ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥
(ខេត្តក្រចេះ)÷ប្រភពពីប្រជាពលរដ្ឋបានដឹងច្បាស់ថា៖ ឈ្មួញឈើ ឈ្មោះ
គ្រូខឿន រស់នៅស្រុកស្នួល ខេត្ត
ក្រចេះ កំពុង ចរាចរណ៍ ដឹកជញ្ជូន
ឈើតាម ឡានប្រភេទមួយបាំងកន្លះ
ដឹក ចេញ ពីចំនុចព្រៃ អភិរក្ស ជីវៈចម្រុះដែន ជំរក សត្វព្រៃ កែវសីមា
ដឹកជញ្ជូន យកទៅដាក់ផ្ទះរបស់ខ្លួន
ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ រួច
លើកដាក់ឡានមួយបាំងកន្លះបន្តដឹកទៅលក់នៅស្រុកមេមត់ បាន ដោយ រលូន មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានគ្មានវិធានការទប់ស្កាត់បង្ក្រាបសោះឡេីយ។
ជាក់ស្តែងនៅថ្ងៃទី ២០ខែឧសភា ឆ្នាំ២០២៥មានសេចក្តីរាយការណ៍មកថា : មានឡានមួយបាំងកន្លះ
ពណ៌ខ្មៅចង្កូតស្តាំ១គ្រឿងដែលគេស្គាល់ថាជារបស់ឈ្មួញឈើឈ្មោះគ្រូ
ខឿនដឹកជញ្ជូនឈើចេញពីចំណុចព្រៃអភិរក្សដឹកឆ្លងស្រុកស្នួលដឹកឆ្លងកាត់ មុខ ស្នាក់ ការរដ្ឋបាលព្រៃឈើ ស្រុក ស្នួលយកទៅលក់ នៅ ស្រុកមេមត់
បាន យ៉ាងសុខស្រួល ដោយ មិនមាន
អ្នករំខានលោកគ្រូដឹកឈើឡើយក្នុង
ការបង្រ្កាបទប់ស្កាត់ពីសំណាក់សមត្ថកិច្ចជំនាញឈរជេីងតាមដងផ្លូវដូចបានជួយសម្រួល ទៅយ៉ាងរលូន។
ប្រជាពលរដ្ឋបញ្ជាក់ថាបេីមិន មានការឃុបឃិត សុី សំណូកសូក ប៉ាន់ដល់ជំនាញ ទាំង នេះ ទេប្រាកដជាមិន អាចដឹក ជញ្ជូន ឈើខុសច្បាប់បានឡេីយ ព្រៃឈើក្នុងតំបន់ព្រៃអភិរក្សកែវសីមាក្នុងខេត្តមណ្ឌលគិរីនៅតែរងការបំផ្លិចបំផ្លាញជារៀងរាល់ យប់ ថ្ងៃ។
ប្រជាពលរដ្ឋមានចម្ងល់ថា÷
តើហេតុអ្វី បានជាឈ្មួញ រក ស៊ី ដឹក
ជញ្ជូន ឈើ ខុសច្បាប់ ឈ្មោះគ្រូខឿន មានឥទ្ធិពលខ្លាំងយ៉ាងដូច្នេះទៅវិញ ?
ហេតុអ្វីបានជាឈ្មួញដឹកឈេីចេញទៅបាន? តើហេតុអ្វីបានជាឈើអាចចេញពីព្រៃរួច? តើហេតុអ្វីបានជាឈើអាចចរាចរណ៍ឆ្លងកាត់ដែនសមត្ថកិច្ចតាម ដងផ្លូវបានយ៉ាងងាយបែបនេះ?
តើលោកគ្រខឿនជាគ្រូបង្រៀនឬជាគ្រូ
អ្វីឲ្យប្រកត់?។
ប្រជាពលរដ្ឋមើលឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងច្បាស់ក្នុង
ការឃុបឃិតគ្នាជាមួយមន្ត្រីបរិស្ថានខិលខូចមួយចំនួនតូចបើកឲ្យបទ
ល្មើសជំនួញឈើខុសច្បាប់។
មានមូលហេតុច្រើនយ៉ាង ដែលនាំឲ្យជំនួញឈើខុសច្បាប់ក្លាយជាបញ្ហាមិនអាចគ្រប់គ្រងបាន។ មូលហេតុសំខាន់បំផុតគឺការឃុបឃិតគ្នាជាខ្សែបណ្តាញរវាងឈ្មួញរកសុីឈើខុស
ច្បាប់ជាមួយអាជ្ញាធរមានសមត្ថកិច្ចខិលខូចមួយចំនួន។ មូលហេតុសំខាន់មួយទៀតគឺ ឈ្មួញអ្អ្នករកសុីឈើច្រើនតែជាអ្នកមានឥទ្ធិពល ឬ មានខ្នងបង្អែករឹងមាំក្នុងករណីនេះសមត្ថកិច្ចដែនដីគ្មានជម្រើសអ្វីក្រៅពី ធ្វើគ ធ្វើថ្លង់ នោះឡើយ ពីព្រោះតែពួកគេខ្លាចអំណាចរបស់មន្ត្រីអ្នកមានបុណ្យស័ក្តិធំជាងខ្លួន៕