(ខេត្តព្រះវិហារ)÷ ទីតាំងដីចាក់សំរាម ដែលមានទំហំដីជិត30ហិចតា ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកត្បែង មានជយ័ ខេត្តព្រះវិហារ ត្រូវបានជនឈ្លៀតឱកាសមួយចំនួននាំគ្នា ឈូសឆាយយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ ខ្លួនខណះអាជ្ញាធរស្រុកត្បែងមានជយ័គ្រប់គ្រងបែបធូរលុង បណ្តែត បណ្តោយអោយជនឈ្លៀតឱកាស មួយចំនួនយកគ្រឿងចក្រទៅឈូសឆាយយកដីធ្វើជាកម្មសិទ្ធិ នេះ អាចបណ្តាលមកពីមានការឃុបឃិ តគ្នារវាងអាជ្ញាធរស្រុកជាមួយជន ឈ្លៀតឱកាសក្នុងការកេងចំណេញដើម្បីផលប្រយោជ ន៍។ យោងតាមប្រភពព័ត៌មានពីប្រជា ពលរដ្ឋរស់នៅភូមិបុស្សធំ ឃុំប្រ មេរ ស្រុកត្បែងមានជ័យបានបង្ហើបអោយដឹងថា ដីចាក់សំរាម បានក្លាយទៅជាដីរបស់ក្រុមឈ្លៀតឱកាសមួយចំនួន យកគ្រឿង ចក្រមកឈូសឆាយដោយពុំមាន ការហាមឃាត់ពីសំណាក់អាជ្ញាធរ ស្រុកត្បែងមានជ័យឡើយ ។ លោក យ៉ាន់ ប៊ុនសឿង នាយការិ យាល័យដែនជម្រកសត្វព្រៃព្រះ រការ បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី05ខែកញ្ញានេះថា ទីតាំង ដីចាក់សំរាមមានទំហំតែជិត20ហិក តាតែប៉ុណ្ណោះ ដែលបានប្រជុំឯក ភាពគ្នាទទួលស្គាល់ដោយស្ថាប័ណ ជំនាញនឹងអាជ្ញាធរស្រុកត្បែងមាន ជ័យ គួរំលឹកផងដែរថា ទីតាំងដីចាក់សំរាម មានទីតាំងស្ថិតនៅភូមិ បុស្សធំ ឃុំប្រមេរ ស្រុកត្បែងមាន ជយ័ ខេត្តព្រះវិហារ ។ លោក សុខ មុន្នីរិទ្ឋិ […]
Author: prkadmin
ឈ្មួញឈើដ៏សកម្មឈ្មោះចែខុំ ដឹក ជញ្ជូនឈើចេញពីព្រៃអភិរក្សស្រែពកយ៉ាងរលូនមិនរំខានសមត្ថកិច្ច
ថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២៤ (ខេត្តមណ្ឌលគិរី)÷ ឈ្មោះ ចែខុំ មេឈ្មួញឈើដ៏សកម្ម ដឹកជញ្ជូនឈើតាមដងផ្លូវជាតិលេខ ៧៨Aយកទៅលក់នៅទឹកដីខេត្ត ត្បូងឃ្មុំ។ កាប់បំផ្លិចបំផ្លាញព្រៃឈើ សម្រុកដឹកជញ្ជួនតាមរថយន្តសាំយ៉ុង ចំនួន២គ្រឿង យកទៅលក់នៅខេត្តត្បូងឃ្មុំ ឆ្លងកាត់ខេត្តមណ្ឌលគិរីនិងស្រុកស្នួលខេត្តក្រចេះ នៅពេលយប់ រីឯ សមត្ថកិច្ចឈរជើងតាមដងផ្លូវនិង មន្ត្រីពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរី មិន មានចាត់វិធានការបង្ក្រាបឈ្មួញ ឈ្មោះ ចែខុំនោះឡើយស្ត្រីរូបនេះ ដឹកជញ្ជូនអនុផលព្រៃឈើជាយូឆ្នាំ មកហើយតាមរយៈរថយន្ត សាំយ៉ុង ចំនួន២គ្រឿង យកទៅលក់នៅក្នុង ទឹកដីខេត្តត្បូងឃ្មុំ។ នៅពេលយប់ រីឯមន្ត្រីបរិស្ថានខេត្ត និងមេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី មិនដែលចាត់វិធានការបង្ក្រាបនោះទេ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថាលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។ ដូច្នេះហើយទើបឈ្មួញឈ្មោះ ចែខុំ នៅតែធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញព្រៃឈើដឹកជញ្ជូនចេញពីចំណុច ព្រៃអភិរក្សស្រែពកក្នុង ស្រុកកោះញ៉ែកហើយបាន កៀងគរប្រជាពលរដ្ឋឲ្យ កាប់ផ្តួល រលំ អារ ជៀរ […]
តើគយមានសិទ្ធិប្រើជនស៊ីវិលឲ្យដើរយកលុយពីការដឹកជញ្ជូនទំនិញលើផ្លូវជាតិដែរឬទេ?ក្រុមឈ្មួញរកស៊ីដឹក ទំនិញមានចម្ងល់ចោទសួរទៅលើ លោកគយ…!
ថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២៤ ឈ្មួញដឹកទំនិញចោទសួរថា តើគយមានសិទ្ធិប្រើជនស៊ីវិលឲ្យដើរយកលុយពីការដឹកជញ្ជូនទំនិញលើផ្លូវជាតិដែរឬទេ? ប្រភពរាយការណ៍ថា តាំងពីលោក នូ ស៊ីថា ឡើងកាន់តំណែងប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មក ក្រុមឈ្មួញ, អាជីវកម្មបានត្អូញត្អែរថា ពួកគាត់សព្វថ្ងៃនេះពិបាករកស៊ីខ្លាំងណាស់ ដោយសារក្រុមមន្ត្រីក្រោមក្លៀករបស់លោក នូ ស៊ីថា បានដាក់ពង្រាយកម្លាំង មានទាំងជន ស៊ីវិលគ្រប់ច្រកល្ហកតាមដងផ្លូវជាតិនិងតាមច្រករបៀងព្រំដែន ដើរប្រមូលលុយស្រស់ៗ ប្រសេកប្រសាចខ្លះមានវិក័យប័ន និងខ្លះគ្មានវិក័យប័ត្រដោយលេសថាប្រមូលពន្ធចូលរដ្ឋ។ បើទោះបីជា មានព័ត៌មានអំពីភាពមិនប្រក្រតីរបៀបដឹកនាំរបស់លោកនូ ស៊ីថា នេះបានលេចឮដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដោយក៏ពុំឃើញមានចំណាត់ការកែប្រែនោះទេ។ ប្រភពផ្ទៃក្នុងខ្សឹបថា ថ្មីៗនេះលោក នូ ស៊ីថា ក្រោយកាន់តំណែងជា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជំនួសលោក កើត សុធារ៉ា ខណៈលោក នូ ស៊ីថា ឡើងកាន់តំណែងជាអគ្គនាយក រង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ។ ក៏ប៉ុន្តែ បន្ទាប់ពីឡើងកាន់តំណែងភ្លាម លោកបានដាក់ពង្រាយមន្ត្រីគយចល័តគ្រប់ច្រកល្ហក រួមទាំងតាមផ្លូវជាតិផងដើម្បីទប់ស្កាត់អំពើរត់ពន្ធ។ ប៉ុន្តែប្រភពពីឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសជិតខាងចូលមកកាន់រាជធានីភ្នំពេញបានប្រាប់ថា តាំងពីលោក នូ ស៊ីថា […]
នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងលោកមឿ ណារុង និងមេគយឈ្មោះ គត់ ណៃ សហការគ្នាបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធនិងទំនិញជាច្រើនប្រភេទគេចពន្ធបង់ពន្ធមិនគ្រប់ចូលទាំងយប់ទាំងថ្ងៃដោយរលូន
ថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៤ (ខេត្តបាត់ដំបង) នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកតំបន់អូររំដួលស្រុកភ្នំព្រឹក លោក មឿ ណារុងជាអ្នកបេីកដៃ ឲ្យក្រុមឈ្មួញនាំជីគេចពន្ធនិងទំនិញផ្សេងជាច្រើនប្រភេទគេចពន្ធបង់ ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ មន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួលបានឲ្យដឹងថា លោក មឿ ណារុង នាយនគរបាលការពារព្រំដែនច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងបាននឹងកំពុងបណ្ដែតបណ្ដោយឃុបឃិតឲ្យមន្ត្រី ក្រោមឱវាទប្រព្រឹត្តទង្វើផ្ដេសផ្ដាស ប្រថាប់ត្រា យកលុយអ្នកធ្វេីដំណើរ ឆ្លងដែនពីខ្មែរចូលទៅស្រុកថៃ និង ពីថៃចូលមកខែ្មរ។ ជាមួយគ្នាដែរក្រុមដែលរកស៊ីដឹកទំនិញឆ្លង ដែន ពីប្រទេសថៃចូលកម្ពុជាបានឲ្យដឹងថា អំពើពុក រលួយរបស់លោក មឿ ណារុង នាយនគរបាលការពារព្រំដែនច្រកតំបន់អូររំដួលស្រុកភ្នំព្រឹក កំពុងជិះសេះ លែងដៃ ដោយមិនខ្លាចញញើតនឹងថ្នាក់ដឹកនាំខេត្ត ឬក្រសួងមហាផ្ទៃនោះទេ។ ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា ក្រៅពីជីគេចពន្ធនិងបង់ពន្ធមិនគ្រប់និងទំនិញផ្សេងៗគេច ពន្ធឬបង់ពន្ធមិនគ្រប់ ក៏នៅមានបញ្ហាជនអន្តោប្រវេសន៍មួយចំណែកផងដែរ។ ប្រភពបានបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីអ្វីទាំងអស់។ ពោលគឺសមត្ថកិច្ច បើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកដឹកជីហ្នឹងនិងទំនិញផ្សេងៗទាំងនោះចូលដោយសេរី។ ប្រជាពលរដ្ឋនិយាយថា គេអាចមើលឃើញថាភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយសេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ ទំនិញបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទាំងនោះគឺជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោក មឿ ណារុង។ ប្រភពរាយការណ៍ថា មន្ត្រីនគរបាលដែលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើង។ ឈ្មួញមិនអាចគេចឬលួចឆ្លងដែន ដោយមិនប្រាប់មន្ត្រីនគរបាល ការពាព្រំដែនតំបន់អូររំដួល បាននោះឡើយ អ្នកអាចគេចបានម្ដងពីកណ្តាប់ដៃ […]
លោក ឈួន សោភា មេគយចល័តតំបន់៥ល្បីល្បាញពេញទំហឹងខាងប្រមូលលុយតាមរបៀបពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុលរលួយ….!
ថ្ងៃទី៣១ខែសីហាឆ្នាំ២០២៤ លោក ឈួន សោភាមេគយចល័ត តំបន់៥ល្បីល្បាញពេញទំហឹងខាងប្រមូលលុយតាមរបៀបពុករលួយ អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ គឺជារឿងមិនអាចបិទបាំងបានទេ ព្រោះបណ្ដាព័ត៌មាននានា បានចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយ។ ប៉ុន្តែរហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនចាត់វិធានការណាមួយដើម្បីទប់ស្កាត់អំពើពុករលួយរបស់លោក ឈួន សោភា នៅឡើយទេ។ ប្រការនេះហើយទើបលោក ឈួន សោភា មានឥទ្ធិពលកាន់តែខ្លាំង ហើយសាងភាពល្បីល្បាញពេញទំហឹងខាងពុករលួយដោយសារអាងមានខ្នងបង្អែករឹងមាំ ចាំជួយដោះស្រាយគ្រប់បញ្ហា។ ប្រភពស្និទ្ធនឹងលោក ឈួន សោភា បានបង្ហើបឲ្យដឹងថា ឈ្មួញធំៗដែលរកស៊ីដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម ឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់5 ចំណុចគល់ស្ពានទឹកថ្លា ផ្លូវជាតិលេខ៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺជាប្រភពចំណូលរបស់លោក ឈួន សោភា មេគយចល័តតំបន់៥។ ដោយហេតុថាលោក ឈួន សោភា មិនដែលបង្ក្រាបឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់យ៉ាងពេញបន្ទុកនោះឡើយ។ ផ្ទុយទៅវិញលោក ឈួន សោភា មានតែជួយសម្រួលឲ្យឈ្មួញទាំងនោះដឹកជញ្ជូនទំនិញទៅដល់គោលដៅនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប […]
លោក ស្រេង វុទ្ធាព្រះរាជអាជ្ញារងដឹកនាំសមត្ថកិច្ចបានប្រើធម៌ក្ដៅចុះឆ្មកចាប់អ្នកញៀនល្បែងបានចំនួន 10 នាក់នៅក្នុងស្រុករវៀង
ខេត្តព្រះវិហារ៖ក្រោមការដឹកនាំនិងសម្របសម្រួលដោយលោកស្រេងវុទ្ធាព្រះរាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារបានសហការជាមួយកម្លាំងសមត្ថកិច្ចកម្រិតស្រាលខេត្តក្រោមការចង្អុលបង្ហាញរបស់ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានឆ្មក់ចុះបង្ក្រាបក្រុមស្ត្រីញៀនលេងល្បែងស៊ីសង ខ្នាតធំចំនួន១០នាក់ កាលពីរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រភ្នំលុង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីញៀនល្បែងចំនួន១០នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន រួមនិងវត្ថុតាងមានដូចជាបៀរចំនួន ៥ហ៊ូ កំរាលលេងល្បែងចំនួន ២កាបូបស្ពាយចំនួន ៣ទូរសព្ទដៃចំនួន ៦គ្រឿង ប្រាក់រៀលចំនួន ៥៦៣០០០០រៀល (ប្រាំលានប្រាំមួយសែនបីម៉ឺនរៀល )អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ៥ សន្លឹក អ្នកញៀនល្បែងចំនួន 10 នាក់នេះកំពុងតែបន្តនីតិវិធីបញ្ជូនទៅតុលាការដើម្បីបន្តនិតិវិធី ទៅតាមច្បាប់។ សូមបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំនៃខេត្តព្រះវិហារ តែងតែដាក់បទបញ្ជាយ៉ាងតឹងរឹងទៅសមត្ថកិច្ច ក្នុងការបង្ការនិងបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទដោយមិនលើកលែងដែលកើតមាននៅតាមមូលដ្ឋាន ដើម្បីភូមិឃុំមានសុវត្ថិភាព កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងអសន្តិសុខក្នុងមូលដ្ឋាន៕ដោយនិពន្ធនាយករង សាន ប៊ុនស៊ី
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដោយសហការីក្រសួងផែនការ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក-លោកស្រីអគ្គនាយក អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកស្រីប្រធានស្តីទីនាយកដ្ឋាន និងប្រតិភូអមដំណើរ ព្រមទាំងលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តមណ្ឌលគិរីជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរផែនការខេត្តមណ្ឌលគិរី។ លោកស្រី ប៉ុល វ៉ានី្នដា ប្រធានមន្ទីរផែនការខេត្តមណ្ឌលគិរី បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍គោរពជូនគណៈអធិបតីនិងអង្គពិធីទាំងមូល។ លោកស្រីប្រធានមន្ទីរ បានលើកឡើងអំពី (១) ស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលខេត្តមណ្ឌលគិរី (២) តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំ និងស្ថានភាពមន្ត្រីរាជការមន្ទីរ (៣) លទ្ធផលការងារចាប់ពីខែមករា ឆ្នាំ២០២៤ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ និង(៤) បញ្ហាប្រឈម និងសំណូមពរ។ មានប្រសាសន៍សំណេះសំណាលក្នុងពិធី […]
ការដាក់ ដេញថ្លៃគម្រោងស្ថាបនា សាង សង់ ផ្លូវ ជាសារធារណៈ ឃើញថា មានភាពប្រក្រតី តម្លាភាព និងប្រជាធិបតេយ្យសុក្រឹតយុត្តិធម៌-
(ខេត្តត្បូងឃ្មុំ)÷ព្រឹកថ្ងៃទី១៥ ខែ សីហាឆ្នាំ ២០២៤។ នៅសាលាឃុំជាំតាម៉ៅមានបើកកិច្ចការគម្រោង ការ ដាក់អោយដេញ ថ្លៃ ស្ថាបនាសាងសង់ផ្លូវ ជាសាធារណះ តាមនីតិវិធីដែល បានកំណត់ដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន ភូមិឃុំសង្កាត់តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិហៅកាត់ថា(គជអប)នៅសាលាឃុំជាំតាម៉ៅ មាន១គម្រោង។មានផ្លូវក្រាលគ្រួសធម្មជាតិ គម្រោងដាក់ ឱ្យដេញថ្លៃនេះ យើងឃើញមានការចូលរួមពីលោក អភិបាលរងស្រុកមេមត់មន្ត្រីគាំទ្រ ស្រុក លោក មេឃុំ ស្មៀន និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវជាច្រើននាក់ និងអ្នកសារព័ត៌មានជាច្រើនអង្គភាព។ ការដេញថ្លៃគម្រោងស្ថាបនាសាងសង់ផ្លូវ នេះមានបណ្តាក្រុមហ៊ុនឯកបុគ្គលបាន ដាក់សំណើរដេញថ្លៃចំនួន៥ក្រុមហ៊ុន។ផ្លូវដែលដាក់អោយដេញថ្លៃ.