ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កំលាំងជំនាញរថយន្ដពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុករវៀង ដឹកនាំដោយលោក វរសេនីយ៍ទោ ជ័យ សាង អធិការងទទួលបន្ទប់សណ្ដាប់ធ្នាប់ ចែកទឹកជូនប្រជាពលរដ្ឋ ចំនួន៣៨០គ្រួសារ ដែលកង្វះខាតទឹក នៅឃុំ រមទម ស្រុករវៀង ខេត្តព្រះវិហារ។ សម្លេងលោកវរសេនីយ៍ទោ ជ័យ សាង… សម្លេងលោក ក្រុមប្រឹក្សាឃុំ… រដ្ឋបាលឃុំរមទម ក៏ដូចជាប្រជាពលរដ្ឋចំនួន៣៨០គ្រួសារ មកពីភូមិចំនួន៣ គឺភូមិត្រពាំងទន្ទឹម ភូមិទួលរវៀង និងភូមិអូរទ្រលោក បានសម្ដែងនៅភាពសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលទទួលបានទឹកយកមកប្រើប្រាស់។ និងបានថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំ ព្រមទាំងកំលាំងជំនាញរថយន្ដពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុករវៀង រួមទាំងបុស្ដិ៍រដ្ឋបាលឃុំរមទម ដែលបានចុះចែកទឹកដល់ពួកគាត់តាមខ្នងផ្ទះ និងដាក់តាមគោយន្តយន្ដកន្ត្រៃចែកជូនពួកគាត់ផងដែរ ៕ដោយ សាន ប៊ុនស៊ី
Month: April 2024
សកម្មភាពរត់ពន្ធធ្យូងខុសច្បាប់តាមច្រកប៉ុស្តិ៍នគរបាលទ្វេរភាគីជ័យឃ្លាំងទៅ កាន់ប្រទេសវៀត ណាមគ្មានការទប់ស្កាត់…!
ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៤ ខេត្តពក្រចេះ)៖ ប្រភពព័ត៌មានបាន ឲ្យដឹងថា មួយខែ នេះកត់សម្គាល់ឃើញក្រុមឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញពីចំណុច១០៥ឃុំកន្ទួត ស្រុកចិត្របូរីនិងតំបន់ព្រៃអភិរក្ស ភ្នំព្រេចរួចបន្ត ដឹកចេញ ទៅ កាន់ប្រទេសវៀតណាម តាមច្រកទ្វេរភាគីជ័យឃ្លាំង នៅពេល យប់យ៉ាងរលូនគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាម្នាក់ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ ហើយករណីនេះ ត្រូវបានមហាជន ដាក់ការសង្ស័យថា អាចមាន ការ ឃុប ឃិតគ្នាជាប្រព័ន្ធ បើកដៃឲ្យក្រុមឈ្មួញនាំចេញជាថ្នូរទទួលបានផលប្រយោជន៍។ ជាក់ស្តែងចាប់តាំងពីថ្ងៃទី២២ទី ខែមេសា ឆ្នាំ២០២៤ មហាជនបានកត់សម្គាល់ឃើញឈ្មោះ ចែមុំ ដែលល្បីថាជាជើងខ្លាំង ខាងរកស៊ី ដឹកជញ្ជូនធ្យូងខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍នគរបាល ទ្វេរភាគី ជ័យ ឃ្លាំងហើយសកម្មភាពនាំចេញធ្យូង គឺផ្តើមឡើងចាប់ពីម៉ោង០១:00នាទីយប់ រហូតទល់ម៉ោង ៦:០០នាទីព្រឹក។ មានការលើកឡើង ថាតើលោកប្រ ធានស្នាក់ការ ច្រកជ័យ ឃ្លាំងនិងលោកអ៊ាម សុខលីម នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វេរភាគីជ័យឃ្លាំង ព្រមទាំងលោកប្រធានការិយាល័យគយ និងរដ្ឋាករច្រកជ័យឃ្លាំង នាំគ្នាដេកលក់ ឬក៏មិនដឹង ទើបមិនឃើញពីសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាមយ៉ាងដូច្នេះ? ចំណែក លោក […]
ឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រកទ្វេរភាគីជ័យឃ្លាំង រៀងរាល់យប់ ថ្ងៃយ៉ាងរលូន
