយខេត្តកោះកុងលោកទុំ ណូនិងបក្ខពួក បើកដៃឲ្យក្រុមឈ្មួញនាំទំនិញ គេចពន្ធគ្រប់ប្រភេទពីប្រទេសថៃចូលកម្ពុជាដោយសេរីមិនមិនត្រួតពិនិត្យ
ថ្ងៃទី29ខែធ្នូឆ្នាំ2023 សេចក្តីរាយការណ៍បានឲ្យដឹងថា÷ ក្រុមឈ្មួញដឹកទំនិញគេចពន្ធ សាំងគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសថៃ តាមច្រកកំពង់ផែ(ផ្លូវទឹក) និងផ្លូវគោក យ៉ាងពេញបន្ទុក យ៉ាងរលូនក្នុងទឹកដីខេត្តកោះកុង ដោយគ្មានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធណាមួយធ្វើការបង្រ្កាបឬទប់ស្កាត់ពិនិត្យឡើយ។ តាមសេចក្តីរាយការណ៍ដដែលបានបន្តថា÷ ការនាំទំនិញគេចពន្ធ ចេញមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះមកពីមានការបើកដៃនិងឃុបឃិតគ្នាពីសំណាក់លោកទុំ ណូជាមេសាខាគយខេត្តកោះកុងដែលផ្លាស់មកពីខេត្តសីហនុ ទើបក្រុមឈ្មួញ និងអាជីវកររកស៊ីដឹកជញ្ជូនទំនិញចូលពីប្រទេសថៃ ឆ្លងកាត់ខេត្តកោះកុង បាន ដោយមានការបើកភ្លើងខៀវពីលោក ទុំ ណូបើមិនដូច្នោះទេកុំសង្ឃឹមថាបាននាំទំនិញបង់ពន្ធ និងគេចពន្ធចូលមកបាននោះ។ បើគ្មានការត្រូវរ៉ូវគ្នានិងសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធតាមច្រកព្រំដែនផ្លូវទឹក និងផ្លូវគោកទេនោះហើយនៅមានក្រុមអាជីវករដែលដឹកទំនិញតាមច្រកផ្សេងៗជាច្រើនឆ្លងកាត់ខេត្តកោះកុង ត្រូវបានកូនចៅលោកទុំ ណូដាក់កុងត្រូលស្ទាក់ចាប់ជម្រិតយកលុយតាមតែទំនើងចិត្តនៅចំណុចឃុំអណ្តូងទឹក ផ្លូវជាតិលេខ៤៨ ស្រុកស្រែអំបិល ដាក់ហោប៉ៅចែកគ្នាយ៉ាងស្ងៀមស្ងាត់ទៀតផង។ បើទោះបីជាយ៉ាងណាក្រុមឈ្មួញនិងអាជីវកររកស៊ីដឹកទំនិញពីប្រទេសនាំគ្នារិះគន់ចំៗថាលោកទុំ ណូក្នុងតួនាទីជាមេសាខាគយខេត្តកោះកុង មានអំណាចគ្រប់គ្រងទៅលើការិយាល័យគយជាច្រើនកន្លែងនៅក្នុងដែនសមត្ថកិច្ចប្រមូលពន្ធគយ ដូចជា ច្រកចាំយាម កំពង់ផែស្រែអំបិល កំពង់ផែកែវផុស និងច្រកលួចលាក់តូចៗជាច្រើនទៀតដែលងាយស្រួលក្នុងការប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញដែលរកស៊ីនាំទំនិញចូលពីប្ប្រទេថៃឲ្យកូនចៅធ្វើអ្វីស្រេចតែអំពើចិត្ត លួចបើកឲ្យទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ចំណីអាហារខូចខូចគុណឲ្យក្រុមឈ្មួញនាំចូលពីប្រទេសសៀមយ៉ាងរលូនដោយគ្មានការឆែកឆេរ និងរឹតបន្តឹងពីមន្ត្រីគយ ដោយសារគេបង់សេវាឲ្យ ដោយមិនចេញវិក័យប័ត្រក៏មាន ប្រមូលលុយដាក់ហោប៉ៅចែកគ្នា យ៉ាងងាយ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុង១ខែៗរាប់សិបលានថែមទៀត?។ បើតាមការអះអាងពីមន្ត្រីពាក់ព័ន្ធមួយចំនួនដែលបម្រើកាងារតាមច្រកប្រមូលពន្ធគយបានលួចបង្ហើបឲ្យដឹងថា÷ ទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ឬមិនគ្រប់ដែលនាំចូលពីប្រទេសថៃ មានដូចជា ស្រាបៀរជាច្រើនប្រភេទ […]