ថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២៤
(ខេត្តមណ្ឌលគិរី)÷
ឈ្មោះ ចែខុំ មេឈ្មួញឈើដ៏សកម្ម
ដឹកជញ្ជូនឈើតាមដងផ្លូវជាតិលេខ
៧៨Aយកទៅលក់នៅទឹកដីខេត្ត
ត្បូងឃ្មុំ។
កាប់បំផ្លិចបំផ្លាញព្រៃឈើ សម្រុកដឹកជញ្ជួនតាមរថយន្តសាំយ៉ុង ចំនួន២គ្រឿង យកទៅលក់នៅខេត្តត្បូងឃ្មុំ
ឆ្លងកាត់ខេត្តមណ្ឌលគិរីនិងស្រុកស្នួលខេត្តក្រចេះ នៅពេលយប់ រីឯ សមត្ថកិច្ចឈរជើងតាមដងផ្លូវនិង
មន្ត្រីពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរី មិន
មានចាត់វិធានការបង្ក្រាបឈ្មួញ
ឈ្មោះ ចែខុំនោះឡើយស្ត្រីរូបនេះ
ដឹកជញ្ជូនអនុផលព្រៃឈើជាយូឆ្នាំ
មកហើយតាមរយៈរថយន្ត សាំយ៉ុង
ចំនួន២គ្រឿង យកទៅលក់នៅក្នុង
ទឹកដីខេត្តត្បូងឃ្មុំ។
នៅពេលយប់ រីឯមន្ត្រីបរិស្ថានខេត្ត និងមេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី មិនដែលចាត់វិធានការបង្ក្រាបនោះទេ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថាលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។
ដូច្នេះហើយទើបឈ្មួញឈ្មោះ ចែខុំ
នៅតែធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញព្រៃឈើដឹកជញ្ជូនចេញពីចំណុច ព្រៃអភិរក្សស្រែពកក្នុង ស្រុកកោះញ៉ែកហើយបាន កៀងគរប្រជាពលរដ្ឋឲ្យ
កាប់ផ្តួល រលំ អារ ជៀរ ដឹកតាមប្រភេទរថយន្តសាំយ៉ុង ចំនួន២គ្រឿង សម្រុកដឹកជញ្ជួនយកទៅលក់នៅ
ខេត្តត្បូងឃ្មុំរៀងរាល់យប់យ៉ាងរលូន
សមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរី រក្សាភាពស្ងៀមស្ងាត់។
ប្រការនេះកំពុងធ្វើឲ្យព្រៃឈើក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុក កោះញ៉ែក ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យ នៅក្នុងពេលឆាប់ៗខាងមុខនេះឡើយ។
តាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្ត
បានឲ្យដឹងថា÷ រយៈពេលជាច្រើនថ្ងៃ កន្លងទៅហើយ
ឈ្មួញឈ្មោះចែខុំ បានសម្រុកដឹក
ជញ្ជូនឈើប្រណីត និងឈើប្រភេទលេខ1 ពីចំណុចព្រៃអភិរក្សស្រុកកោះញែកយកទៅចែកចាយក្នុងខេត្តត្បូងឃ្មុំយ៉ាងគំហុក។
សកម្មភាពរបស់ឈ្មួញដឹកជញ្ជូនឈើ គ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់ទេគឺមានតែជួយសម្រួលឲ្យឈ្មួញដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន។ជាក់ស្តែងអ្នក
សារព័ត៌មានបានឃើញមន្ត្រីPM
ម្នាក់នៅស្រុកស្នួលខេត្តក្រចេះបើក
ឡានរ៉ងចុះឡើងជួយមើលផ្លូវឲ្យឈ្មួញដឹកឈើទៀតផង
ប្រភពបានឲ្យដឹងថាបើនិយាយពីសម
ត្ថកិច្ចតាមដងផ្លូវរាប់ពីខេត្តមណ្ឌលគិរី
រហូតដល់ស្រុកស្នួលខេត្តចេះមិនក្រោម៣០កន្លែងនោះទេ។
ប្រជាពលរដ្ឋមានការរិះគន់ថាសមត្ថកិច្ចសម្ងំប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើតាមដងផ្លូវយ៉ាង
ត្រជាក់ចិត្ត។
ប្រភពពីមន្ត្រីនៅក្នុងខេត្តមណ្ឌលគិរី
បានឲ្យដឹងទៀតថា ឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើទៅលក់នៅ
ខេត្តត្បូងឃ្មុំយ៉ាងគឃ្លើននៅពេលនេះគឺឈ្មួញឈ្មោះចែខុំដែលមានផ្ទះនៅ
ភូមិដេអេដែលមានខ្នងបង្អែកជាមេព្រៃ
នៅពីក្រោយខ្នង។
បើតាមមន្ត្រីម្នាក់មិនឲ្យបញ្ចេញឈ្មោះថាបើគ្មានការបើកដៃពីសមត្ថ
កិច្ចតាមដងផ្លូវទេនោះ
គឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើពីទឹកដីខេត្តមណ្ឌលគិរី តាមអំពើចិត្តបានឡើយ។
ប្រជាសហគមន៍ក៏ដូចជាប្រជាពលរដ្ឋ ក្នុង ខេត្តមណ្ឌលគិរីអំពាវនាវដល់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិ ព្រមទាំង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ បើមិនដូច្នោះទេ ព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ពិតជាវិនាសអស់ក្រោមស្នាដៃមេឈ្មួញឈ្មោះចែខុំ ជាក់ជាពុំខាន់៕