ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ“រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន”

(មណ្ឌលគិរី)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំសហគមន៍គ្មាន គ្រឿងញៀន” ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ចាន់ រតនា អភិបាលរងខេត្ត រួមទាំងលោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រះសង្ឃ អភិបាលក្រុង/ស្រុក ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជន ប្រមាណជា ១.០០០នាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដេីម្បីសុខមាលភាពប្រជាពលរដ្ឋ ជាមួយនឹងពាក្យស្លោក «ចូលរួមលុបបំបាត់គ្រឿងញៀន […]

ព័ត៌មានជាតិ

ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការអហខេត្តព្រះវិហារ កំលាំងអហស្រុកសង្គមថ្មីចំនួន៧នាក់ រថយន្ត០១គ្រឿង ម៉ូតូ០២គ្រឿង អាវុធ០៣ដើម(Ak54  Ak47ចំនួន២ដើម) វិទ្យុទាក់ទងចំនួន ០៣គ្រឿង ដឹកនាំដោយ អ.ឯក ស្រី វណ្ណនី មេបញ្ជាការអហស្រុកសង្គមថ្មី សហការជាមួយ

( ខេត្តព្រះវិហារ) -នៅវេលាម៉ោង១៥ និង០០នាទីថ្ងៃទី28/06/24ស្ថិតក្នុងភូមិ រំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការអហខេត្តព្រះវិហារ កំលាំងអហស្រុកសង្គមថ្មីចំនួន៧នាក់ រថយន្ត០១គ្រឿង ម៉ូតូ០២គ្រឿង អាវុធ០៣ដើម(Ak54  Ak47ចំនួន២ដើម) វិទ្យុទាក់ទងចំនួន ០៣គ្រឿង ដឹកនាំដោយ អ.ឯក ស្រី វណ្ណនី មេបញ្ជាការអហស្រុកសង្គមថ្មី សហការជាមួយអហស្រុករវៀង ដោយមានការសម្របសម្រូលពីឯកឧត្តប ទី សុវិនថាល់ ព្រះរាជអាជ្ញានៃសាលា ដំបូងខេត្តព្រះវិហារបានចុះបង្ក្រាប ករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ០១លើកលទ្ធផល -ឃាត់ខ្លួនជនសង្ស័យ0២នាក់ ១ ឈ្មោះ វ៉ែន វ៉ន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបបរមិនពិតប្រាកដ ២ ឈ្មោះ ទូច ម៉ៅ ភេទស្រី អាយុ ៥១ឆ្នាំ មុខរបរ មេផ្ទះ។ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ វត្ថុតាងចាប់យករួមមាន: 1/ម្ស៉ៅក្រាមសថ្លា(ម៉ាទឹកកក) ចំនួន១០កញ្ចប់ […]

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រី ចុះបាញ់ថ្នាំកំចាត់សត្វដង្កូវសុីស្រូវ នៅស្រុកចំការលើ

កំពង់ចាម:​ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នា​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤​នេះ បានដឹកនាំមន្ត្រី ជំនាញ ចុះធ្វើការបាញ់ថ្នាំ កំចាត់សត្វដង្កូវសុីស្រូវប្រជាកសិករ ស្ថិតនៅភូមិទួលប៉ែន ឃុំតាអុង និងភូមិជយោត្បួង ឃុំជយោ ស្រុកចំការលេី ខេត្តកំពង់ចាម​ ។ សូមបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាកសិករ នូវករណីដង្កូវស៊ីបំផ្លាញស្រូវខាងលើនេះ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យដោយផ្ទាល់​ទីតាំងស្រែស្រូវរបស់បងប្អូនប្រជាកសិករ ដែលទទួលរងការយាយីដោយសត្វដង្កូវ ស្ថិតនៅភូមិ ឃុំដូចខាងលើ ។ ក្រោយពិនិត្យឃើញថា ស្រូវរបស់ប្រជាកសិករជាច្រើនហិកតា បានទទួលរងការយាយីដោយសត្វដង្កូវ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង តំណាងក្រសួងកសិកម្ម បានចាត់ឲ្យមន្ត្រីជំនាញចុះបាញ់ថ្នាំកម្ចាត់សត្វដង្កូវឲ្យអស់ពីស្រែស្រូវរបស់ប្រជាកសិករភ្លាមៗ ។ […]