ជាផ្លូវក្រាល គ្រួសក្រហមមាន ប្រវែង០.៤ គ.ម ទទឹង៤ម៉ែត្រកម្រាស គ្រួស១៥០មម.លូមូល១កន្លែងតំលៃប៉ាន់ស្មាន៤២.៥០៩.២០០លានរៀល គត់។ ១-ក្រុមហ៊ុន សៅ លីនដា តម្លៃដាក់ដេញ ថ្លៃ.៤១.០០០.០០០រៀកគត់។ ២-ក្រុមហ៊ុនហួត ឆៃលីន តម្លៃដាក់ដេញ ថ្លៃ.៤១.៤០០.០០០រៀលគត់។ ៣-ក្រុមហ៊ុនភាន សោភ័ណ្ឌ តម្លៃដាក់ ដេញថ្លៃ.៤១.៦០០.០០០រៀលគត់។ ៤-ក្រុមហ៊ុនហោ សុភារី តម្លៃដាក់ដេញ ថ្លៃ៤១.៩៩៩.០០០រៀលគត់។ ៥-ក្រុមហ៊ុនលី ឈួន តម្លៃដាក់ដេញ ថ្លៃ៣៨.០០០.០០០រៀលគត់។ ក្រុមហ៊ុនដេញប្រកួតប្រជែងក្នុងតម្លៃទាបបានទៅលើក្រុមហ៊ុនលី […]
រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២៤
(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២៤ ក្រោមវត្តមាន លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត និងមានការចូលរួមពីសំណាក់ លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងថា្នក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ និងបងប្អូនអ្នកសេ្នហាវិស័យកីឡាជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី លើកឡើងថា ការអប់រំកាយ និងកីឡាជាសមាសភាគមួយនៃវិស័យអប់រំ ដែលជាមធ្យោបាយហាត់ពត់ រាងកាយ និងបញ្ញាស្មារតីរបស់មនុស្សឱ្យមានការលូតលាស់ល្អ រក្សាកម្លាំងមាំមួន និងមានសុខភាពល្អ។ លោកស្រី អភិបាលរងខេត្ត ឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ រៀបចំឱ្យមានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ មានឧទ្យានបៃតង និងទីធ្លាសម្រាប់លំហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព និងសុខុមាលភាពប្រជាជនទាំងផ្លូវកាយ […]
មន្ត្រីរាជការនិងប្រជាពលរដ្ឋរទូទាំងខេត្តមណ្ឌលគិរីប្រារព្ធពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី ៥ សីហា ២០២៤
(ខេត្តមណ្ឌលគិរី)÷ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែលរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ ហើយបានកំណត់យកវេលាម៉ោង ៩.៩នាទីព្រឹក ដើម្បីបើកឲ្យដំណើការ ការដ្ឋានព្រែកជីមហ្វូណនតេជោ។ ពិធីបើកការដ្ឋាននោះ ត្រូវបានមន្ត្រីរាជការនិងប្រជាពលរដ្ឋ ទូទាំងខេត្តមណ្ឌលគិរី ក៏ដូចជាមន្ត្រីរាជការនិងប្រជាពលរដ្ឋទូទាំងប្រទេសប្រារព្ធពិធីប្រមគ្នានៅម៉ោង ៩.៩នាទីថ្ងែទី៥ខែសីហាឆ្នាំ២០២៤ ហើយតម្រូវនៅតាមទីវត្តអារាមនិងគ្រប់មជ្ឈដ្ឋានត្រូវតែ វាយជួង ទូងស្គរ និងគោះត្រដោកឲ្យបានព្រមៗគ្នាដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋទូទាំងប្រទេសមានការសាទរជាខ្លាំង គំនិតផ្តួចផ្តើមរបស់សម្តេច មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលបានបង្កើតនៃ ព្រែកជីកហ្វូណនតេជោដែលជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ដ៏ធំមហិមាមួយនេះ ដោយបង្ហាញថា កម្ពុជាអាចធ្វើបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមរំលឹកនិងឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។ ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT ទី៣- ទីតាំងគឺចាប់ពីព្រែកតាកែវ […]