ព័ត៌មានជាតិ

ប្រជាពរលដ្ឋជិត១ពាន់គ្រួសាររស់នៅ នៅឃុំចុងផ្លាស់​ ស្រុកកែវសីមា ស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចបវរធិបតី ដើម្បីបានធ្វើរបររ៉ែងកាកសំណល់ដីរ៉ែមាសចាស់ៗ

(ខេត្តមណ្ឌលគិរី)៖ ប្រជាពលរដ្ឋរស់ នៅឃុំចុងផ្លាស់ ស្រុកកែវសីមា​​​​ខេត្ត មណ្ឌលគិរី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានស្នើសំុកិច្ចអន្តរាគមន៍ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជុំវិញបញ្ហាកង្វះជីវភាពប្រចាំថ្ងៃ ដែលពួកគាត់បានជួបប្រទះក្រោយមានការហាមឃាត់ការធ្វើរបររ៉ែងកាកសំណល់ដីរ៉ែមាសចាស់ៗដែលនៅសេសសល់តាំងពីជំនាន់ឆ្នាំ៨០ជាង និងដីដែលនៅសេសសល់ពីសហគមន៍រ៉ែមាសចាស់ៗជាច្រើនឆ្នាំមកហើយ។ លោក ស៊ុន គឹមស្រ៊ាន តំណាងប្រជាពលរដ្ឋរស់នៅភូមិពូទុង បាននិយាយថា គាត់បានទៅរស់នៅតំបន់ចុងផ្លាស់នេះជិត៣០ឆ្នាំហើយ។ ចំណែកការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់គឺអាស្រ័យលើការរ៉ែងរករ៉ែមាសបន្តិចបន្តួចតាមគំនរដីដែលគេបោះបង់ចោលតាំងពីអំឡុងដើមឆ្នាំ១៩៩០មកម៉្លេះ។ ហើយគំនរដីខ្លះគឺជាសំណល់សល់ពីក្រុមសហគមន៍រ៉ែមាសចុងផ្លាស់ទុកចោល ក្រោយសហមន៍នេះត្រូវបានរំលាយកាលពីអំឡុងឆ្នាំ២០១៦-២០១៧ ដោយមិនអាចប្រកបរបរកសិកម្មនៅតំបន់នេះបាន ហើយពួកគាត់ក៏គ្មានលិទ្ធភាពចាកចេញទៅរកទទួលទានអ្វីនៅភូមិស្រុកដទៃ ទើបពួកគាត់សម្រេចចិត្តនាំគ្នាកាប់គាស់រ៉ែងដីសំណល់រ៉ែ ដើម្បីបានចំណូលខ្លះគ្រាន់ផ្គត់ផ្គង់គ្រួសារ។ លោក ស៊ុន គឹមស្រ៊ាន បានបន្តថា ដើម្បីបានអង្ករច្រកឆ្នាំងអ្នកភូមិបាននាំគ្នាកាប់ដីរ៉ែងរករ៉ែមាសបានបន្តិចបន្តួច ដ្បិតដីសំណល់នេះ ត្រូវបានគេកែច្នៃរួចម្តងទៅហើយ តែជាអកុសលការខិតខំរកកម្រៃរបស់ពួកគាត់សម្រាប់ចិញ្ចឹមជីវិតគ្រួសារ គឺត្រូវបានបង្ក្រាបជាបន្តបន្ទាប់ពីមន្ត្រីជំនាញពាក់ព័ន្ធ ហើយអ្នកភូមិខ្លះត្រូវបានមន្ទីរបរិស្ថានខេត្តឃាត់ខ្លួនទៅតុលាការផងដែរ។លោក បន្តទៀតថា បើនៅតែបែបនេះតើពួកគាត់រំពឹងអ្វី ព្រោះជុំវិញភូមិឋានដែលពួកគាត់រស់នៅនេះ សុទ្ធតែដីអភិរក្សសត្វព្រៃនិងដីក្រុមហ៊ុនរ៉ែមាសធំៗ ដូច្នេះហើយពួកគាត់សុំតែរស់នៅអាចធ្វើរបរលក្ខណៈគ្រួសារប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកតា អ៊ុត សំ​​​ ជាព្រឹទ្ធាចារ្យរស់នៅឃុំចុងផ្លាស់តាំងពីជំនាន់បែកសម័យប៉ុលពត មានប្រសាសន៍ថា អ្នកភូមិរស់នៅទីនេះស្ទើរតែ១០០%ហើយដែលបានអាស្រ័យជីវិតជាមួយរបររ៉ែងរករ៉ែមាស។ លោកតា អះអាងថា ការជួបជុំគ្នាលើកនេះពួកគាត់គ្មានបំណងណាមួយបង្កបាតុភាពដល់ សង្គមឬការឈឺក្បាលដល់អាជ្ញាធរឡើយ ពួកគាត់គ្រាន់តែចង់បានការអនុញ្ញាតពីក្រសួងជំនាញរ៉ែ និងថាមពល […]

ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយ គួរ បោសសម្អាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ7 ផ្លូវអាស៊ានលេខ 11 នៅចំណុចឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងមានការរិះ គន់ពីក្រុមឈ្មួញ…!

ថ្ងៃទី០៨ខែឧសភាឆ្នាំ២០២៥ (ខេត្តក្រចេះ) ÷ ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិលេខ7 ផ្លូវអាស៊ានលេខ 11 តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ ចំណុចឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ថា​ជញ្ចីង​ថ្លឹង​រថយន្ត​នេះប្រែក្លាយ​ទៅ​ជា​ជញ្ចីង​ថ្លឹង​លុយ​តាមរបៀបពុករលួយ ​ទោះប្បី​ មិន​លើស​ទម្ងន់ ក៏​មន្ត្រី​នៅស្ថានីយ៏​ជញ្ជីង​ថ្លឹង​រថយន្តដែល​ប្រចាំការ​នៅ​ទី​នោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។ ក្រុមឈ្មួញតូច ធំដឹកទំនិញឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ7 បានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រចេះ បណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តចំណុចស្រុកចិត្របុរី ធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។ ​​ឈ្មួញអ្នករកសុីដឹកទំនិញបើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាម​ផ្លូវ​ផ្សេង​ៗពីព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ ស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តផ្លូវជាតិលេខ7 ទារលុយ​ច្រើនៗ​ពេក​បើ​ទោះប្បី​ជា​មាន​ការ​លើស​ទម្ងន់​បន្តិចបន្តួចក៏​ដោយ​ ​មិន​ត្រូវហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​វាអាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោនឡេីយ ។ រីឯមន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត លេខ7 បន់​ឲ្យតែ​មាន​រថយន្ត​ដឹកលើស​ទម្ងន់​ដើម្បី​សង្កត់ក យក​លុយ​តែប៉ុណ្ណោះ​​ រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្តនេះ​ ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ជញ្ជូនទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។​ ​បញ្ហានេះហើយក្រុម​អ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៍សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា […]