ព័ត៌មានជាតិ

គម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវឃុំសង្កាត់ជាសារធារណៈនៅឃុំរូង.ស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី

(ខេត្តត្បូងឃ្មុំ)÷ថ្ងៃទី ២៥ខែមិថុនាឆ្នាំ ២០២៤ព្រឹកគម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវនៅសាលាឃុំរូងមានបីគម្រោងតែមួយគំរោងត្រូវបានលើកទៅថ្ងៃខាងមុខដោយឡែកនៅពីរគម្រោងទៀត មានឃុំរូងនិងឃុំជាំ។ គម្រោងដេញថ្លៃនេះដោយមានការចូលរួមលោកអភិបាលរងស្រុកមេមត់និងអនុប្រធានទីចាត់ការលទ្ធកម្មខេត្តត្បូងឃ្មុំ និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវជាច្រើននាក់និង អ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែរ។ ការដេញថ្លៃស្ថាបនាសាងសង់ផ្លូវបានពីរគំរោងទី១បានទៅលើឃុំជាំស្ថាបនាសាងសង់ផ្លូវគ្រួសក្រហម ប្រវែង១៤២៦ម៉ែត្រ.ទទឹង៤ម៉ែត្រកម្រាស់១,៥០មមដាក់លូ១កន្លែងនិងស្លាកគម្រោង១។តំលៃប៉ាន់ស្មាន១០២;២៨១.១០០លានរៀលគត់។បានទៅម្ចាស់ក្រុមហ៊ុន ហ៊ួត ឆៃលីម ដេញបាន៧១.០០០.០០០លានរៀល គត់។ គម្រោងទី២បានទៅលើឃុំរូងតម្លៃប៉ាន់ស្មាន១២៩.៨៧៩.៦០០លានរៀលគត់បានទៅលើក្រុមហ៊ុន ស្រុង សឿនក្នុងតម្លៃមិនទាន់កែក្នុងតារាង.២៦.២៨៧.០០០លានរៀលគត់។តម្លៃកែឡើង៥៤.០០០.០០០.លានរៀលគត់។សំណួរសួរថាក្នុងនាមជា ប្រធានលទ្ធកម្មឃុំមានសិទ្ធិកែតម្លៃដែលដេញបានតាមតម្រូវដែលខ្លួនពេញចិត្តឬ? សំណួរមួយទៀតចុះ ហេតុអ្វីក្រុមហ៊ុនដេញថ្លៃក្នុងតម្លៃទាបបន្ទាប់ហេតុអ្វីក៏មិនឲ្យតើ លោកឆនយ៉តមេឃុំរូង ក្នុងនាមប្រធានលទ្ធកម្មឃុំមិនឲ្យទៅក្រុមហ៊ុននោះជាអ្នកឈ្នះ ក្នុងតារាងតម្លៃទាបបន្ទាប់មានម្ចាស់ក្រុមហ៊ុន សៀក លាង ហៃ ដេញបានតម្លៃ៥៤.០៤0០០០រៀលគត់)តើនេះជាការឃុបឃិតឬក៏យ៉ាងណាបានជាតម្លៃទាបបន្ទាប់មិនអោយឈ្នះ ក្នុងនាមលោកជាប្រធានលទ្ធកម្មឃុំមិនឱ្យលទ្ធផលអ្នកលេខទាបបន្ទាប់ឈ្នះ។ ការដេញថ្លៃហាក់បីដូចមានការត្រៀមចំទុកជាមុខ នេះជាការចំងល់របស់ប្រជាពលរដ្ឋ៕ ខាងអង្គភាពគេហទំព័រprkយើងខ្ញុំ ធ្វើការចុះផ្សព្វផ្សាយព័ត៌មានក្នុងនៃស្ថាបនាតែប៉ុណ្ណោះមិនបានរិះគន់ជាន់ពន្លិចបុគ្គលណាម្នាក់ឡើយ៕