ថ្ងៃទី២២ ខែមេសាឆ្នាំ២០២៤ ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វេរភាគី ប៉ុស្តិ៍នគរបាលជ័យឃ្លាំងឃុំក្រញូង សែនជ័យស្រុកស្នួល ខេត្តក្រចេះបានឲ្យដឹងថា មួយរយៈចុង ក្រោយនេះមានឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន នៅពេលយប់ដោយ គ្មាន មន្រ្តីជំនាញ ឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឡើយ។ មន្រ្តីជំនាញសមត្ថកិច្ចតាមដងផ្លូវ និងសមត្ថកិច្ចនៅច្រកទ្វារជ័យឃ្លាំង បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈ ដែលឈ្មួញ ប្រើប្រាស់ រថយន្តយ៉ីឌុប ដឹក ជញ្ជូនធ្យូងចេញទៅស្រុកយួន ក្នុងមួយយប់ៗមានច្រើន គ្រឿង។ ជាពិសេសលោក ប្រធានស្នាក់ការច្រកទ្វារជ័យឃ្លាំងនិងលោក អ៊ាម សុខលីម នាយប៉ុស្តិ៍នគរបាលច្រកទ្វេរភាគីជ័យឃ្លាំង មិន ចាត់វិធានការទប់ស្កាត់ករណីឈ្មួញដឹកជញ្ជូនធ្យូង ចេញទៅស្រុកយួន យ៉ាងពេញបន្ទុកនោះទេ។ ប្រភពបានឲ្យដឹងថាឈ្មួញដឹក ជញ្ជូនធ្យូងចេញ ទៅស្រុកយួន មានឈ្មោះចែមុំ ដឹកជញ្ជូនធ្យូងចេញពីភូមិ105 ឃុំកន្ទួត ស្រុកចិត្រ បុរីតាមផ្លូវជាតិលេខ7Aឆ្ពោះទៅប៉ុស្តិ៍ព្រំដែនទ្វេរភាគី ជ័យឃ្លាំង។ ប្រភពបន្តឲ្យដឹងថា ពួកគេមានអ្នករត់ ការបើកផ្លូវជាមុន ទើបអាចដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រកទ្វេរភាគីជ័យឃ្លាំងដោយរលូន មិន ប្រឈមនឹងការបង្ក្រាប សកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រកទ្វេរភាគីជ័យឃ្លាំង តែងកើតឡើងចាប់ពីវេលាម៉ោង2រំលងអាធ្រាត្រដល់ម៉ោង6ព្រឹក។ ប្រភពព័ត៌មានបានឲ្យដឹងថាចាប់តាំង ពីលោកសាក់ សារាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ […]
ព្រៃឈើនៅតំបន់ព្រៃអភិរក្សកែវសីមា រងការបំផ្លេចបំផ្លាញយ៉ាងមហន្តរាយគ្មានការទប់ស្កាត់ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីបរិស្ថាន …!
ថ្ងៃទី២២ខែមេសាឆ្នាំ២០២៤ {ខេត្តមណ្ឌលគិរី}÷ ប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្ត បានឲ្យដឹងថា÷ បច្ចុប្បន្នព្រៃឈើដែលនៅសេសសល់តំបន់ព្រៃអភិរក្សកែវសីមា កំពុងរងការបំផ្លាញយ៉ាងពេញបន្ទុក។ ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចក្នុងស្រុកកែវសីមាបានឲ្យដឹងថា ឈ្មួញ នៅតែបន្តសកម្មភាពកាប់ឈើ ដើម្បីអារច្រៀក ហើយដឹកជញ្ជូនចេញយ៉ាងរលូន។ មួយរយៈចុងក្រោយនេះ បង្កើនសកម្មភាពដឹកជញ្ជូនឈើចេញពីចំណុចព្រៃអភិរក្សកែវសីមា ចូលមកភូមិ អូររាំង ស្រុកអូររាំង ខេត្ត មណ្ឌលគិរីដោយគ្មានមន្ត្រីជំនាញនិង សមត្ថកិច្ចណាហ៊ាន ប៉ះពាល់ឡើយ រយៈពេលជាង ប្រាំពីថ្ងៃចាប់ពីថ្ងៃ ១៦ ខែមេសា ឆ្នាំ២០២៤ ឈ្មួញ សម្រុកដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអភិរក្សកែវសីមាតាមរថយន្តសាំយ៉ុង ក្នុងមួយយប់ៗពី១០ទៅ១២គ្រឿង។ ប្រភពបានបន្តឲ្យដឹងថា÷ឈ្មួញឈើដឹកជញ្ជូនចេញយ៉ាងពេញបន្ទុក ឈើទាំងនោះត្រូវបានគេបំពានកាប់ក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស នៅព្រៃ កែវសីមា ហើយដឹកជញ្ជូនចូលទៅ ស្រុកកែវសីមារៀបរយចូលទីផ្សារវៀត ណាមនិងឡានឈើសាំយ៉ុងខ្លះទៀត