ព័ត៌មានជាតិ

លោក ស្រេង វុទ្ធាព្រះរាជអាជ្ញារងដឹកនាំសមត្ថកិច្ចបានប្រើធម៌ក្ដៅចុះឆ្មកចាប់អ្នកញៀនល្បែងបានចំនួន 10 នាក់នៅក្នុងស្រុករវៀង

ខេត្តព្រះវិហារ៖ក្រោមការដឹកនាំនិងសម្របសម្រួលដោយលោកស្រេងវុទ្ធាព្រះរាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារបានសហការជាមួយកម្លាំងសមត្ថកិច្ចកម្រិតស្រាលខេត្តក្រោមការចង្អុលបង្ហាញរបស់ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានឆ្មក់ចុះបង្ក្រាបក្រុមស្ត្រីញៀនលេងល្បែងស៊ីសង ខ្នាតធំចំនួន១០នាក់ កាលពីរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រភ្នំលុង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីញៀនល្បែងចំនួន១០នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន រួមនិងវត្ថុតាងមានដូចជាបៀរចំនួន ៥ហ៊ូ កំរាលលេងល្បែងចំនួន ២កាបូបស្ពាយចំនួន ៣ទូរសព្ទដៃចំនួន ៦គ្រឿង ប្រាក់រៀលចំនួន ៥៦៣០០០០រៀល (ប្រាំលានប្រាំមួយសែនបីម៉ឺនរៀល )អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ៥ សន្លឹក អ្នកញៀនល្បែងចំនួន 10 នាក់នេះកំពុងតែបន្តនីតិវិធីបញ្ជូនទៅតុលាការដើម្បីបន្តនិតិវិធី ទៅតាមច្បាប់។

  សូមបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំនៃខេត្តព្រះវិហារ តែងតែដាក់បទបញ្ជាយ៉ាងតឹងរឹងទៅសមត្ថកិច្ច ក្នុងការបង្ការនិងបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទដោយមិនលើកលែងដែលកើតមាននៅតាមមូលដ្ឋាន ដើម្បីភូមិឃុំមានសុវត្ថិភាព កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងអសន្តិសុខក្នុងមូលដ្ឋាន៕ដោយនិពន្ធនាយករង
សាន ប៊ុនស៊ី

Leave a Reply

Your email address will not be published.