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការងារអត្តសញ្ញាណកម្ម គឺជាការងារដ៏មានសារសំខាន់ និងជាកិច្ចការអាទិភាពមួយក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ការងារអត្តសញ្ញាណកម្ម គឺជាការងារដ៏មានសារសំខាន់ និងជាកិច្ចការអាទិភាពមួយក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។ ថ្លែងបែបនេះ​ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម​ នៅ​សាលា​ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៤​ ក្រោមវត្តមាន​ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ឯកឧត្តម អ៉ឹម​ ប្រណិតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ ។ ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការរៀបចំបាននូវប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មជាតិដែលមានការឆ្លើយតប និង អាចជឿទុកចិត្តបាន គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់មួយមិនអាចខ្វះបាន សម្រាប់ការការពារបុគ្គល គ្រប់រូបឱ្យទទួលបាននូវសិទ្ធិពលរដ្ឋ សង្គម និងសិទ្ធិនយោបាយ ព្រមទាំងសេវាទាំងឡាយដែល បុគ្គលទាំងនោះត្រូវទទួលបាន។​ ឯកឧត្ដមអភិបាលខេត្ត​ បានបន្តថា​ ការរៀបចំបាននូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម​ ឱ្យមានដំណើរការល្អនឹងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ទន្ទឹមនោះ យើងអាចទប់ស្កាត់បានអំពើជួញដូរមនុស្សនិងពលកម្មកុមារ ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង (អនីតិជន) […]

ព័ត៌មានជាតិ

ទទួលបទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ អហ.ពហ កំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដចំនួន ០៨នាក់ រថយន្តចំនួន ០២គ្រឿង វិទ្យុទាក់ទងចំនួន ០៣គ្រឿង អាវុធAK៤៧ចំនួន ០២ដើម ដឹកនាំដោយលោកវរះសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការ អហ ស្រុកជាំក្សាន្ដ

នៅវេលាម៉ោង ១៥ៈ០០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ចំណុចភូមិធម្មជាតិតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដោយបានទទួលបទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ អហ.ពហ កំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដចំនួន ០៨នាក់ រថយន្តចំនួន ០២គ្រឿង វិទ្យុទាក់ទងចំនួន ០៣គ្រឿង អាវុធAK៤៧ចំនួន ០២ដើម ដឹកនាំដោយលោកវរះសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការ អហ ស្រុកជាំក្សាន្ដ បានចុះបង្រ្កាបករណីគ្រឿងញៀនបានចំនួន ០១លើក + ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ហ៊ុន ព្រីង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ វត្ថុតាងចាប់យកមាន៖ – ថ្នាំញៀនម៉ាទឹកកកចំនួន ០១កញ្ចប់ – ទូរស័ព្ទដៃចំនួន ០១គ្រឿង – សំភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន លុះដល់វេលាម៉ោង ១៥ៈ៣០នាទី កំលាំងយើងក៏បានបន្តទៅភូមិស្រអែមខាងត្បូង ឃុំកន្តួត ស្រុកជាំក្សាន្ដធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត […]

ព័ត៌មានជាតិ

ផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោយមានករណីជម្លោះ ជាមួយអ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ ឈ្មោះ ហួ ទ្រី

កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចធ្វើសំណើទៅអគ្គបញ្ជាការដ្ឋានដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោយមានករណីជម្លោះ ជាមួយអ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ ឈ្មោះ ហូ ទី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នេះ។ សេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា: កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាប អំពីករណីជម្លោះរវាងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន និងឈ្មោះ ហួ ទ្រី អ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ មួយជំហានរួចហើយ ដើម្បីធ្វើការពិនិត្យអំពីហេតុផលដំណើររឿងដែលបានកើតឡើងឱ្យបានច្បាស់លាស់ ត្រឹមត្រូវ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងបានប្រជុំជួរបញ្ជាការ ពិភាក្សាឆ្លងករណីជម្លោះខាងលើនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ក្រោយពីស្តាប់របាយការណ៍របស់ការិយាល័យនីតិកម្មនិងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានពិភាក្សាលើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទដូចខាងក្រោម៖ ១-ធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្រុកកែវសីមា មានល្បែងជល់មាន់ បៀ អាប៉ោងអាណាធិបតេយ្យក្រោយ កាស៊ីណូធីជីហ្គេនទីង

ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៤ (ខេត្តមណ្ឌលគិរី) ÷ ប្រជាពលរដ្ឋនៅ ស្រុកកែវសីមា ខេត្តតមណ្ឌលគិរី សូមសំណូមពរដល់លោឧត្តម សេនីយ៍ទោ ឡោ សុខា ស្នងការខេត្ត មណ្ឌលគិរីនិងឯកឧត្តមថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត មណ្ឌលគិរី។ ជួយពិនិត្យមើលទី តាំងមួយកន្លែង មានបៀ អាប៉ោងជល់មាន់ នៅចំណុចកាស៊ីណូធីជីហ្គេនទីងជាច្រកព្រំដែន ទ្វេរភាគ្គីឡាប៉ាខេដែលមានក្រុមញៀន ល្បែងមកពីគ្រប់គ្រប់ទីកន្លែង មកពីខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង។ល។ មកជួបជុំគ្នាលេងល្បែងបញ្ជល់មាន់ បៀរ អាប៉ោង យូគីស្រែកហោកញ្ជ្រៀវ ឡូឡា បង្កបញ្ហា ធ្វើ ឲ្យប្រជាពលរដ្ឋ ពួក គាត់មានការភ័យ ខ្លាច និង ព្រួយ បារម្ភជារៀងរាល់ថ្ងៃ ខណៈដែលក្រុមពួកញៀនល្បែងលេងស្រែកត្រហឹង អឹងកង។ ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថា ÷ល្បែងជល់មាន់និងបៀ អាប៉ោង ខាងលើអាចដំណើរការទៅបានយ៉ាង រលូនដោយមានអ្នកញៀនល្បែងម្នាក់ មកពីស្រុកមេមត់ជាអ្នកកា ងនិងសម្រប សម្រួល នៅទីនោះហើយ គ្មានឃើញសមត្ថកិច្ចណាហ៊ានបង្ក្រាបទេ។ បើតាមសម្តីបុរសម្នាក់ឈ្មោះសាម៉ូមជាមេកាមើលការខុសត្រូវឲ្យអ្នកញៀន និងល្បែងនិយាយថាពួកគេមិនខ្វល់ពីអ្នកកាសែតចុះផ្សាយស្អីនោះទេគឺមេញៀនល្បែងម្នាក់នៅស្រុកមេមត់រាត់ការពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើអស់ហើយកុំឲ្យអ្នកមកលេងភ័យព្រួយអី។ មេការមើលការខុសឈ្មោះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក ស្រេង វុទ្ឋា ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបរណ្តៅរ៉ែមាសដោយខុស ច្បាប់នៅស្រុករវៀង