ព័ត៌មានជាតិ

លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ថ្ងៃទី០១ខែឧសភាឆ្នាំ២០២៥

ថ្ងៃទី០១ខែឧសភាឆ្នាំ២០២៥ ខេត្តព្រៃវែង៖ ប្រភពពីក្រុមអាជីវករនិងឈ្មួញដែលរកសុីដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាមចូលមកខ្មែរឆ្លងកាត់ផ្លូវជាតិលេខ១ ចូលទៅកាន់ទីផ្សារនានាឆ្ពោះទៅរាជធានីភ្នំពេញបានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនិងអង្គភាពប្រឆាំងអំពើពុក រលួយដាក់ការស្រាវជ្រាវសេុីបអង្កេតអោយ សុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើ ពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលមានស្នាក់ការផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះ ស្ដេច ខេត្តព្រៃវែង កាន់តំណែងដុះស្លែ ប្រព្រឹត្តរបៀបអំពើពុករលួយដាក់ពង្រាយកូនចៅនិងជនសុីវិលគ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានាក្នុងភូមិសាស្រ្តខេត្តព្រៃវែង គាប យកលុយអាជីវករនិងឈ្មួញតូចតាចដឹកបន្លែផ្លែឈើកំបុិចកំប៉ុកដើម្បីស្រង់ដើមហើយនិង ឃុបឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតអោយនាំចូលទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញធំៗមួយចំនួនទៀតដឹកចេញពីប្រទេស វៀតណាមចូលមកប្រទេសខ្មែរឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ ប្រភពបន្តអោយដឹងថា លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ត្រូវបានអាជីវកររកសុីដឹកទំនិញនិងពលរដ្ឋរស់ នៅខេត្តព្រៃវែងរិះគន់ថាកំពុងត្រូវប៉ាន់ប្រមូល លុយដាក់ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយក្នុងរថយន្ត១ គ្រឿងៗត្រូវបង់ លុយ រាប់ពាន់ដុល្លារក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវ មិនអោយមន្រ្តីគយរបស់ខ្លួនត្រួតពិនិត្យនិងមិនផាក់ពិន័យបង់ពន្ធចូលរដ្ឋជា ដើម។ ប្រភពខ្លះទៀតបានអោយដឹងថាសូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅទីប្រជុំជនផ្សារអ្នកលឿងស្រុកពាមជរ៍ក៍ តម្រូវអោយពួក គេបង់លុយដាក់ខែជូនមន្រ្តី គយខ្លួនដឹកនាំដោយលោកមេ ដោយក្នុង១ ខែៗត្រូវបង់លុយចាប់ពី៤០០ ដុល្លារទៅ ៦០០ ដុល្លារសម្រាប់ហាងឬទីតាំងលក់ម៉ូតូអត់ពន្ធ ១ កន្លែង។ ប្រភពបានអោយដឹងទៀតថា លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តព្រៃវែង បើទោះបីត្រូវបានមហាជនលាត ត្រដាងភាពមិនប្រក្រតីរបៀបពុករលួយរបស់ខ្លួនច្រើនបែបច្រើនយ៉ាងក៏ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា […]

ព័ត៌មានជាតិ

បែកធ្លាយអំពើពុករលួយពីលោកមេ ភូមិស្អាត ឃុំស្រែចារឈ្មោះហ៊ុន ព្រាប និងអនុភូមិលោក ខេត លោកដា ល្បីខាងដើរប្រមូលប្រជាជនឲ្យធ្វើប្លង់ ទារ លុយថ្នូរនិងសញ្ញេរ….!

ថ្ងៃទី២៩ខែមេសាឆ្នាំ២០២៥ (ខេត្តក្រចេះ)÷ តើលោក ហ៊ុន ព្រាប ប្រធានភូមិនិង លោកខេត លោកដា មេភូមិ និងអនុ ភូមិស្អាត ឃុំស្រែចារ ស្រុកស្នួលខេត្តក្រចេះ។ ពាក់ព័ន្ធករណីឲ្យប្រជាពលរដ្ឋធ្វើប្លង់ដី ឬមួយលក់ដី គឺដូចជាអា កប្រជារា ស្រ្តពេកហើយ បើតាមពាក្យសំដីប្រជាពលរដ្ឋរស់នៅក្នុងភូមិស្អាតឃុំស្រែចារបានអោយដឹងយ៉ាង ច្បាស់ថានៅក្នុងភូមិស្អាត ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ គឺលោកមេភូមិសញ្ញេរ ឈ្មោះប្លង់ដី គេយកកម្រៃ ៥០ទៅ១០០ដុល្លា ?។ ជាក់ស្ដែងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះប្រជាពលរដ្ឋរស់នៅក្នុងភូមិស្អាតឃុំស្រែចារបានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថាក្រោយពីលោកហ៊ុន ព្រាប មេភូមិ និងអនុភូមិដើរហៅឲ្យប្រជាពលរដ្ឋ មកចុះបញ្ជីឈ្មោះ ធ្វើប្លង់ដី ជាកម្ម សិទ្ធស្របច្បាប់ផ្ទាល់ខ្លួន ដែលរាជរដ្ឋាភិបាល ចេញចរាចរណ៍ ណែនាំឲ្យក្រសួងរៀបចំដែនដី នគរូប នីយកម្មនិងសំណង់ ឲ្យប្រជាពលរដ្ឋគ្រប់បណ្តាខេត្ត ក្រុងមកចុះបញ្ជីឈ្មោះប្លង់ដី។ ចំណែកឯខេត្តក្រចេះនៅ ភូមិស្អាត ឃុំ ស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ឯ ណេះ វិញលោកមេភូមិឈ្មោះ ហ៊ុន […]