យកទៅ ចែកចាយតាមខេត្ត ផ្សេងៗ ដូចជាត្បូងឃ្មុំលក់ឲ្យឈ្មួញនៅកណ្តោ លជ្រុំនិងទីតាំងផ្សេងទៀតក្រោយ ពេលអារច្រៀករួចធ្វើសកម្មភាពដឹក ជញ្ជូនចេញយ៉ាងរលូន ដោយមាន ការឃុបឃិតបើក ដៃពីសំណាក់ មន្ត្រី រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័នដែលគិតតែរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន ជាក់ស្តែងមន្ត្រីបរិស្ថានប្រចាំនៅស្រុកកែវសីមា។ ប្រជាពលរដ្ឋក្ក្នុងស្រុកកែវសីមា ខេត្ត មណ្ឌលគិរី បានរិះគន់ថា ÷ […]
ស្លាប់មនុស្សប្រុសស្រីចំនួន ៤នាក់ និងរងរបួសចំនួន ២នាក់ ដោយសារគ្រាប់បេ៤១
ខេត្តមណ្ឌលគិរី៖ មនុស្សប្រុសស្រីចំនួន ៤នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសចំនួន ២នាក់ ដោយសារផ្ទុះគ្រាប់បេ៤១ សំណល់សល់ពីសង្គ្រាម ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះរស់នៅក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ បើតាមការបញ្ជាក់ពីស្ត្រីរងរបួស នៅក្នុងហេតុការណ៍នោះ បានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ ពួកគាត់បានចេញដំណើរពីលំនៅឋាន ដើម្បីទៅរកផលអនុផលព្រៃឈើ (ជ័រចុង) ដើម្បីយកមកលក់ ដោះដូរជីវភាពប្រចាំថ្ងៃ ដែលមានចម្ងាយប្រហែលជា ១០គីឡូម៉ែត្រ មានចំនួន ២គ្រួសារ ស្មើនឹង ៦នាក់ ហើយក៏បានឈប់សម្រាក នៅក្រោមដើមឈើកន្លែងកើតហេតុ ហើយក្មេងប្រុសមានអាយុ ១០ឆ្នាំ បានប្រទះឃើញគ្រាប់បេ៤១ និងបានលើកយកមកបង្ហាញ នៅពេលនោះជីតា បានប្រាប់ថាកុំលេងប្រយ័ត្នផ្ទុះ នៅពេលនោះ ស្ត្រីរងរបួស បាននាំកូនតូច អាយុ ៦ឆ្នាំ ចេញពីចំណុចនោះ មិនបានប៉ុន្មានផង គ្រាប់បេនោះ បានរបូតពីដៃក្មេងប្រុសធ្លាក់មកបុកនឹងដី បណ្តាលឱ្យផ្ទុះ ។ បន្ទាប់មកស្ត្រី និងក្មេងស្រីរងរបួស […]
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ថា សមទ្ធិផលធំធេងក្នុងប្រទេស
គួរជាទីមោទនដែលកម្ពុជាសម្រេចបាននៅក្នុងការអភិវឌ្ឍន៍មូលធនមនុស្ស សុខភាព និងសុខមាលភាព សង្គមនិងសេដ្ឋកិច្ច ក្នុងអំឡុងពេលជាង ២ទសវត្សចុងក្រោយនេះ នឹងមិនអាចកើតឡើងមានបានឡើយប្រសិនបើកម្ពុជាគ្មានសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម។ ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចរឹងមាំ និងសង្គតភាពបានដើរតួនាទីចម្បងក្នុងការកាត់បន្ថយភាពក្រីក្រ រួមជាមួយការកើនឡើងនៃការទទួលបានសេវាថែទាំងសុខភាព។ ការពង្រីកការគ្របដណ្តប់ នៃប្រព័ន្ធការពារសង្គម និងភាពប្រសើរឡើងនៃកត្តាសង្គម ដែលមានឥទ្ធិពលលើសុខភាពដែលធ្វើឲ្យស្ថានភាពសុខភាព និងសុខមាលភាព ជីវភាព និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជា កាត់តែប្រសើរឡើងជាលំដាប់ ព្រមទាំងអាយុកាលរស់នៅរំពឹងកាន់តែវែង៕
រណ្តៅ ដីថ្មភ្នំបាធាយឈ្មួញកំពុង ជីកដឹកជញ្ជូនតាមរថយន្តធំៗរាល់ថ្ងៃ ចំណុចស្រះព្រីង ភូមិស្វាយ ពក ខុសបទដ្ឋានបច្ចេកទេស ធ្វើឲ្យជ្រុះអាចម៍ដី ពាស់ពេញផ្លូវ មិនគ្របតង់ឲ្យបានត្រឹមត្រូវនិង ជំរៅជ្រៅ..!
ថ្ងៃទី ០៨ខែមេសា ឆ្នាំ២០២៤ (កំពង់ចាម )÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិស្វាយពក ឃុំបាធាយស្រុកបាធាយខេត្តកំពង់ចាម បានឲ្យ សារព័ត៌មានដឹងថា ៖សព្វថ្ងៃនេះ ក្រុមឈ្មួញមួយក្រុម បានដាក់គ្រឿងចក្រជីករណ្តៅដីភ្នំ របស់រដ្ឋ ដែលមានជម្រៅខុសពីបទដ្ឋានបច្ចេកទេស ហើយរថយន្តដឹកអាចម៍ដីធំៗធ្វើឲ្យជ្រុះអាចម៍ដីពាស់ពេញផ្លូវមិនគ្របតង់ ឲ្យបានត្រឹមត្រូវនោះទេ។ បើគ្មានការបេីកដៃពីសំណាក់ លោក ប្រធាន មន្ទីររ៉ែ ថាមពលខេត្ត កំពង់ ចាមនិង ប្រធានមន្ទីរ ឧតុនិយម ខេត្តកំពង់ចាមទេនោះ គឺឈ្មួញមួយក្រុមមិនអាចដាក់គ្រឿងចក្រជីកដី ភ្នំបាធាយយកលក់លើទីផ្សារសេរី បានឡើយ ។ តាមការលេីកឡើង ពីប្រជាពលរដ្ឋ ថា ដីភ្នំបាយនេះធំហើយជាកន្លែង សំរាប់ទុក្ខគោរពបូជានឹងស័ក្តិសិទ្ធ ណាស់បច្ចុប្បន្នឈ្មួយកំពុងកាយភ្នំ យកអាចន៍ដីលក់ ហេតុ នេះហើយទើប ប្រជា ពលរដ្ឋ ក្នុងមូលដ្ឋានជាច្រើនគ្រូសារ ជំរុញឲ្យ ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញ ព្រមទាំង ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ចាមពិនិត្យឡេីងវិញខ្លះផង កុំឲ្យក្រុមឈ្មួញ ធ្វើអ្វីៗ តាមតែអំពើចិត្ត។ ប្រជាពលរដ្ឋ ស្ថិតនៅភូមិស្រះព្រីង ឃុំបាធាយ […]
ក្រុមចម្រុះ ដឹកនាំដោយលោក ស្រេង វុទ្ឋា ចុះពិនិត្យរណ្តៅរ៉ែមាសខុសច្បាប់ចំនួន4កន្លែងត្រូវបានកំ ទិចចោល….!