(ខេត្តព្រះវិហារ )÷រណ្តៅរុករករ៉ែមាសដោយខុសច្បាប់ នៅចំណុចឈើ ភ្លើង ស្ថិតនៅភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានកម្លាំងចម្រុះដឹកនាំសម្រួលនិតិវិធី ដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តព្រះវិហារ ចុះបង្ក្រាបរុះរើលុបរណ្តៅមាសដោយខុសច្បាប់ចោល ព្រឹកថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២៤ លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីរ រ៉ែនឹងថាមពលខេត្តព្រះវិហារ បាន អោយដឹងថា= យោងតាមបទបញ្ជា របស់ឯកឧត្តម គីម រិទ្ឋី អភិបាលនៃ គណះអភិបាលខេត្តព្រះវិហារ អោយមន្ទីរជំនាញយកចិត្តដាក់លើភារកិច្ច ទទួលខុសត្រូវ ចំពោះការជីករុករក រ៉ែមាសដោយខុសច្បាប់ដោយសារ កន្លងមកមានពលរដ្ឋស្លាប់ដោយសារការជីករុករករ៉ែមាសដោយខុសច្បាប់ ខ្វះបច្ចេកទេស ខ្វះមធ្យោបាយ កន្លងទៅមន្ទីរ ជំនាញបានចុះធ្វើការអប់រំណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ មិនអោយ ជីករុករករ៉ែមាស តែបងប្អូននៅតែ លួចជីក នាំអោយមានគ្រោះថ្នាក់ ដល់អាយុជីវិតកម្មករ លោក ស៊ុនច័ន្ទរក្សា បានបន្តអោយដឹងថា ការ ជីករុករករ៉ែមាសដោយគ្មានបច្ចេក ទេសត្រឹមត្រូវនាំអោយមានហានិ ភ័យប្រឈមនឹងគ្រោះថ្នាក់ ដូច្នេះ អាជ្ញាធរនឹងមន្ទីរជំនាញតែងតែហាមមិនអោយជីក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គម្រោងបើកដេញថ្លៃអភិវឌ្ឍន៍ផ្លូវឃុំសង្កាត់ក្នុងស្រុកចិត្របុរីមានបីគម្រោង ប្រជាពលរដ្ឋមានការរិះគន់ទៅលើក្រុមហ៊ុនសាងសង់ផ្លូវបេតុងអាមេផ្លូវ គ្រួសក្រហមនិងកាយស្តាប្រឡាយ ខ្លាចគ្មានគុណព្រោះតម្លៃទាបពេក

ថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៤ (ខេត្តក្រចេះ)៖ ភាពមិនប្រក្រតីក្នុងការបើកដេញថ្លៃគម្រោងអភិវឌ្ឍន៍ក្នុង ឃុំ ដារស្រុកចិត្របុរី ខេត្តក្រចេះគឺក្រុមហ៊ុន (សហគ្រាសឯកបុគ្គល) ចំនួន១៤ក្រុមហ៊ុនត្រូវបានដាក់ដេញ ថ្លៃគម្រោង សាងសង់តែត្រូវបានមក លើក្រុមហ៊ុនឈ្មោះវ៉េង លាប ទាំងអស់។ 1-ផ្លូវបេតុងអាមេប្រវ៉ែង0៥ គម ទទឹង ៥ម៉ែត្រ កម្រាស់១,៥០ម មនិង ដាក់ អំពូលបំភ្លឺផ្លូវសាធរណៈដោយប្រើពន្លឺ ព្រះអាទិត្យចំនួន១០ដើម តម្លៃប៉ាន់ស្មាន៖ ២៥១,៩៩០,៩១៥ រៀល តម្លៃដេញ១០៥,០០០,០០០ រៀលគត់ 2-ជួសជុលផ្លូវគ្រួសក្រហម០៤ខ្សែ ប្រវែង៣,៨១៧គ មទទឹង៥ម៉ែត្រនិង សង់លូ៦ កាត់ផ្លូវចំនួនបីកន្លែង តម្លៃ ប៉ាន់ស្មាន១៥២,១៦៦,៥៨០រៀលគត់  តម្លៃដាក់ដេញ៥៧២៨៥,០០០ រៀលគត់ 3-ដេញថ្លៃគម្រោងស្តារប្រឡាយ ប្រវែង១៧០០គ មនិងទទឹងបាតតូច៣ម៉ែត្រ តម្លៃប៉ាន់ស្មាន៩០៣៣៤៧៤១ រៀលគត់ តម្លៃដេញ២៨,៩០០,០០០រៀលគត់ ជុំវិញការដេញថ្លៃគម្រោងទាំងអស់នេះ អ្នកទទួលការមួយចំនួនធំនិង ប្រជាពលរដ្ឋនៅទីនោះ មានការព្រួយ បារម្ភយ៉ាងខ្លាំង ដោយក្រុមហ៊ុន វ៉េង លាបជាអ្នកសាងសង់នៅក្នុងឃុំ ដារស្រុកចិត្របុរី ខេត្តក្រចេះ។ ដែលមានតម្លៃទាបបែបនេះ ក្រុមហ៊ុន ចុះកិច្ចកុងត្រាធានាគុណភាពផ្លូវបេតុងផ្លូវគ្រួសក្រហមនិងស្តារប្រឡាយដូចម្តេចដែរ?។ […]