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ចាក់បាញ់ឆែវ ប្រមាណជាង២២.០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ចាក់បាញ់ឆែវ ប្រមាណជាង២២.០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ពិសារដោយឥតគិតថ្លៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដសក្ដិ ព.ស២៥៦៩ គ.ស២០២៥ នៅក្នុងបរិវេណវត្តអង្គក្រៅ ស្ថិតនៅភូមិអង្គក្រៅ ឃុំដូនតី ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ៖ ព្រឹត្តិការណ៍ចាក់បាញ់ឆែវនេះ អាចចាត់ទុកជាព្រឹត្តការណ៍ ដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់ ព្រោះបាញ់ឆែវ គឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមទីជនបទ និងទីក្រុង នឹងមានប្រជាប្រិយភាព ព្រមទាំងមានការគាំទ្រក្នុងចំណោមមហាជនពីគ្រប់មជ្ឈដ្ឋាន ដោយបានទាក់ទាញទាំងប្រជាពលរដ្ឋនៅមូលដ្ឋាន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករពីគ្រប់ទិសទីមកចូលរួមក្នុងព្រឹត្តការណ៍នេះ។ ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី អាជ្ញាធរស្រុក/ក្រុង កងកំលាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានឧបត្ថម្ភ និងរួមសហការការពាររៀបចំសង្ក្រាន្តត្បូងឃ្មុំ […]

ព័ត៌មានជាតិ

ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ7 ផ្លូវអាស៊ានលេខ 11 នៅចំណុចឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ ទាំងយប់ទាំងថ្ងៃ ពុករលួយ…..!

ថ្ងៃទី២២ខែមេសាឆ្នាំ២០២៥ (ខេត្តក្រចេះ )÷ ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិលេខ7 ផ្លូវអាស៊ានលេខ 11 តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ ចំណុចឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ជាជញ្ចីង​ថ្លឹង​រថយន្ត​នេះប្រែក្លាយ​ទៅ​ជា​ជញ្ចីង​ថ្លឹង​លុយ​តាមរបៀបពុករលួយ ​ទោះប្បី​ មិន​លើស​ទម្ងន់ ក៏​មន្ត្រី​នៅស្ថានីយ៏​ជញ្ជីង​ថ្លឹង​រថយន្តដែល​ប្រចាំការ​នៅ​ទី​នោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។ ក្រុមឈ្មួញតូច ធំដឹកទំនិញឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ7 បានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រចេះ បណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តចំណុចស្រុកចិត្របុរី ធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។ ​​ឈ្មួញអ្នករកសុីដឹកទំនិញបើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាម​ផ្លូវ​ផ្សេង​ៗពីព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ ស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តផ្លូវជាតិលេខ7 ទារលុយ​ច្រើនៗ​ពេក​បើ​ទោះប្បី​ជា​មាន​ការ​លើស​ទម្ងន់​បន្តិចបន្តួចក៏​ដោយ​ ​មិន​ត្រូវហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​វាអាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោនឡេីយ ។ រីឯមន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្តលេខ7 បន់​ឲ្យតែ​មាន​រថយន្ត​ដឹកលើស​ទម្ងន់​ដើម្បី​សង្កត់ក យក​លុយ​តែប៉ុណ្ណោះ​​ រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្តនេះ​ ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ជញ្ជូនទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។​ ​បញ្ហានេះហើយក្រុម​អ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៍សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ […]

ព័ត៌មានជាតិ

អ្នករកស៊ី​ដឹក​ទំនិញ​និង ដំឡូងម៉ីតែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅចំណុច ផ្លូវជាតិ​លេខ​7ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល

ថ្ងៃទី០៦ខែមេសាឆ្នាំ២០២៥ (ខេត្តក្រចេះ)÷ ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​និង ដំឡូងម៉ីតែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅចំណុច ផ្លូវជាតិ​លេខ​7ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្ត ក្រចេះ ថា​ជញ្ចីង​ថ្លឹង​រថយន្ត​នេះប្រែក្លាយ​ទៅ​ជា​ជញ្ចីង​ថ្លឹង​លុយ​តាមរបៀបពុករលួយ ​ទោះប្បី​ជា​មិន​លើស​ទម្ងន់ ក៏​មន្ត្រី​នៅស្ថានីយ៏​ជញ្ជីង​ថ្លឹង​ររថយន្តដែល​ប្រចាំការ​នៅ​ទី​នោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។ ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងបានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរណា លោក សាំង ប៊ុនថេនប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រ ចេះបណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។ ​ជាង​នេះ​ទៅ​ទៀត​បើ​ទោះប្បី ជា​មិន​លើស​ទម្ងន់​ក៏​មិន​ត្រូវហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​វាអាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ ។ រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្តនេះ​បន់​ឲ្យតែ​មាន​រថយន្ត​ដឹកលើស​ទម្ងន់​ដើម្បី​សង្កត់ ក យក​លុយ​តែប៉ុណ្ណោះ​។​ ​រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត នេះ​ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។​ ​បញ្ហានេះហើយក្រុម​អ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៏សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ […]

ព័ត៌មានជាតិ

អភិបាលស្រុកឆែប បញ្ជាកងកម្លាំងបញ្ជាការឯកភាពស្រុក ចុះទៅបង្ក្រាបបទល្មើសព្រៃឈើនៅ ភូមិម្លូព្រៃ.ឃុំម្លូព្រៃ.ស្រុកឆែប.ខេត្តព្រះវិហារ

លោក ឃិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់គណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក លីង ស៊ីមឡូត ប្រធានការិយាល័យ កសិកម្មធនធានធម្មជាតិសហការជាមួយមន្ត្រីបរិស្ថាន និងមន្ត្រី រដ្ឋបាលព្រៃឈើ ចុះប្រតិបត្តិការបង្ក្រាបកន្លែងស្តុកគំនរឈើផ្ចឹកមួយកន្លែង ដែលពុំមានលិខិតអនុញ្ញាតដែលស្ថិតនៅក្នុងចំណុច ភូមិម្លូព្រៃឃុំ ម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ។ នៅក្នុងកិច្ចសហប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពស្រុកឆែបបានធ្វើការដកហូតយកបានឈើចំនួន 93 សន្លឹកស្មើនឹង(ពីម៉ែត្រីគុណប្រាំរយចិតសិបប្រាំបី)។ លោក លីងសុីមឡូ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ បានបញ្ជាក់ប្រាប់ថា ក្រោយពីកិច្ចប្រតិបត្តិការ ចុះបង្ក្រាបគំនរឈើផ្ចឹកអត់ច្បាប់នោះរួចហើយ  បច្ចុប្បន្នវត្ថុតាងត្រូវបានដឹកជញ្ជូន យកទៅប្រគល់ជូនលោក គង់ ប៊ុនហួន នាយរងផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីរក្សាទុកបណ្ដោះអាសន្ន រង់ចាំការសម្រេច ពីសមត្ថកិច្ចថ្នាក់លើ ចំណែកឯម្ចាស់ឈើ កម្លាំងគណៈបញ្ជាការឯកភាពស្រុកមកំពុងតែតាមរកដើម្បីយកមកដោះស្រាយគ្នាតាមនីតិវិធី៕

ព័ត៌មានជាតិ

ករណីភ្ជង់ប្លន់រថយន្តអ្នកដំណើរតាមផ្លូវល្បឿនលឿន ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានជនល្មើសម្នាក់ ខណៈបក្ខពួកម្នាក់ទៀតដែលមានកាំភ្លើងកំពុងគេចខ្លួន