ខេត្តព្រះវិហារ ÷ក្រុមចម្រុះដឹកនាំដោយលោក ស្រេងវុទ្ឋាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះពិនិត្យមើលទីតាំងជីករុករករ៉ែមាសដោយខុសច្បាប់ នៅចំនុច ភ្នំអន្លុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ រណ្តៅរ៉ែមាសចំនួន4កន្លែងត្រូវបានបង្ក្រាបនឹងកំ ទិញចោល រឹបអូសបានសម្ភារះមួយ ចំនួនធំ ដឹកយកមករក្សាទុកនៅមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ ។ លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តព្រះវិហារ បានអោយដឹងថា យោងតាមការណែនាំនឹងចង្អុរបង្ហាញរបស់ ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណះអភិបាលខេត្តព្រះវិហារ បាន អោយមន្ទីរជំនាញសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបទីតាំងជីកយករ៉ែមាសដោយខុដច្បាប់ កាលពីព្រឹកថ្ងៃទី1 ខែមេសា ឆ្នាំ2024 ក្រុម ចម្រុះដឹកនាំដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារសហការជាមួយកង កម្លាំងអាវុធហត្ថស្រុករវៀង បានចុះទៅត្រួតពិនិត្យមើលការជីកយករ៉ែមាសដោយខុសច្បាប់នៅចំនុចខាងលើ ជាលទ្ឋផលសម្រចបាន រណ្តៅរ៉ែមាសចំនួន4រណ្តៅត្រូវបា នយកគ្រឿងចក្រកាយកំទិចចោល នឹងរឹបអូសសម្ភារះមានដូចជា ម៉ូតូចំ នួន6គ្រឿង ម៉ាសុីនខ្យល់មួយគ្រឿងដឹកយកមករក្សាទុកនៅមន្ទីរ រ៉ែខេត្តព្រះវិហារ ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធី លោក ស៊ុន ចន្ទ័រក្សា បានបន្តអោយដឹងថា កន្លងម ក […]
បែកធ្លាយ ឯកសារដែលលោកម៉ឹងសុភា(ហៅប៉ែត) មេឃុំសុផាត និង លោកបែនប៉ក់មេភូមិកំលត ចុះហត្ថលេខា ស៊ីញ៉េលក់ដី“`!
(ខេត្តកោះកុង)÷ប្រភពព័ត៌មានបាន ឲ្យដឹងថាលោកម៉ឹង សុភា (ហៅប៉ែត)មេឃុំជីផាត ស្ងាត់ៗស្រាប់តែបែកធ្លាយឯកសារជាច្រើនសន្លឹងដែល សង្ស័យថាលោកម៉ឹង សុភា(ហៅប៉ែត)មេឃុំជីផាតនឹងលោកប៉ែន ប៉ក មេភូមិកំលត បាន ស៊ីញ៉េបោះត្រាទៅលើលិខិតទិញលក់ដី នៅលើទីតាំងដីស្ថិតក្នុងភូមិឈូកឃុំជីខលើស្រុកស្រែអំបិល ដោយគ្មាន អាជ្ញាធរ ពាក់ព័ន្ធ ស្រុកស្រែអំបិលបានដឹងនោះទេ។ ប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅ មានចម្ងល់ថា តើហេតុអ្វីលោក ម៉ឹងសុភា(ហៅប៉ែត)មេឃុំជីផាតនឹងលោកប៉ែន ប៉ក ស៊ី ញ៉េ លក់ ដី ក្នុងទឹកដី ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ទៅវិញ? បើលោកជាមេឃុំជីផាតស្រុកថ្មបាំងសោះ តើការ ស៊ី ញ្ញេទិញលក់របស់លោម៉ឹង សុភាមេឃុំជីផាត រូបនេះវាត្រឹមត្រូវនឹងនីតិវិធីរដ្ឋបាលដែរឬទេ ? ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំជីផាតបានឆាតក៏ដូចជាផ្ញើសារចូលមកកាន់អង្គភាពគេហទំព័រពលរដ្ឋកម្ពុជាយើង តាមប្រព័ន្ធ តេឡេក្រាមថា ទីតាំងដីនៅចំណុចស្ទឹងឆាយរមាសនោះភាគច្រើនគឺជាដីរបស់លោកមេឃុំជីផាត និងមួយចំនួនទៀតគាត់អោយបងប្អូនកូនក្មួយនឹងបក្សពួករបស់គាត់ជាអ្នកឈរឈ្មោះជំនួស ព្រោះដីគាត់ច្រើនពេក។ ប្រភពដដែលបានបន្តទៀតថា បើតាមពួកគាត់ឮ តៗគ្នាមកថាលោកម៉ឹង សុភា លក់ដីនោះបានលុយសង់វីឡា នឹងទិញឡានទំនើបៗជិះ។ ប្រជាពករដ្ឋសំណូមពរដល់លោកជំ ទាវអភិបាលខេត្តមេត្តាចាត់កំលាំង ថ្នាក់ក្រោមចុះពិនិត្យផងទាន៕