(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានហេតុការណ៍ភ្ញាក់ផ្អើលនៅតាមផ្លូវល្បឿនលឿន និងមានការចែកចាយតាមបណ្តាញសង្គមយ៉ាងច្រើន ដោយឃើញជនល្មើសម្នាក់ បានភ្ជង់រថយន្តរបស់ប្រជាពលរដ្ឋមួយគ្រួសារនៅតាមផ្លូវល្បឿនលឿន ហើយឲ្យជនរងគ្រោះចុះពីរថយន្ត រួចរូបគេក៏បើកគេចចេញទៅ។ សម្រាប់ហេតុការណ៍នេះ កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានចេញស្ទាក់ហើយឈានដល់ការបង្ក្រាបបានភ្លាមៗ ដោយចាប់ជនល្មើសបានម្នាក់ និងដកហូតរថយន្តរបស់ជនរងគ្រោះមកវិញ ខណៈជនល្មើសម្នាក់ទៀតដែលមានកាំភ្លើងនៅក្នុងដៃកំពុងគេចខ្លួន។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ករណីនេះបានកើតឡើងដោយដំបូងជនល្មើសមានចំនួន២នាក់ មានកាំភ្លើងខ្លី ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ នៅតាមផ្លូវជាតិលេខ៤។ ពេលនោះកម្លាំងនគរបាលមូលដ្ឋាន បានដេញតាមរហូតដល់ជនល្មើសបានបាញ់មកលើសមត្ថកិច្ច តែមិនបណ្តាលឲ្យរងរបួសនោះទេ។ លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ពេលនោះកម្លាំងនគរបាលរបស់លោកបានចាប់ជនល្មើសបានម្នាក់ ហើយម្នាក់ទៀតដែលមានកាំភ្លើងបានរត់គេចខ្លួនមកផ្លូវល្បឿនលឿន ហើយពេលឃើញជនរងគ្រោះមួយគ្រួសារឈប់រថយន្តនៅលើផ្លូវ ល្បឿនលឿនម្តុំអូរក្រាំងអំបិល ស្រាប់តែជនល្មើសបានភ្ជង់ជនរងគ្រោះ រួចបើករថយន្តជនរងគ្រោះម៉ាកលុចស៊ីសគេចខ្លួនតែម្តង (ដូចវីដេអូដែលត្រូវបានចែកចាយតាមបណ្តាញសង្គម)។ ក្រោយពេលទទួលបានព័ត៌មាននេះ, កម្លាំងនគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដេញតាម និងចេញពួនស្ទាក់ដើម្បីតាមចាប់ជនល្មើសដែលភ្ជង់ប្លន់រថយន្តរូបនេះ។ ក្រោយដឹងថា កម្លាំងសមត្ថកិច្ចកំពុងដេញតាម ជនល្មើសក៏បានបើករថយន្តយកទៅប្លង់ចោលនៅក្នុងទឹកដីស្រុកអង្គស្នួល ហើយបានទៅភ្ជង់អ្នកបើករថយន្តលុចស៊ីសពណ៌ខ្មៅរថយន្តមួយគ្រឿងទៀត ដោយបង្ខំឲ្យជនរងគ្រោះបើកជូនដើម្បីគេចខ្លួនពីសមត្ថកិច្ច រហូតបើកចូលទឹកដីខណ្ឌកំបូល ក៏ត្រូវកម្លាំងនគរបាលមូលដ្ឋានរាជធានីភ្នំពេញស្ទាក់ […]

ព័ត៌មានជាតិ

ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ក្រោមប្រធានបទ (យុវជន ដើម្បីវប្បធម៌ជាតិ) ដើម្បីបំផុសនូវមនសិការពលរដ្ឋឲ្យស្រឡាញ់សិល្បៈវប្បធម៌

(ខេត្តត្បូងឃ្មុំ)ថ្ងៃទី២៥ខែមីនាឆ្នាំ២០២៥ មន្ទីរវប្បធម៌ និងវចិត្រ សិល្បៈខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្ត ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ក្នុងទិវានេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ សិស្សនិស្សិត សិល្បករ សិល្បការិនី ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។ បន្ទាប់ពីការរាំរបាំ និងការសម្ដែងចាប៉ីដងវែង រៀបចំដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរួចមក ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ៖ ទិវាវប្បធម៌ជាតិ ជាទិវាមួយដ៏មានសារៈសំខាន់របស់ប្រជាជាតិកម្ពុជា ក៏ជាឱកាសមួយដ៏មានតម្លៃបំផុត ដើម្បីចូលរួមបំផុសនូវមនសិការស្រលាញ់សិល្បៈ វប្បធម៌ទំនៀមទម្លាប់ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឱ្យបាន នូវការអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ […]